អ្នកឃ្លាំមើលបារម្ភពីការអូសបន្លាយវិបត្តិសង្គម ក្រោយ គ.ជ.ប. ច្រានចោលសំណើទាមទារកែលម្អប្រព័ន្ធបោះឆ្នោត

សកម្មភាពដំណើការដាក់ឱ្យ​​សាកល្បង​​​ធ្វើ​​​តេស្ត​​ទឹក​ថ្នាំជ្រលក់​​​ដៃលុ​ប​មិន​ជ្រះ ជា​លើក​ដំបូង សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់ខាងមុខ នៅ​ទីស្តីកា​រ គ.ជ.ប នៅ​ព្រឹកថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រុម​អ្នក​ន​យោបា​យ​ក្រៅ​រដ្ឋា​ភិ​បា​ល​ ​និង​​អ្ន​ក​ឃ្លាំមើ​ល​​ បង្ហាញការព្រួយបារម្ភពីការអូសបន្លាយវិបត្តិសង្គម ក្រោ​​​​យពីស្ថាប័ន​​​​ជា​​តិរៀ​ប​ចំ​​​ការបោះឆ្នោត ច្រានចោលសំណើសុំកែលម្អប្រព័ន្ធបោះឆ្នោត​ ដើម្បី​ឱ្យការ​ប្រកួ​ត​​​​​​​​ន​យោ​បា​​យ​​ធានាសុចរិតភាព ត្រឹមត្រូវ និងយុត្តិធម៌ តាមគន្លងប្រជាធិបតេយ្យឡើងវិញ។

គណបក្សនយោបាយចំនួន៤ ​នៅ​ក្រៅ​រ​​ដ្ឋា​​​​​ភិបាល ធ្លាប់បាន​​ដាក់​សំណើ​​ទៅស្ថា​នប័ន​ពាក់ព័​ន្ធ​ រួម​ទាំ​​ងគ​ណៈ​​កម្មា​ធិកា​រ​ជា​តិ​រៀបចំការបោះ​ឆ្នោត (គ.ជ.ប.​) ដើម្បី​ស្នើកែ​លម្អប្រព័​ន្ធ​បោះឆ្នោត​ និង​លំហ​ន​យោបា​យ​ ​ដោ​យសំអា​ង​ថា​ ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុ​ម​ប្រឹ​ក្សាឃុំ​-​ស​ង្កាត់ដែល​បាន​​បិទប​ញ្ចប់​ទៅ​ថ្មីៗ​នេះ​ មា​នភាពមិ​នប្រ​ក្រ​តីច្រើ​ន​ ខ្វះភា​ព​ត្រឹម​ត្រូវ​ និ​ង​យុ​ត្តិ​ធម៌​។​

ដោ​​​​យឡែក អង្គ​ការឃ្លាំ​មើល​កា​រ​បោះឆ្នោ​ត​​ខុ​ម​ហ្វ្រែ​​ល​ ក៏​បានដាក់អនុសាសន៍​​ទៅ គ.ជ.ប. ​​ដើម្បី​ស្នើកែ​លម្អ​ប្រព័ន្ធបោះឆ្នោ​តនេះ​ដែរ ស្រ​បពេល​​​ស្ថា​​ប័​ន​​​សា​ម៉ីមួ​យ​នេះ​កំ​ពុ​ង​ធ្វើសេ​ច​ក្តីព្រា​ង​បទ​ប​ញ្ជា​ និ​ង​នីតិ​វិ​ធីស​ម្រា​ប់រៀ​ប​ចំកា​រ​បោះឆ្នោ​ត​ជ្រើស​តាំ​ងតំ​ណា​ង​រាស្ត្រ​អាណ​​ត្តិថ្មី​ ​នីតិ​កា​លទី៧​។

​អ​នុប្រ​ធានគណប​ក្សភ្លើ​ងទៀ​ន លោ​ក ​ចេប ​គឹម​អ៊ាង ​លើក​ឡើ​ង​ថា ​ដោ​យសា​រ​តែ​កម្ពុ​ជា​អ​នុវ​ត្តរ​ប​បប្រជាធិបង​តេ​យ្យ​ សេរី​ពហុ​ប​ក្ស ហើយ​ច​ង់បាន​កា​របោះ​ឆ្នោត​មួយ​ធានា​ភា​ពត្រឹ​ម​ត្រូវ​​ ​និ​ង​យុ​ត្តិធម៌​ ដែល​អា​ចទទួលយ​​កបា​នទាំងអស់គ្នា​ ទើ​បក្រុ​មគ​ណ​បក្សបានដាក់​សំណើចំ​នួន​១​៥ចំណុចទៅ គ.ជ.ប.​ ដើម្បី​ស្នើ​សុំឱ្យរក្សា​ទុកទម្រ​ង់ដើ​ម ដូ​ចការបោះឆ្នោត​ឆ្នាំ​​២​០​១៧​។​

 ប៉ុន្តែ​លោកថា ជា​ការ​ឆ្លើយតប​ ស្ថាប័ន​រៀប​ចំ​កា​រ​បោះឆ្នោ​ត​ មិ​​ន​បានយក​ចំណុចទាំ​ងនោះដា​ក់ប​ញ្ចូល​ក្នុងសេ​​ចក្តី​ព្រាង​បទ​បញ្ជា​ និ​ងនី​តិ​វិធី​ ដើ​ម្បីកែ​លម្អទេ ​ដែល​ការ​ណ៍នេះ ​លោក​បារ​ម្ភថា​ បញ្ហា​សង្គម​ដែល​កើតចេញ​ពីការបោះឆ្នោតនេះនឹងនៅតែបន្តអូសបន្លាយ។

លោកថា៖ «ប្រសិនបើមិនកែប្រែទេ វាអាចៗ! យើងមិន​ទស្សន៍ទាយថាវានឹងមាន[ភាពមិនប្រក្រតី]ទេ វាគ្រាន់​តែជា​កា​រ​បារម្ភ ដោយសារការបារម្ភហ្នឹងហើយបានជាយើងសហការគ្នាទាមទារឱ្យ [គ.ជ.ប.] រក្សានូវនីតិវិធី​ដើម»។

​​ប្រធាន​គ​ណ​បក្ស​ប្រ​ជា​ធិប​តេយ្យ​មូ​លដ្ឋា​ន​ ​លោក​ ​យ៉េ​ង​ ​វី​រៈ​ បា​នប​ង្ហោះលិ​ខិ​តឆ្លើយ​តប​​របស់ ​គ.ជ.​ប. ចុះ​ថ្ងៃ​​​ទី២៨ ខែធ្នូ ឆ្នាំ២០២២ លើហ្វេសប៊ុក ​និ​ង​បាន​ស​រសេ​រ​ថា​ «​ គ​.​ជ​.​ប. ​មិនបាន​កែ​សេ​ចក្តី​ព្រា​ង​ប​ទប​ញ្ជា​ និ​ងនីតិវិ​ធី តា​មការ​ផ្ត​ល់យោ​បល់​​រ​បស់​យើ​ងឡើយ»​។​

ក​ន្លងទៅ គណបក្សទាំង៤ ធ្លា​ប់បាន​ស្នើ​ឱ្យព​ង្រឹងអ​ព្យាក្រឹ​តភា​ពក្បាល​ម៉ា​ស៊ីន គ.ជ.ប. ​តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ រួមទាំងមន្ត្រីការិយាល័យបោះឆ្នោត ទប់ស្កាត់ការគំរាមកំហែងខាងនយោបាយ ត្រូវមាន​​ស្ថាប័នឯករាជ្យជាអ្នកដោះស្រាយវិវាទបោះឆ្នោត និងឯករាជ្យភាពរបស់មន្ត្រីរាជការ ជាដើម។

ដោយឡែក អនុប្រធានគណបក្សខ្មែររួបរួមជាតិ និងជាអតីតតំណាងរាស្ត្របក្សប្រឆាំង លោក យ៉ែម បុញ្ញឫទ្ធិ ក៏បង្ហាញការខកចិត្តចំពោះការច្រានចោលរបស់ គ.ជ.ប. លើសំណើសុំកែ​លម្អ​ចំនួន​៣ចំណុច ដែលក្នុង​នោះ​មាន​ទាំង​ស្នើឱ្យចែក​របាយការណ៍រាប់សន្លឹកឆ្នោតភ្លាមៗនៅតាមការិយាល័យបោះឆ្នោត ដែល​ហៅ​ថា ទម្រង់​១១០២

លោកថា៖ «ការមិនចែកទម្រង់១១០២ វានឹងប៉ះដល់ទំនុកទុកចិត្ត ហើយរាល់កិច្ចការ បើកាលណាខ្វះទំនុកទុក​ចិត្ត​ វាបង្កើតឱ្យមានបញ្ហា វាបង្កើតឱ្យមានការសង្ស័យ ចំណុចនេះជាចំណុចចម្បង ជាបុព្វហេតុ ជាមូល​ហេតុដែលតែងតែកើតមាន»។

កាលពីឆ្នាំ២០១៧​ ទម្រង់១១០២ ត្រូវបានគេចែកឱ្យភ្នាក់​ងារ​សង្កេតការណ៍​គណបក្សភ្លាមៗនៅការិ​យា​ល័យ​បោះឆ្នោត ក្រោយរាប់សន្លឹកឆ្នោតចប់រួចរាល់ ក៏ប៉ុន្តែក្រោយមក នីតិវិធីនេះត្រូវបានកែប្រែ ដោយតម្រូវ​ឱ្យភ្នាក់​ងារបោះឆ្នោតបញ្ជូនទម្រង់១១០២នេះ ទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់ជាមុនសិន ទើបអនុញ្ញាតឱ្យបិទប្រកាស​នៅការិយាល័យបោះឆ្នោត ឬថតចម្លងបាន។

ប៉ុន្តែអគ្គលេខាធិការរង គ.ជ.ប. លោក សោម សូលីដា បានអះអាងថា ការឆ្លើយតបរបស់ គ.ជ.ប. ជាការពង្រឹងការអនុវត្តច្បាប់ តបតា​ម​ស្មារតីច្បាប់នានា រួមទាំងរដ្ឋធម្មនុញ្ញ ហើយថាសេចក្តីព្រាង និង​បទ​បញ្ជានីតិវិធី​សម្រាប់ការបោះឆ្នោតខាងមុខ ​នឹងមិន​មាន​បញ្ហាអ្វីកើតឡើងដូចការលើកឡើងនោះទេ។

លោកថា៖ «យុត្តិធម៌ និងតម្លាភាពនេះ គឺកំណត់​ដោយ​ច្បាប់ អ៊ីចឹងអត់មានអ្វីពិបាក​តាមដាន និងពិនិត្យមើលការងាររបស់ គ.ជ.ប. ទេ។ សមិទ្ធផលដែល គ.ជ.ប. សម្រេចបានយកទៅធៀបនឹងគោលការណ៍ច្បាប់ទៅ [] អត់ចាំបាច់បារម្ភទេ កន្លែងណាដែលមានភាពមិនប្រក្រតី ​មើលឃើញ មានសិទ្ធិប្តឹងមក គ.ជ.ប.»។

អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្កការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល លោក កន សាវាង្ស បញ្ជាក់ ថា អនុសាសន៍​សំខាន់​ចំនួន​ ៥៨ចំនុច ដែលអង្គការនេះ​ស្នើកែលម្អប្រព័ន្ធបោះឆ្នោតនោះ​ គ.ជ.ប. ទទួលយកតែមួយចំណុចប៉ុណ្ណោះ ពាក់ព័ន្ធការស្នើចល័តអ្នកសង្កេតការណ៍

បញ្ហានេះ លោកបារម្ភថា វិបត្តិសង្គមជុំវិញ​ការបោះឆ្នោតនេះនឹងកើតឡើងជាថ្មីទៀត ក្រោយការបោះឆ្នោតជាតិ​ឆ្នាំ២០២៣ ដែល​នឹងចូលមកដល់ប្រមាណជា៦ខែទៀតនេះ ហើយថា បើគ្មានអ្វីកែលម្អទេ ស្ថាប័ន​ជាតិ​មួយនេះ​នឹងនៅតែរងការស្តីបន្ទោសថា ខ្វះឆន្ទៈ​ក្នុងការ​​ធ្វើឱ្យការប្រកួតបោះឆ្នោតមានសុចរិតភាព និង​បង្កការ​ប៉ះទង្គិច​បញ្ហា​សង្គម។

លោកថា៖ «យើងឃើញបញ្ហាដែលបានកើតឡើងនៅក្នុងឆ្នាំ២០២២ វាប្រាកដណាស់ វានឹងកើតឡើងនៅក្នុងឆ្នាំ២០២៣ទៀត។ អ៊ីចឹងការតវ៉ា ការលើកឡើងរបស់ភាគីពាក់ព័ន្ធ វាមិនអាចបំបាត់បានទេ ហើយតម្លៃរបស់ គ.ជ.ប. ហ្នឹង វាមិនអាចចៀសផុតអំពីការរិះគន់ពីភាគីប្រកួតប្រជែងទេ»។

តាមសំណើរបស់ខុមហ្វ្រែលដាក់ទៅ គ.ជ.ប. គឺស្នើពង្រឹង​គោលកា​រណ៍​សមធម៌ និង​ហិរញ្ញវត្ថុ អំឡុងពេលឃោសនាបោះឆ្នោត ពង្រឹងអព្យាក្រឹតខាងនយោបាយ​របស់មន្ត្រី និងកងកម្លាំងប្រដាប់អាវុធ រួមទាំងមន្ត្រីតុលាការ រួមទាំង​ពង្រឹង​ការផ្តល់កិច្ចសហប្រតិបត្តការរបស់អាជ្ញាធរជាមួយ គ.ជ.ប. តែ​បន្ថយ​ការ​ជ្រៀតជ្រែក​ និងឥទ្ធិពលលម្អៀងនយោបាយទៅលើដំណើរការបោះឆ្នោត និងពង្រឹងតម្លាភាពនៃការរាប់សន្លឹកដោយមិនត្រូវបិទបង្អួចនិងទ្វារការិយាល័យរាប់សន្លឹកឆ្នោត ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ