សិស្សជិត២០នាក់នៅវិទ្យា័យហ៊ុនសែនប្រម៉ោយ ដួលសន្លប់ដោយសារបញ្ហាសុខភាព

អគារមួយខ្នងនៅ​វិទ្យាល័យ​ ហ៊ុន សែន ប្រម៉ោ​យ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ (ហ្វេសប៊ុក៖ វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ)

​សិស្ស​ជិត ២០​នាក់ រៀន​នៅ​វិទ្យាល័យ​ ហ៊ុន សែន ប្រម៉ោ​យ ស្ថិត​​​នៅ​ឃុំ​​ប្រម៉ោ​យ​ ស្រុកវាលវែង ខេត្ត​ពោធិ៍សាត់ បាន​​​បន្ត​​ដួល​​សន្លប់​ជាបន្តបន្ទាប់ និង​ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌល​សុខភាព ដោយ​សារ​បញ្ហា​សុខ​​ភាព។

​អធិការ​នគរបាល​ស្រុក​វាលវែង លោក ធាង​ ឡេង បានឱ្យដឹងថា​ គិតត្រឹម​ម៉ោង​១រសៀល​​ថ្ងៃ​សុក្រ​នេះ​ មាន​សិស្ស​ចំនួន ​១៨នាក់ ​បានសន្លប់ ដែល​ភាគ​ច្រើន​ជា​សិស្ស​​ស្រី​​ ក្នុងនោះ​​ កាល​ពីថ្ងៃ​ព្រហស្បតិ៍​​ម្សិល​ម្សិ​ញ​ មានសិស្សសន្លប់ចំនួន​៥នាក់ និងថ្ងៃនេះ​ចំនួន​១៣នាក់​។

លោក ធាង​ ឡេង បន្តថា សមត្ថកិច្ច​កំពុងតែ​ធ្វើកោសលវិច័យ តែ​​បើតាមការសន្និដ្ឋាន​បឋម ​មូលហេតុដែលសន្លប់​នោះ បណ្ដាលមក​ពីកង្វះអាហារូបត្ថម្ភ ដោយសិស្សបានបរិភោគមីជំនួស​បាយ និង​ខិតខំ​រៀនខ្លាំង​ពេក​​។

លោកថា ​បច្ចុប្បន្ន សិស្ស​ដែល​បានដួលសន្លប់នោះ ត្រូវបាន​អាជ្ញាធរ និង​គ្រូបង្រៀន ​បញ្ជូន​ទៅសម្រាកព្យាបាល​នៅ​​​មណ្ឌល​សុខភាព​ប្រម៉ោយ​​​។

លោក ធាង ឡេង បន្ថែម​ថា៖ «​ឥឡូវនេះ គ្រូ​ ក៏ដូចជា[អាជ្ញាធរ​]ស្រុក ក្រុមការងារ​ ហើយ​ប៉ូលិសកំ​ពុងសហការគ្នា​ កំពុងបញ្ជូនជនរងគ្រោះទៅមណ្ឌលសុខភាពប្រម៉ោ​យ​ ហើយក៏គ្រាន់ខ្លះហើយដែរ​ មិនមានអីធ្ងន់ធ្ងរទេ​ ហើយអ្នកដែលរាង​ធ្ងន់​ ក៏ធូរស្បើយដែរ»។

វីអូឌី មិនទាន់សុំការឆ្លើយតបបន្ថែមពីនាយកវិទ្យល័យ ហ៊ុន សែន ប្រម៉ោ​យ បានទេ នៅថ្ងៃសុក្រនេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ