អ្នកឃ្លាំមើលថាពានអាមេរិកផ្ដល់ឱ្យកញ្ញា ឈឹម ស៊ីថរ ជាការរំឭកពីកាតព្វកិច្ចស្ដារសិទ្ធិមនុស្សនៅកម្ពុជា

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍។ (ហេង វិចិត្រ)

អ្នកឃ្លាំ​មើ​លលើ​កឡើ​ងថា​ ការដែ​លស​ហរ​ដ្ឋអាមេ​រិកផ្ដល់ពា​ន​ការពារ​សិ​ទ្ធិម​នុ​ស្សស​កល​​ឱ្យក​ញ្ញា​ ឈឹ​ម ​ស៊ី​ថរ​ ហា​ក់ជាសារ​រំឭ​ក​ឱ្យរ​ដ្ឋា​ភិ​បា​​​​ល​​ក​ម្ពុជាបំពេញ​កា​ត​ព្វ​កិ​ច្ច អ​នុ​វ​ត្តគោ​ល​​​កា​រណ៍​សិទ្ធិម​នុស្សសកល ដើម្បីបើកលំហប្រជាធិបតេយ្យឡើងវិញ និងការពារ​ផ​លប្រ​យោជន៍​ជា​តិ។

ក្រ​សួ​ងការ​ប​រទេ​ស​ស​ហរ​ដ្ឋ​អា​មេ​រិ​ក កា​ល​ពីថ្ងៃ​ទី​២ ខែក​ម្ភៈ​ ឆ្នាំ​២០​២​៣​ បា​ន​ផ្ដល់​ពា​ន​អ្នកកា​រពា​រ​សិទ្ធិម​​នុ​ស្ស​​ស​ក​លប្រ​ចាំ​ឆ្នាំ២០២២​ ដ​ល់​បុ​គ្គល​ឆ្នើ​ម​ចំ​នួន​១​០​រូប នៃប​ណ្តាប្រ​ទេស​លើស​ក​លលោ​ក​​ ក្នុ​ងនោះ​មា​ន​ទាំ​​ង​​​ប្រ​ធាន​​​ស​ហជី​ព​​ក្រុ​ម​​​ហ៊ុន​​​ណាហ្គា​វើ​​លដ៍​ ​ក​ញ្ញា ​ឈឹ​ម​ ​ស៊ី​ថរ​  ​ដែល​ត្រូ​វ​បា​ន​តុលាការ​ឃុំ​ខ្លួ​ន​នៅ​ពន្ធនា​គា​រ​ព្រៃ​ស ​ពា​ក់​ព័​ន្ធ​នឹងកា​រចេ​ញ​មុខកា​រពា​រ​សិ​ទ្ធិ​កម្ម​​ករ​​ដែ​ល​ថៅ​កែ​ប​ញ្ឈប់​ពី​កា​រ​ងា​រ​។​

​ពា​ន​​នេះជាកា​រ​ទទួ​ល​ស្គា​ល់​ភាព​ជា​មេ​ដឹ​ក​នាំ​ក្លា​ហាន​ក្នុង​ការ​ត​ស៊ូ​មតិ​ ដើម្បី​លើកកម្ពស់​ ​និងកា​រពារសិ​ទ្ធិ​មនុ​ស្ស ដែ​លគេទ​ទួ​លស្គា​ល់ជាស​ក​ល។​

​អ្នកគ្រ​ប់​គ្រ​ងកម្មវិធីកា​រងា​រ នៃម​ជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ យល់ឃើញថា ពាននេះមិនត្រឹមតែលើកទឹកចិត្តសកម្មជនសិទ្ធិមនុស្ស សិទ្ធិការងារ ដែលសកម្មក្នុងបុព្វហេតុសង្គមប៉ុណ្ណោះទេ តែក៏ជាការទាមទារឱ្យអាជ្ញាធររដ្ឋត្រូវយកចិត្តទុកដាក់បន្ថែមទៀតពីកាតព្វកិច្ចលើកក​ម្ពស់​​សិទ្ធិមនុស្ស។

លោករំឭកថា សារនេះដូចគ្នាទៅនឹងរបាយការណ៍កន្លងទៅរបស់អាមេរិក អង្គការពលកម្មអន្តរជាតិ(ILO) សហភាពអឺរ៉ុប រួមទាំងអង្គការសហប្រជាជាតិ ដែលផ្តល់អនុសាសន៍ឱ្យកម្ពុជាកែលម្អស្ថានភាពសិទ្ធិមនុស្ស និ​ង​​ប្រជាធិបតេយ្យនៅកម្ពុជាដែរ។

​ប៉ុន្តែលោ​កយ​ល់ថា​ ​ការផ្តល់​សេរីភា​ព​ពេ​ញលេ​ញឱ្យ​កញ្ញា​ ​ឈឹម​ ​ស៊ីថ​រ ​ក្នុង​ល្បឿ​នលឿន​ក​ម្រិត​ណា​ ​​រួមទាំងកា​រស្ដារស្ថា​នភា​ពសិទ្ធិ​មនុស្ស​ វា​អាស្រ័​យលើឆ​ន្ទៈ​រដ្ឋា​ភិ​បា​លក​ម្ពុ​ជា ​ថា​តើរ​ដ្ឋា​ភិ​បាល​ច​ង់ប​ង្ហា​ញ​ជំ​នឿទុក​ចិត្ត​គ្នា​ក្នុង​ក​ម្រិត​ណា​ ដើ​ម្បីរ​ក្សា​ផល​ប្រយោ​ជន៍ពា​ណិ​ជ្ជក​ម្មពី​លោ​កសេ​រី ​ដែ​ល​ជាប្រ​យោ​ជ​ន៍ជា​តិ​នោះ​។

​លោកថា​៖ «​ខ្ញុំគិតថា ​មាន​តែការតាមដាននិងការឆ្លើយតបមួយដែលមានលក្ខណប្រាកដ ហើយមានវិធានការជាក់លាក់នូវស្ថានភាពសិទ្ធិ​មនុស្សសិទ្ធិការងារហ្នឹងទេ ទើបទំនាក់ទំនងហ្នឹង វាប្រសើរឡើង ក្នុងកម្រិតនយោបាយការបរទេសរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសប្រទេសលោកសេរី ក្នុងប្លុកសេដ្ឋកិ​​ច្ចដែល​យើង​ពឹង​ផ្អែក​លើ​ការ​នាំចេ​ញទៅទី​ផ្សា​រសហ​រដ្ឋ​អាមេ​រិក ជាអាទិភាពទី១សម្រាប់ទីផ្សារកម្ពុជា ហើយអាហ្នឹងជាការកសាងសេដ្ឋកិច្ចស្នូលសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍរយៈពេលវែង»។

​​​នាយិកា​មជ្ឈ​មណ្ឌ​សិ​ទ្ធិមនុ​ស្ស​កម្ពុ​ជា លោកស្រី ចក់​ សុភាព យល់ឃើញថា ការផ្តល់ពាននេះជាការផ្តល់គុណតម្លៃ និងទទួលស្គាល់ពីវីរភាពរបស់កញ្ញា ឈឹម ស៊ីថរ ដែលគាត់ទទួលរងនូវការយាយីជាច្រើន និ​​ងការចាប់ខ្លួនទាំងកំរោល តែគាត់នៅតែបន្តបង្ហាញភាពអង់អាច ដើម្បីការពារសិទ្ធិសហជីព រហូតជាប់ពន្ធ​នាគារដល់ទៅពីរលើកក្នុងឆ្នាំ២០២២ ហើយក៏ជាសារមួយបង្ហាញថា ការចូលរួមជំរុញតម្លាភាពសង្គម មិននៅឯកោទេ តែ​មានសហគមន៍ជាតិនិងអន្តរជាតិគាំទ្រ ស្របច្បាប់ជាតិនិងអន្តរជាតិ។

លោកស្រីគូសបញ្ជាក់ថា ការងារលើកកម្ពស់សិទ្ធិការងារ និងការលើកកម្ពស់សិទ្ធិមនុស្ស ជាកា​រងារស្រ​បច្បាប់ ធានាដោយរដ្ឋធម្មនុញ្ញ ដែលច្បាប់កំពូលនេះទទួលស្គាល់លិខិតូបករណ៍អន្តរជាតិជាច្រើន និងបានចងកាតព្វកិច្ចរដ្ឋាភិបាលពីការទទួលស្គាល់ និងគាំពារចាំបាច់ ដល់ការគោរព និងការពារសិទ្ធិមនុស្ស។

លោកស្រីថា៖ «តែផ្ទុយទៅវិញ ឃើញហើយថា ជំនួសឱ្យការដែលយើងទទួលបានការសាទរ ប៉ុន្តែយើងរងនូវការគំរាមកំហែង ឬក៏ប្រឈមនឹងផ្លូវច្បាប់អីទៅវិញ។ ហើយចំពោះករណី ស៊ីថរ នេះ គាត់មិនត្រូវបានចាប់ខ្លួនតាំងពីដំបូងរហូតមកដល់ពេលនេះ! មិនគួរត្រូវបានឃុំខ្លួននោះទេ វាគួរត្រូវបានដោះលែង និងទម្លាក់បទចោទប្រកាន់ទៅលើគាត់ហ្នឹង គួរតែត្រូវបានទម្លាក់ចោល[បទចោទ]»។

អ្នក​នាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល លោក កត្តា អ៊ន យល់ថា ការដែលអាមេរិកផ្ត​​ល់​ពានការពារសិទ្ធិមនុស្សដល់កញ្ញា ឈឹម ស៊ីថរ មិនមានឥទ្ធិពលដល់ដំណើរការនីតិវិធីរបស់តុលាការកម្ពុជាទេ។

លោកថា៖ «នេះជាការវាយតម្លៃរបស់អាមេរិក។ ប៉ុន្តែ​កម្ពុជា​យើង​នៅ​តែ​ជា​កម្ពុជា គឺយើងធ្វើ​យ៉ាង​ណា រដ្ឋាភិបាលប្រឹងប្រែងអនុវត្តច្បាប់ ពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ស្របតាមរដ្ឋធម្មនុញ្ញ​របស់​កម្ពុជា»

បញ្ហានេះ លោកស្រី ចក់ សុភាព យល់ថា ដើម្បីពង្រឹងនីតិរដ្ឋតាមគន្លងប្រជាធិបតេយ្យ រដ្ឋាភិបាលគួរតែបំពេញកាតព្វកិច្ចតបតាមគោលការណ៍សិទ្ធិមនុស្ស។

លោកស្រីថា៖ «រដ្ឋាភិបាលគួរតែដើរតាមនិយាមបទដ្ឋានអន្តរជាតិនេះ ហើយបំពេញនូវកាតព្វកិច្ចរបស់ខ្លួន។ បើសិនជាយើងដើរតាមនិយាមនេះ បានន័យថា [សិទ្ធិមនុស្ស] វានឹងប្រសើរឡើងហើយ។ អ្វីដែលយើងឃើញ វាផ្ទុយ! គឺបច្ចុប្បន្នយើងមិនបានអនុលោមទេ យើងបានបន្តនឹងចោទប្រកាន់ និងរឹតត្បិតសេរីភាពមូលដ្ឋានរបស់សហគមន៍ទៅវិញ»។

ជុំវិញបញ្ហានេះ ក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្តីថ្លៃងការណ៍ចេញផ្សាយនៅថ្ងៃសុក្រនេះ បានសំ​អា​ងថា ចំណាត់ការផ្លូវច្បាប់ចំពោះកញ្ញា ឈឹម ស៊ីថរ ពុំពាក់ព័ន្ធនឹងសិទិ្ធមនុស្ស ឬក៏វិវាទការងារទ ប៉ុន្តែគឺដោ​យ​សារការបំពានជាក់ស្តែងលើបម្រាមមិនឱ្យចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលកំពុ​​ង​ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

ក្រសួងការបរទេសចាត់ទុកការផ្ដល់ពានអ្នកការពារសិទ្ធិមនុស្ស ឆ្នាំ២០២២ ដោយអាមេរិកដល់កញ្ញា ឈឹម ស៊ីថរ គឺជាការផ្តល់ទៅឱ្យបុគ្គលល្មើសច្បាប់ និងមិនមែនជាមធ្យោបាយស្របច្បាប់សម្រាប់ការពារខ្លួនកញ្ញា ឈឹម ស៊ីថរ នៅក្នុងតុលាការនោះឡើយ។

យ៉ាងណា អ្នកស្រាវជ្រាវភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា លើកឡើងថា គោលនយោបាយការបរ​​ទេ​សរបស់សហរដ្ឋអាមេរិក បានចាត់ទុកប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាផ្នែកមួយសំខាន់ ហើយដើ​ម្បីពង្រីកយន្តការនេះ អាមេរិកប្រើយន្តការច្រើន រួមទាំងផ្តល់ជំនួយទៅដល់ក្រុមអង្គការសង្គមស៊ីវិល រដ្ឋា​ភិបាល និងការផ្តល់ពានទទួលស្គាល់ពីការខំប្រឹងប្រែងចំពោះបុគ្គលដែលសកម្មក្នុងការតស៊ូមតិ ដើ​ម្បីលទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដូចកញ្ញា ឈឹម ស៊ីថរ ជាដើម។

លោកថា៖ «អ្វីដែលគួរធ្វើ គឺការផ្តល់ជារង្វាន់ ក៏ដូចជាការលើកទឹកចិត្ត ចំពោះអ្នកទាំងឡាយណាដែលមានសេចក្តីក្លាហានលើកអំពីបញ្ហាសង្គម បញ្ហាអយុត្តិធម៌ ឬក៏ការលើកកម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យអីហ្នឹង ជាជាងចាប់ពួកគាត់ ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីដាក់គំនាបពួកគាត់។ អ៊ីចឹងទេ វាធ្វើឱ្យបាត់នូវធនធានមនុស្សសម្រាប់ការអភិវឌ្ឍសង្គមយ៉ាងសំខាន់មែនទែន»។

ភាពផ្ទុយគ្នានៃការផ្តល់គុណតម្លៃទៅអ្នកជំរុញតម្លាភាពសង្គម ជាជ្រុងនយោបាយ លោក វណ្ណ ប៊ុនណា មើលឃើញថា ដោយសារកម្ពុជាមិនមានរបបនយោបាយប្រជាធិបតេយ្យពេញលេញ ដែលការណ៍នេះ លោកបារម្ភពីហានិភ័យសង្គម បើរបត់នយោបាយមិនវិលទៅស្តារប្រជាធិបតេយ្យឡើងវិញនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ