កម្ពុជា និងសហគមន៍អាស៊ាន​ប្តេជ្ញាចិត្ត​រួមគ្នា​នឹងបញ្ចប់​ជំងឺអេដស៍​នៅ​ឆ្នាំ​២០៣០

រដ្ឋាភិបាល​កម្ពុជា និងសហគមន៍​អាស៊ានមានសុទិដ្ឋិនិយមរួមគ្នាថា ក្នុងរយៈពេល៦ឆ្នាំខាងមុខៀត​ទនេះ ជំ ងឺអេដស៍ ទីក្រុងអាស៊ានទាំងមូលនឹងធ្វើដំណើរជាមួយគ្នា ដោយបញ្ចប់ជំងឺអេដស៍ក្នុងកម្រិតសូន្យ នៅឆ្នាំ​២​០​​២៣។

លោក អៀង មូលី ប្រធានអាជ្ញាធរ​ជាតិប្រយុទ្ធ​នឹង​ជំងឺអេដស៍ ត្រូវបាន​ស្រង​សំដីមកចុះផ្សាយ ដោយនា​យ​ក​​ដ្ឋានប្រយុទ្ធ នឹងជំងឺអេដស៍ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ថា នៅក្នុងកិច្ចប្រជុំកំពូល​អាស៊ានលើ​កទី​៤​​០ និងលើកទី៤១ ដែលរៀបចំឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងភ្នំពេញ គឺរដ្ឋជា​​ស​​មា​​​ជិកអាស៊ាន បានប្តេជ្ញារួមគ្នារួចហើយ ដោយធ្វើដំណើរក្នុងផ្លូវត្រូវ ពង្រឹង​ការឆ្លើយតបជាវិជ្ជមាន និងបង្កើ​ន​​​ហិរញ្ញវត្ថុបន្ថែម ដើម្បីបញ្ចប់វិសមភាព និងជំងឺអេដស៍នៅក្នុងសហគមន៍អាស៊ាន នៅឆ្នាំ២០៣០។

បើតាមលោក អៀង មូលី ការឆ្លងមេរោគអេដស៍ថ្មី ត្រូវបានប៉ាន់ស្មានថាត្រូវបាន​ធ្លាក់ចុះប្រមា​ណ២​៨% ក្នុងចំណោមអ្នកដែលឆ្លងសរុប គិតត្រឹមឆ្នាំ២០១០ និង២០២០។

ផ្ទុយពីការប្តេជ្ញាចិត្តនេះវិញ កាលពីពេល​ថ្មីៗ​នេះ​ នៅ​​ក្នុងបណ្តាញសង្គម ហ្វេសប៊ុក និងតិកតុក បានបន្ត​ចែក​​ចាយ​ព្រោងព្រាត ពីការផ្ទុះឡើងវិ​ញនៃកា​រ​ឆ្ល​​​​ង​​មេ​​រោគអេដស៍នេះក្នុងទំហំធំ។​​គណនេយ្យ ហ្វេស​ប៊ុក​ដែ​​ល​មានឈ្មោះថា Neary Roth បានចុះផ្សាយថា កម្ពុជាមានអ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ ជាង ៧៦០០០នាក់។ ហើយក្នុងនោះមានជាង ៧ពាន់នាក់ កំពុងរត់គេចខ្លួនពីការថែទាំ និងព្យាបាល ហើយ​ពួក​​គេក៏ជាក្រុមដែលមានហានិភ័យខ្ពស់ ដែលនឹងចម្លងទៅក្នុងសហគមន៍បន្ថែមទៀតដែរ។ ប្រភពដដែលបន្តថា សម្រាប់ឆ្នាំ២០២៣នេះ មានអត្រាអ្នកឆ្លងមេរោគអេដស៍ថ្មីចំនួន ១២០០នាក់។​ហើយ​ព័ត៌មានដែលបែកធ្លាយ និងឆ្លងច្រើនជាងគេនៅតំបន់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់​ព្រំ​ដែនកម្ពុ​ជា-ថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ