តុលាការ​កំពូល​រក្សា​បទ​ចោទ លោក វឿង សំណាង អតីត​ក្រុម​ប្រឹក្សា​បក្ស​សង្គ្រោះជាតិ

ភរិយា​របស់​​អតីត​​មន្រ្តី​​ចៅ​សង្កាត់​​រង​ចតុមុខ នៃ​ខណ្ឌដូនពេញ កូតា​មក​ពី​គណបក្សសង្រ្គោះជា​តិ​ចោទ​ប្រ​កាន់​​ថា ពាក្យ​ថា​យុត្តិធម៌​ដែល​ទទួល​បាន​តាម​ការ​ជំនុំជម្រះ​របស់​តុលាការ​គ្មាន​ឡើយ ខណៈ​ប្រធាន​ក្រុ​ម​ប្រឹក្សា​​​ជំនុំ​ជម្រះ នៃតុលាការ​កំពូល​នៅថ្ងៃ​នេះ បន្ត​តម្កល់​បទចោទ​ប្រឆាំង​លោក វឿង សំណាង របស់​តុលាកា​​រ​​ក្រុងភ្នំពេញ ទុកជាបានការដដែល។​

អ្នកស្រី ទៀង ចិន្តា ដែលត្រូវជាភរិយារបស់លោក វឿង សំណាង ឱ្យដឹងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នេះ​​​ថា ស្វាមីរបស់អ្នកស្រីនៅតែជាប់ចោទ ដូចអ្វីដែលតុលាការក្រុងភ្នំពេញ ចោទប្រកាន់ដដែលទេ​។ ប្រភ​ព​​​​បន្តថា មើល​ទៅពាក្យ​ថាយុត្តិធម៌​ដែល​គេឯង​តែឮ​ពេញៗ​មាត់​រាល់ថ្ងៃ​​នេះ គឺមាន​នៅ​តែលើ​ក្រដាស និង​​សរសេរ​ទុក​​ឱ្យ​​តែ​បានល្អមើល​ប៉ុណ្ណោះ។ ផ្ទុយទៅ​វិញ អ្នកដែលរងគ្រោះដោយអំពើយុត្តិធម៌ នៅតែមិន​អាច​​ស្វែ​ងរកការពិត និងបង្ហាញពីភាពស្អាត​ស្អំ​របស់​ខ្លួន តាមរយៈ​តុលាការ​នេះបាន​ដដែល។

ប្រតិកម្ម​របស់​អ្នកស្រី ទៀង ចិន្តា នៅ​ពេល​នេះ ធ្វើឡើង​ស្របពេល​ដែល ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​តុលាការ​កំពូលលោក តាំង ស៊ុនឡាយ នៅថ្ងៃនេះ បាន​ប្រកាស​សាលដីកា ដោយរក្សា​កា​​​រចោទ​ប្រ​កា​ន់​​​ប្រ​​ឆាំ​ង​​​លោក វឿង សំ​ណា​ង ដូច​ដែល​តុលាការ​ក្រុង​ភ្នំពេញ ធ្លាប់បាន​អនុវត្ត​ក្នុង​ពេលកន្លងទៅដែរ។

លោក វឿង សំណាង ជាអតីតចៅសង្កាត់រង នៃសង្កាត់​ចតុមុខ ខណ្ឌដូនពេញ កូតា​មក​ពីគ​ណ​បក្ស​​សង្រ្គោះជាតិ ដែលលោក​បានភាស​ខ្លួន​ទៅ​ស្នាក់​នៅ​ប្រទេស​ថៃ អំឡុង​ចុងឆ្នាំ​២០១៧ ក្រោយ​តុលាការ​រំលាយ​​គ​ណបក្ស​ប្រឆាំង​ដ៏​ធំមួយនេះ ត្រូវបានតុលាការកំពូលរំលាយ។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី លោ​ក​ វឿង សំណាង ត្រូវបាន​ចាប់​បញ្ជុន​មកកាន់​ប្រទេសកម្ពុជា​វិញ។

លោក វឿង សំណាង ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​​ផ្តន្ទា​ទោស​ដាក់ពន្ធ​នាគារ ចំនួន៦ឆ្នាំ និងពិ​ន័យ​ជាប្រា​ក់​ចំ​នួន ៤​លា​​​នរៀល។

អតីត​មន្រ្តីគណ​ខបក្សប្រឆាំងរូបនេះ រង់ការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងបទចោទ​ញុះ​ញ​ង់​បង្ករឱ្យមា​​ភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម »៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ