ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ ខេត្ត​មណ្ឌល​គិរី ឱ្យ​រដ្ឋាភិបាល​ទប់​ស្កាត់​ឈ្មួញ​ឈូស​ឆាយ​ដី​ព្រៃ​កប់​សព

ជន​ជាតិ​ដើម​ភាគ​តិច​ព្នង រស់​នៅ​ភូមិ​ចំការ​តែ នៃ​ខេត្តមណ្ឌល​គិរី ប្រមូល​ផ្តុំ​គ្នា​ជា​ថ្មី​ទៀត តវ៉ា​នៅ​លើ​ទី​តាំង​ដី​កប់​​​​​សព ដោយ​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍ ផ្តល់​ដី​កប់​សព​ដែល​ឈ្នួញ​កំពុង​តែ​​ឈូស​ឆាយ​យក​​ធ្វើ​​ជា​​ក​ម្ម​​សិទ្ធិ​បាន​មក​ពួក​គេ​គ្រប់​គ្រង​វិញ។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក នៅ​ថ្ងៃ​ទី៣០ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង បាន​​​​តវ៉ា​ជា​ថ្មី​ទៀត ដោយ​ទទូច​សុំ​ឱ្យ​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជួយ​ដោះ​ស្រាយ​ដី​ព្រៃ​កប់​សព ដែល​ត្រូវ​បាន​ឈ្នួញ​ឈូស​ឆាយ ធ្វើ​ជា​កម្ម​សិទ្ធិ។ លោក ឈឿន គ្រន់ ដែល​អះអាង​ថា​ជា​ជនជាតិ​ភាគ​តិច​ព្នង លើក​ឡើង​ថា ព្រៃ​កប់សព​នេះ​ គឺ​មាន​​​តាំង​ពី​​ដូន​​តាមក​ម៉្លេះ។ ហើយ​ម្តាយ​របស់​លោក និង​អ្នក​ភូមិ​ផ្សេង​ទៀត ក៏​បាន​កប់​សព​នៅ​​នឹង​ព្រៃ​​​​​នេះ​​​ដូច​​គ្នា​​ដែរ​​។​ប្រ​​​ភព​បន្ត​ថា ទើប​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ស្រាប់​តែ​ឈ្មោះ អៀង ស្រីមុំ យក​គ្រឿ​ង​ចក្រ​​​ចូ​ល​​​ឈូស​ឆាយ ដោយ​សំអាង​ថា​ដី​នេះ ជា​កម្ម​សិទ្ធិ​របស់​ខ្លួន​ទៅ​វិញ។ ព្រៃ​កប់​សព​ដែល​មាន​ទី​តាំង​​ស្ថិត​នៅ​​​​ក្នុង​នឹង​ភ្នំ​អង្កត់ ស្ថិត​ក្នុង​ភូមិ​សាស្រ្ត ភូមិ​ចំការ​តែ ក្នុង​ខេត្ត​មណ្ឌលគិរី។ អ្នក​ភូមិ​បាន​អះអាង​ថា ព្រៃ​​​នេះ​​​​មិ​ន​មែន​ត្រឹម​តែ​ជា​ទីតាំង​បញ្ចុះ​សព​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​កន្លែង​ធ្វើ​សក្ការៈ​បូជា​តាម​ប្រពៃណី​ផ្សេងៗ​ទៀត មា​ន​​ដូច​ជា​សែន​អារក្ស និង​ឡើង​អ្នក​តា​ជា​ដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ