ក្រុមចោរចាប់ជំរិតជនជាតិវៀតណាម ចំនួន ៣ត្រកូល ដែលមានភាពសកម្មភាពដ៏សកម្ម នៅតាមបណ្តោយព្រំដែនកម្ពុជាវៀតណាម ត្រូវបានសមត្ថកិច្ចខ្មែរឃាត់ខ្លួនបានហើយ បន្ទាប់ពីពួកគេធ្វើសកម្មភាពចាប់ជំរិត អស់ជាច្រើនករណីក្នុងពេលកន្លងទៅ។
កាសែតក្នុងស្រុក បានចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នេះបង្ហាញថា ក្រុមចោរចាប់ជំរិតដែលមានស្រីប្រុសចំនួន ៥នាក់ ត្រូវបាននគរបាលខេត្តស្វាយរៀង ចាប់ខ្លួនបានហើយ នៅថ្ងៃនេះ។ ប្រភពបន្តថា ក្នុងចំណោមពួកគេ គឺមកពីត្រកូលផ្សេងៗគ្នា រួមមានត្រកូល ង្វៀង ត្រកូល ឡេ និងត្រកូល ផាម។ ក្រុមចោរចាប់ជំរិតទាំង ៥នាក់ នេះ សមត្ថកិច្ចចាប់ខ្លួនបាន នៅក្នុងទឹកដីកម្ពុជា ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ហើយពួកគេក៏មានភាពសកម្ម ក្នុងការចាប់ជំរិត ជាពិសេសតាមអនឡាញ ដោយប្រើប្រាស់ទឹកដីកម្ពុជា ជាគោលដៅនៃការចាប់ជំរិត៕