តុលាការក្រុងភ្នំពេញបង្គាប់ឱ្យលោក រ៉ុង ឈុន ចូលរួមសវនាការ​នៅដើមខែមករា

តុលាការក្រុងភ្នំពេញ បង្គាប់ឱ្យទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ចូលរួមសវនាការ នៅពាក់កណ្តា​ល​ខែ​ម​​ក​រា​នេះ ទាក់ទងបទចោទ មិនរាងចោល ខណៈអ្នកនយោបាយរូបនេះ ធ្លា​ប់​ដា​​​ក់ប​ណ្តឹ​ងសុំ​ឱ្យ​តុ​លា​​ការផ្តល់នីតិសម្បទានឡើងវិញ ក្នុងបទល្មើសទី១ ដែលបានផុត​​កំណ​ត់​ ។

ដីកាបង្គាប់ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ចេញដោយ​ព្រះរាជអាជ្ញារង លោក សេង ហៀង ឱ្យដឹង​ថា សវនាការ​​​​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ នឹង​ធ្វើ​នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៥។

តុលាការ​ក្រុង​ភ្នំពេញ​ ចោទ​លោក រ៉ុង ឈុន ពីបទ «មិនរាង​ចាល​» ​​នេះ ​​ធ្វើ​ឡើង​បន្ទាប់​ពី​ចៅក្រម​ស៊ើប​សួរ នៃ​សាលាដំបូង លោក ទិត ​សុទ្ធី​បូរ៉ាឆាត បាន​ជូនដំណឹង​ស្តីពីការ​បិទ​​​បញ្ចប់​ការ​ស៊ើបអង្កេត​ជាស្ថាពរ ក្នុង​​រឿ​ង​ក្តីនេះ កាល​ពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ជុំវិញ​សវនាការ​ជាថ្មី​ទៀត​លើ​លោក រ៉ុង ឈុន ត្រូវ​បានតុលាការ​ចោទប្រកាន់​ពី​បទ «​មិនរាង​ចា​​ល​» ក្នុ​ង​បទ​មជ្ឈឹម បន្ទាប់​ពីបាន​ផ្តន្ទាទោស​ក្នុង​បទមជ្ឈឹម លើបទចោទ «ញុះ​ញង់​ បង្ក​ឱ្យ​​មានភា​ព​វឹ​​​កវរ​ធ្ងន់ធ្ង​រ ដល់​​សន្តិ​សុខ​សង្គម​»។

បទ​ចោទ​លោក រ៉ុង ឈុន ថ្មីទៀត​នេះ ​កើត​ឡើង​បន្ទាប់​ពី​អ្នក​​នយោ​​បា​យ​​​រូប​​នេះ បង្ហាញ​មុខ​ក្នុង​វេទិកា​គណបក្ស រួមទាំង​​​ការ​រៀបចំ​សមាជ​វិសាមញ្ញ ដែលសមាជនេះ ត្រូវបាន​អាជ្ញាធរ​ក្រុ​ងភ្នំពេញ​បិទ​ម្ត​ង​​​ជា​ពី​រ​ដង តែ​គ​​​​ណ​​បក្ស​​​នៅតែ​អាច​ធ្វើ​បាន។

ថ្មីៗ​នេះ អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ និង​ដក​សិទ្ធិ​ធ្វើ​នយោបាយ ក្នុង​សំណុំ​រឿង​ញុះ​ញង់ ក្រោយ​អតីត​មេបក្ស​រូប​នោះ​រិះគន់​ ពីភាព​មិន​ប្រក្រតី​ចែក​ប័ណ្ណ​ក្រី​ក្រ​ឱ្យ​​ពលរដ្ឋ​មិន​ស្មើភាព​គ្នា និង​ធានា​អះអាង​ពី​ការ​ផ្អាក​ឱ្យ​ពលរដ្ឋ​សង​បំណុល​ធនាគារ​រយៈពេល​ ៥ឆ្នាំ បើ​គ​ណបក្ស​ខ្លួន​ឈ្នះ​ការ​បោះឆ្នោត​ បាន​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ២០២៨ ខាងមុខ។

ក្រុម​អ្នក​​ជំនាញ​​សិទ្ធិ​មនុស្ស ​នៃអង្គការ​​សហប្រជាជាតិ​ ធ្លាប់​និយាយ​ថា តុលាការ​នៅ​កម្ពុជា ត្រូវបាន​បក្ស​កាន់​អំណាច​ប្រើប្រាស់ ដើម្បី​បំបិទ​មាត់​អ្នក​រិះគន់ ដែល​មាន​​ការ​រៀបចំ​​ច្បាស់​លាស់​លក្ខណៈ​​ជា​ប្រព័ន្ធ​ ធ្វើ​ឱ្យ​សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​​នយោ​បាយ នៅ​ក្នុង​ប្រទេស​កម្ពុជា​ រងការ​យារយី និង​ផ្តន្ទាទោស​ដោយ​មិន​ត្រឹមត្រូវ បំពាន​សិទ្ធិ​សេរីភាព​បញ្ចេ​ញ​​មតិ ផ្ទុយ​ពី​កតិ​​កា​ស​ញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ៕

ដោយ៖ កញ្ញា កែវ មរកត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ