លោក លិម គិមយ៉ា សមាជិក​សភាគ​ណបក្សសង្រ្គោះ​ជាតិ​​ ត្រូវ​ឃាត​ករ​បាញ់​សម្លាប់​ក្នុង​ទី​ក្រុង​បាងកក

សមាជិក​សភា​គណបក្ស​សង្រ្គោះជាតិ ប្រចាំ​មណ្ឌល​កំពង់ធំ ត្រូវ​ឃាតករ​បាញ់​ស​ម្លាប់​នៅ​ចំ​កណ្តា​ល​ទី​​ក្រុង​បាងកក ក្រោយ​សរសេរ​រិះ​គន់ លោក​ ហ៊ុន ម៉ានី ករណី​ធ្វើ​ឱ្យ​ឆេះ​រូប​ព្រះឆាយាលក្ខល៍​ព្រះ​មហាក្សត្ស ក្នុង​ពិធី​អបអរ​កម្ពុជា ដែល​ធ្វើ​ឡើង​ចំ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ២០២៥។

កាសែត បាង​កកប៉ុស្តិ៍​របស់ថៃ បាន​ចេញ​នៅ​មុន​នេះ​បន្តិច​ថា លោក លិម គិមយ៉ា ជា​សមាជិកសភា ហើ​យ​​មាន​លិខិត​ឆ្លង​ដែន​សញ្ជាតិ​បារាំង​ផង ត្រូវ​ឃាតករ​បាញ់​សម្លាប់​នៅ​ក្បែរ​ទី​តាំង Wat Bowonniwet Vi​h​​a​​ra ក្នុង​ស្រុក Phra Nakhon នៃ​ទីក្រុងបាងកក  នៅ​ល្ងាច​ថ្ងៃអង្គារ វេលាម៉ោង ៥កន្លះ។

លោក លិម គិមយ៉ា ដែល​មា​នវ័​យ​ ៧៣ឆ្នាំ បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​កើត​ហេតុ ក្រោយ​​រងការ​បា​ញ់​ប្រ​ហារ​ចំនួន​៣គ្រាប់។

ប៉ូលីស​ថៃ ដែ​ល​​ចុះ​ធ្វើកោសល្យ​​វិច័យ​​បាន​និ​យាយ​ថា ឃាតករ​ស្លៀក​ខោជើង​វែង និង​ពាក់​ម៉ាស់ ទំនង​​ជា​អ្នក​រត់​ម៉ូតូ​ឌុប ហើ​យ​កាបូប​ស្ពាយ​នៅ​ពីខាង​មុខ ទំ​ន​ង​​កាំភ្លើង​លា​ក់ទុក​នៅ​ក្នុ​ង​​នោះ​​​​ស្រាប់ មុន​​ធ្វើ​សកម្មភាព។

ប្រភព​នោះ​បន្ត​ថា មកដល់​ទីតាំង​កើត​ហេតុ លោក លិម គិមយ៉ា ត្រូវ​ឃាតករ​បាញ់​សម្លាប់​ភ្លាមៗ ក្នុង​ពេល​ពួក​គេ​ចុះ​ពី​​លើ​រថ​យ​ន្ត​​ក្រុង អម​ដោយ​ប្រពន្ធ​សញ្ជាតិ​បារាំង និង​ឱពុ​កមា​​ជា​ជន​ជាតិ​ខ្មែរ​​ម្នាក់​ទៀត​ផង ដែល​បាន​ចេញ​ពីទី​ក្រុង​សៀ​មរាម ប្រទេស​កម្ពុជា។ ក្រោយ​បាញ់​សម្លាប់​ ​ឃា​ត​ករ​ក៏ជិះ​ម៉ូ​តូ​ចេ​ញ​ទៅ​ដោយ​សុវត្ថិភាព។

ដោយ​ឡែក ទូរទស្សន៍ Amarin TV របស់ថៃ បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ដែរ​ថា លោក លិម គិមយ៉ា ជា​សមា​​ជិកសភាព​ម្នាក់ ក្នុង​ចំណោម​សមាជិក​ជា​ច្រើន​រូប​ផ្សេង​ទៀត របស់​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ជា​គណបក្ស​​ដ៏​ខាន់​ នៅក្នុង​ប្រទេស​កម្ពុជា ត្រូវ​​រត់​ភាសន៍​ខ្លួន ដើម្បី​គេច​ចេញ​ពី​ការ​គំរាម​កំហែង ពី​​លោក ហ៊ុន សែ​​​ន។

ពលរដ្ឋ​ថៃ បាន​ចោទ​ប្រកាន់ តាម​រយៈ​ការ​ផ្សាយ​នោះ​ថា​​ នេះ​ជាកាំ​ភ្លើង​ខ្មែរ ដែល​ជួល​ក្រុម​ខ្មែរ​ក្រ​ហ​ម ឱ្យ​មក​បាញ់​សម្លាប់​សមាជិក​សភា របស់​គណបក្ស​​ប្រឆាំង​នៅ​ចំ​កណ្តាល​ទី​ក្រុងបាងកក។

លោក លិម គិមយ៉ា តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​រូប​នេះ ជារឿយៗ​ បាន​និយាយ​រិះគន់​រដ្ឋាភិបាល គ្រួសារ​ហ៊ុន បែប​គ្រួសារ​និយម ធ្វើឱ្យ​បន្ទាត់​នយោបាយ​នៅ​កម្ពុជា ងាក​ចេញ​ពី​គន្លង​ប្រជាធិបតេយ្យ។ ថ្មីៗ​នេះ លោក​ក៏​បាន​សរសេរ​រិះគន់ កូន​ប្រុស​លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ដែល​ទទួល​បន្ទុក​រៀប​ចំ​ព្រឹត្តិការណ៍​សាទរ​កម្ពុជា នា​យប់​ឆ្លងឆ្នាំ​សកល​ ឆ្នាំ២០២៥​ នេះ ដែល​ថ្ងៃ​ប្រារព្ធ​នោះ មាន​ករណី​ឆេះ​រូប​ព្រះ​ឆា​យាលក្ខល៍​ព្រះ​មហាក្សត្រ ដែល​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​ពី​មហាជន ជុំវិញ​កង្វះ​ការ​ទទួល​ខុស​ត្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ