បទវិភាគ៖ តើមូលហេតុអ្វីបានជាអ្នកបញ្ជា​ឱ្យ​សម្លាប់​លោក លិម គិមយ៉ា​ លើ​ដែន​ដី​ថៃ?

របាយ​ការណ៍​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច​ថៃ បាន​បង្ហាញ​គ្រប់​ជ្រុង​ជ្រោយ​ដោយ​ផ្អែក​លើ​កាមេរ៉ា​សុវត្ថិភាព និង​​ចម្លើយ​សារ​ភាព​របស់​ខ្មាន់​កាំភ្លើង បញ្ជាក់​ច្បាស់​ថា​អំពើ​ឃាតកម្ម​នៅ​ចំ​កណ្តាល​ទីក្រុង​បាង​កក ទៅ​លើ​​លោ​​​ក លិម គិមយ៉ា គឺ​ពិត​ជា​អំពើ​មនុស្ស​ឃាត​ដែល​មាន​ការ​រៀបចំ​ទុក​ជា​មុន​យ៉ាង​ត្រូវ​ត្រឹម និង​ជា​ប្រព័ន្ធ​​​ពីអ្នក​បញ្ជា អ្នក​​ទ​​ទួល​អនុវត្ត​បទបញ្ជា​ដោយ​ផ្ទាល់ និង​ឃាតករ ក្នុង​អំពើ​បាញ់​ប្រហារ​នេះ។

ចម្លើយចុងក្រោយ របស់​ឃាតករ អ៊ែក​កាឡាក់ ផែណយ នៅចំពោះ​មុខ​សមត្ថកិច្ច​ស៊ើប​អង្កេត​ថៃ ក្រោយ​ប​ញ្ជូ​ន​​ត្រ​ឡ​ប់​ពីកម្ពុជាវិញ បានបង្ហាញថា ចាប់តាំងពីមុន​អនុវត្ត​បាញ់​ប្រហារ រហូត​ដល់​ជំហាន​ចុង​ក្រោយ គឺរូប​គេ​​អ​នុ​​វត្ត​​តា​​​មការគួសវាស ចេញ​ពីខ្មែរទាំងអស់។

នៅមុនធ្វើឃាតអតីតតំណាងរាស្រ្ត​គណបក្សសង្រ្គោះជាតិ ខ្លួន​ពិត​ជា​បាន​ទទួល​​ការ​ពឹង​ពា​ក់​ឱ្យ​បា​ញ់​សម្លា​ប់​​លោក លិម គិមយ៉ា​ ពីអ្នកមានគុណ ដែល​ឃាតករ​រូប​នេះ នៅ​មិន​ទាន់​ហ៊ាន​បញ្ចេញ​ព័ត៌​មាន ដែល​​ខ្លួន​​ចាត់​ទុក​ថា អ្នកមាន​គុណនោះ​ ហើយ​ទាំង​មុន និង​ក្រោ​យ​ធ្វើ​ស​កម្មភាពរួច រូប​គេបា​ន​​ទទួល​​លុយ​សរុប​ចំនួន ៦ម៉ឺនបាត ជាថ្នូរនឹងការធ្វើឃាតនេះ តាមរយៈ​ការផ្ទេរ​សា​ច់​ប្រាក់ តាម​ប្រព័ន្ធ​​ធនា​​គារពីឈ្មោះ ស៊ុម​វ៉ាង បំរ៉ុងគីត តែ​ក្រោយ​មក​ទើ​​ប​គេ​ដឹង​ថាឈ្មោះនេះ​ គឺជា​ឈ្មោះ​​​​ក្លែ​​ង​ក្លាយ​យកតាមសំនៀងភាសាថៃ ដែល​​ឈ្មោះពិត​គឺ​ឈ្មោះ លី រតនៈរស្មី ដែលជាទីប្រឹក្សា​របស់​​លោ​ក ហ៊ុន សែន​។

ផ្អែក​តាម​ប្រវត្តិ ឈ្មោះ លី រតនៈរស្មី នេះពីមុន​គឺ​ជាអ​តីត​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ តែ​ក្រោយ​មក​​អ្នក​​ន​​យោបាយ​រូប​នេះ បាន​សម្រេច​​ចុះចូល​ជាមួយគណបក្សប្រជាជនកម្ពុជា ហើយ​ទទួល​បាន​​ការ​តែង​តាំ​​ងជា​ទី​​ប្រឹ​ក្សា​រប​ស់​លោ​ក ហ៊ុន សែន។ មិនតែប៉ុណ្ណោះ បុគ្គលម្នាក់នេះ​ ក៏​ទទួល​បាន​ការ​ជឿ​ទុក​ចិត្តណាស់​​ដែរ​ពី ​លោ​​ក ឃួ​ង ស្រេង អភិបាលក្រុងភ្នំពេញ។

ចំណែក ជនជាប់​ចោទ អ៊ែក​កាឡាក់ ផែណយ ដែលជាអតីតទាហាន​ជើង​ទឹក ក្នុង​កង​ម៉ារីន បាន​និយាយ​ក្នុង​របា​យការណ៍​សួរចម្លើយរបស់សមត្ថកិច្ចថៃថា ក្នុងពេល​ខ្លួន​ទទួល​ស៊ី​ឈ្នួល បាញ់​សម្លាប់​លោក លិម គិមយ៉ា ជាការ​​អនុវត្ត​តាម​ការ​ផ្តល់​រូបភាព​ពី​ជនជាតិ​ខ្មែរ ហើយ​ការ​រត់​ភៀស​ខ្លួន​ចូល​ទៅ​កម្ពុជា​ដើម្បី​សម្ងំ​លាក់​ខ្លួ​ន និង​មាន​ការ​បើក​ផ្លូវ​ឱ្យ​ឆ្លង​ដែន​ពី​ថៃ ទៅ​កម្ពុជា ក៏​ជា​ខ្មែរ​ដែរ។ ហើយ​យុទ្ធសាស្រ្តដែលពួកគេប្រើ ក្នុង​អំ​​ពើ​​​​​​បាញ់​សម្លាប់​អតីត​តំណាងរាស្រ្ត គណបក្ស​សង្រ្គោះ​ជាតិ​នេះ ធ្វើឡើង​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម L​ine រាប់​​ចា​ប់​តាំងពី ការ​ផ្តល់​ដំណឹង​ស្តីពី​ការ​ទូទាត់​សាច់​ប្រាក់​ទាំង​ពីរ​លើក​ជាដើម។

ក្នុងន័យនេះ សួរថាតើមា​ន​មូ​​ល​ហេ​តុអ្វី​បាន​ជាអ្នក​បញ្ជា​ឱ្យ​ធ្វើ​ឃាតទៅ​លើ លោក លិម គិមយ៉ា មិន​សម្លាប់​នៅ​ក្នុង​ទឹក​ដី​កម្ពុជា ហើ​​យ​​មា​​​​ន​ហេ​​តុផលអ្វី​ត្រូវប្រើប្រាស់​ទឹក​ដី​ថៃ ជា​ទីតាំង​នៃ​ការ​សម្លាប់​ដូច្នេះ​ទៅ​វិញ?។

នៅ​ក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ អាចមានសេនារីយោមួយចំនួន ដែលនាំឱ្យអ្នកផ្តើមគំនិតក្នុងអំ​ពើ​មនុ​​ស្ស​ឃា​ត​នេះ ត្រូវ​សម្រេច​ចិត្ត​ជ្រើស​រើស​ប្រទេស​ថៃ ជា​គោលដៅនៃការ​បាញ់​សម្លាប់​មនុស្ស​ក្រៅ​សំ​ណាញ់​​ច្បា​​ប់​បែបនេះ។

 អ្នកដែលមេគំនិតក្នុងរឿងមនុស្សឃាតនេះ ទំនងគិតថា ការប្រើប្រាស់ទឹកដីថៃ អាចជា​ការទ​ម្លា​ក់​​កំហុសទៅឱ្យភាគីថៃ ជាអ្នកទទួលថ្មបាក់​ផង និង​ប្រហែល​ជាគិត​ថា នេះ​ទំនង​ជា​វិធី​លុប​ដាន​ដ៏​មាន​​ប្រសិ​ទ្ធ​​​ភា​​ព ចៀស​វាង​កុំ​ឱ្យ​ប្រឡាក់​ប្រឡូស ហើយ​ជាប់​ឈ្មោះ​អាសោច​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ផង។ តែ​យ៉ាង​ណា កា​​រ​ប្រើ​វិធីសាស្រ្ត​នេះ ត្រូវគេមើលឃើញ នេះមិនខុស​អី​ដូច​ពាក្យ​ថា យក ក​ទៅ​ល​នឹង​អន្ទាក់​នោះ​ឡើយ ឬក៏​ថា ការធ្វើដូចនេះមិនខុស​អី ពីបាចអង្កាម​បញ្ច្រាស់​ខ្យល់​នោះ​ទេ។

នៅមុនកើតហេតុ​ប្រមាណ ៤ថ្ងៃ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ​រូប​នេះ ធ្លាប់​រិះ​គន់​នៅ​លើ​​បណ្តា​​ញ​សង្គមហ្វេសប៊ុករបស់លោក អំពី​កោះ​គុត​ និង​បញ្ហាអសកម្មភាពមួយចំនួនទៀត ដែល​ទាក់​​ទង​ការ​​ទ​​​ទួលខុសត្រូវរបស់លោក ហ៊ុន ម៉ានី និង​លោក ឃួ​ង ស្រេង ជុំវិញ​មូល​ហេតុ​ដែល​នាំ​ឱ្យ​ឆេះ​​រូប​ព្រះឆា​យា​​ល​ក្ខ​​ណ៍ព្រះមហាក្សត្រ នៅថ្ងៃឆ្លងឆ្នាំសកល។

ការធ្វើឃាតលោក លិម គិមយ៉ា លើទឹកដីថៃនេះ កើតឡើងស្របពេលគ្នា ដែល​ការ​រិះ​គន់​របស់​លោក អា​​ច​ជា​មូលហេតុដែលនាំទៅដល់ការបង្ក​ភាពអាម៉ាស់​ទៅដល់​ក្រុមគ្រួសារ​របស់លោក ហ៊ុន សែន ផង​ក៏ថាបាន​។ ​​ម្យ៉ាង​វិញ​ទៀត ទំ​​ន​ងជា​អ្នក​បញ្ជាបា​​នគិតរួចជាស្រេចហើយថា បញ្ហានេះ​អាច​​កើត​ចេញ​ពី​អ្ន​​កជាតិនិ​យ​មថៃ ខឹង​ស​​ម្បា​​នឹងអតីត​អ្នកតំ​ណា​​​​ងរាស្រ្តរូបនេះ រឿង​ហែក​ហួរ​អំពី​កោះ​គុត ក្នុង​ពេល​ដែល​ខ្មែរ និង​ថៃ ​កំ​ពុ​ងមា​នភា​ព​​​​ច​ម្រូងច​ម្រា​ស់​នឹ​ង​គ្នា​​​។

ស្ថិតក្រោមហេតុផលនេះហើយ ទើបឈាន​ទៅ​ដល់ការ​បាញ់​​សម្លាប់​តែ​ម្ត​ង​ ​​​ប៉ុន្តែ​គេ​​ភ្លេ​ចគិតថា តើ​មាន​​ជ​ន​ជាតិ​​ថៃ​ប៉ុន្មាន​នាក់ ដែល​បាន​ស្គាល់​អតីតតំណាងរា​ស្រ្តរូបនេះ​ ហើ​យ​តើ​​​មាន​​មនុ​ស្ស​ប៉ុន្មាន​នាក់​​​​ដែ​ល​​ជា​ជ​ន​​​​ជា​​តិ​ថៃ បានអានសាររបស់លោក លិម គិមយ៉ា នៅលើ​បណ្តា​ញ​ស​ង្គ​​ម​ ជុំវិ​​ញ​​​ទ​ស្ស​​នៈរបស់លោក អំពី​កោះ​​​គុតនេះ។

ផ្អែក​តាម​តម្រុយ និងភស្តុតាងដែលសមត្ថកិច្ច ព្រមទាំងបណ្តាញផ្សព្វផ្សាយរបស់ថៃ បាន​បញ្ចេញ​គ្រប់​ជ្រុង ​ប្រា​​​កដ​ណាស់ អ្នកបញ្ជាឱ្យបាញ់សម្លាប់ គឺអនុវត្ត​ពីកម្ពុជា​ទៅ។ ហេតុ​នេះ ការ​ព្យាយាម​រុញ​ថ្ម​បាក់​នេះ ឱ្យ​ភា​​​គី​ថៃជាអ្នកទទួលខុសត្រូវជំនួស ទំនងជាល្បិច​ដែលភ្នាត់ស្នៀងច្រើនជាង។

ដំបូងឡើយ ប្រហែលជាអ្នក​ប​​ញ្ជា​​ឱ្យអនុវត្តផែនការគិតថា បាញ់សម្លាប់​នៅ​លើទឹកដី​ថៃ ប្រហែល​ជា​​អា​ច​បាត់​ដាន និងបន្លំភ្នែកគេបាន ដូ​​ចករណីមុនៗ ដែល​កើត​ឡើង​ទៅ​លើ​អ្នកវិភាគ​សង្គម អ្នក​ការ​ពារ​បរិស្ថាន អ្នក​​ន​យោបាយ និងសហជីព ​ហើ​យក៏​ប្រហែល​ជា​គិត​ថា​ភាគីថៃ​នឹង​មិន​ខ្វល់​ខ្វាយ​អ្វី​ច្រើន ទៅ​លើ​ឃាត​កម្ម​ដែ​​លមិ​នមែនជាជា​តិសាសន៍​រ​ប​​ស់​ខ្លួ​នបែបនេះដែរ។

ហាក់ផ្ទុយពីការគិត​នេះ បែរ​ជា​ថៃព្យា​យាមសម្រុកស៊ើប​អង្កេត មិន​ឈប់​ឈរ​ទាំ​​ងស​មត្ថ​កិច្ច​ជំនាញ និង​ប​ណ្តាញ​សង្គមផ្សព្វផ្សាយ ដែលខុសគ្នាពីកម្ពុជាទាំងរដ្ឋាភិបាល និង​ប្រព័ន្ធ​ព័ត៌​មាន​ដែ​​ល​​គាំទ្រគណបក្ស​កាន់​អំណាច មានការផ្សព្វផ្សាយក្នុងកម្រិតតិចតួច​បំផុត និងសូម្បីចេ​ញ​សា​រ​រំ​លែក​ទុក្ខ ក៏​​គ្មា​ន​​ផង ក្នុងនាមជា​ជា​តិ​របស់ខ្លួន ដែលត្រូវគេបាញ់សម្លាប់នៅលើទឹកដីផ្សេង។

មិន​តែ​ប៉ុណ្ណោះ ការរៀបចំផែនការសម្លាប់នេះ ប្រហែល​ជាអ្នក​បញ្ជា​គិត​ថា ដើម្បី​បញ្ចៀស​ពី​ការ​រិះ​គន់ និង​ដា​​ក់​សម្ពាធ​ពីសហគមន៍អន្តរជាតិ ដូចករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី លោក ឈុត វុទ្ធី និងព្រះតេជគុ​ណ សំ ប៊ុនធឿន ជាដើម។

ជាងនេះទៅទៀត ក្នុងពេលដែលកម្ពុជា កំពុងតែដុនដាប់ស្រាប់ រឿង​វិបត្តិសេដ្ឋកិច្ច និង​បំណុល​ជុំ​ទិស​ផង និង​ភាព​ប្រឈម​ជាច្រើនទៀត​នៅចំពោះ​មុខ ហេតុនេះការជ្រើសរើសប្រទេស​ថៃ ជាទី​តាំង​នៃ​ការ​ធ្វើ​ឃាត ទំ​នងជា​រឿ​ងដែលសម​ហេតុសមផល​បំផុតហើយ។ ក្រៅពីនេះ សម្រាប់​ឆ្នាំ​ថ្មី​នេះ រដ្ឋាភិបាលកម្ពុជា​ ក៏​កំពុង​កសាង​ជំនឿចិត្ត​ពី​​សហគមន៍អន្ត​រ​​ជាតិ ស្រប​ពេល​ខ្លួន​កំពុង​តែ​មាន​យី​អ៊ុន​ធ្លាក់​ចុះ រឿង​​សេដ្ឋកិច្ច ការ​របូ​​តប្រព័ន្ធ​អនុគ្រោះពន្ធ EBA ជាពិសេស​នោះ​រដ្ឋ​ត្រូវ​រក​លុយ​បន្ថែម​ជាង​ ២ពាន់​លានដុ​ល្លា​​រ​ទៀត ដើ​​ម្បីមកបង្រ្គប់កា​​រ​ចាយ​វាយ​ក្នុង​ឆ្នាំ​២០២៥។ កត្តា​នេះ​ហើយ ទំនង​ជាហេតុផលមួយទៀ​ត ដែលនាំឱ្យការ​ធ្វើ​ឃាត​នេះ ត្រូវ​ជ្រើស​រើស​ទីតាំង​មិន​មែន​ជា​កម្ពុជា ជា​គោលដៅនៃ​ការ​ស​​ម្លា​​ប់​​មនុស្ស។

បើទោះជាមានការគិតគូរយ៉ាងហ្មត់ចត់បែបនេះក្តី ក៏ផែនការនេះ វាហាក់ខុសគ្នា​ស្រឡះ​ពី​ការ​គូស​​​វាស់។ ​នៅ​ទី​បំផុ​តទៅ អ្វីៗ​បាន​ប្រែប្រួលមិនដូចការគិត​ឡើយ ទាំង​ក្រុម​អ្នក​ជំនាញ​ស៊ើប​អង្កេត រួម​ទាំង​​បណ្តា​ញ​​ព័ត៌​មា​​ន​​ថៃ​ ពួកគេបានព្យាយាមបញ្ចេញ​ទិន្នន័យ​គ្មាន​សេស​សល់ អំពី​ឃាត​កម្ម​នេះ។

ឃាតកម្ម​លើក​នេះ អាច​ចា​ត់​ទុក​ថា​ជា​ថ្ងៃ​ស៊យ ឬ​នេះ​ជា​ការ​ភ្នាត់​ស្នៀត​ផង​ក៏​ថា​បាន​ដែរ។ មួយ​ក្តារ​អុក​នេះ ប្រហែល​ជា​ត្រូវ​ខា​​តទាំ​​ង​ចុ​ង​ ទាំងដើម។ ការសម្លាប់នេះ វាកើតឡើងគាប់ជួន​ភាគីថៃ កំពុង​តែ​ប្រឹង​ប្រែង និង​សំអាត​ខ្លួន​ឱ្យ​បាន​ល្អ​ផ្នែក​​សិទ្ធិមនុស្សនេះ ដើម្បី​ឈាន​ទៅ​យក​កៅអី​អង្គុយ​នៅ​ក្រុម​ប្រឹ​ក្សា​សន្តិ​សុ​ខ​អង្គ​ការសហប្រជាជាតិ ដែល​ថៃ​​​នឹ​ង​ត្រូវ​បាន​នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ។​

ជា​ធម្មតា ភាគីហាក់មិ​នសូ​វខ្វល់ខ្វា​យសោះឡើយ រឿងឃាតក​ម្មឆ្លងដែ​ន ជាពិសេសនោះ នេះមិន​មែន​ជារឿងថ្មីទេ ដែលពលរដ្ឋខ្មែ​​រត្រូ​វស្លាប់នៅលើទឹកដីថៃ ឬត្រូវយោធា​ថៃបាញ់​ស​​ម្លា​ប់នៅ​តាម​ខ្សែ​​បន្ទា​ត់​​ព្រំ​ដែន។

ប៉ុន្តែសំណួរសួរ​ថា ហេតុអ្វីបានជាការស្លាប់ អតីតតំណាងរាស្រ្ត​គណ​​ប​ក្ស​​​ស​ង្រ្គោះ​​​ជាតិ​លើក​នេះ ថៃ​ធ្វើ​កា​​រគ្មា​ន​បាន​ដេកបានពួនដូច្នេះ។ តាម​ពិត បើទាក់​ទង​រឿង​ប៉ះពាល់​រឿង​​សេ​ដ្ឋ​កិច្ច តាម​រយៈ​ភ្ញៀវ​ទេសចរ មិ​នសូ​វជាប៉ុន្មានទេ តែរឿងដែលសំខាន់គឺរឿងដែលថៃ ត្រូវ​បាន​កៅអី​អង្គុ​យ​​នៅ​​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គកា​រសហប្រជា​ជាតិ ដែលខ្លួនរង់ចាំជាយូរមក​ហើយ តែ​ត្រូវ​ជួប​ឧប​សគ្គ​ទៅ​​វិញ។

គិត​មកដល់ពេលនេះ ភាគីថៃប្រហែលជាគិតថា បើទោះជាត្រកូលលោក ហ៊ុន សែន និង​ត្រកូល​លោក ថាក់​​ស៊ីន រាប់​អាន​គ្នាជា​បងប្អូន​ធម៌ ចាក់​ទឹក​មិនលិច​យ៉ាង​ក៏ដោយ​ចុះ ក៏​ប្រហែល​រដ្ឋាភិបាល​លោក​ស្រី ផេថង​ថា​ន មិន​ខ្វល់ ឬ​ឈឺក្បាល​វិល​មុខ​នឹង​ទំនាក់​ទំនង​ការ​ទូត​ច្រើន​ពេក​នោះ​ឡើយ។

ម្យ៉ាងទៀត ប្រសិន​បើរដ្ឋាភិបាល ធ្វើមិនបានល្អទេ នេះ​ក៏ជាឱកាស​មួយ​ដែរ របស់​ក្រុម​ប្រឆាំង​អាវ​លឿង ក្នុង​​ការ​ប្រ​ទាញសំឡេងគាំទ្រ ពីម្ចា​ស់​ឆ្នោត។

បើដូច្នេះមែន ចង់​ឬមិនចង់ គណៈរដ្ឋមន្រ្តីរបស់លោកស្រី ត្រូវលាងខ្លួនឱ្យបានស្អា​តស្អំទាំ​ង​​ន​យោ​បា​យក្នុង​ប្រទេ​សផង និងនយោបាយជាអន្តរជាតិផង។

ស្ថិតក្រោមសេនារីយោនេះហើយ បាន​ជាគេសង្កេតឃើញ ភាគីថៃប្រឹងប្រែងណាស់ ក្នុង​ការ​បង្ហាញ​ភា​​ពស្អា​​ត​ស្អំ​រប​ស់ខ្លួនថា ការស្លាប់នេះ មិនមែនថៃជាអ្នកធ្វើទេ បើទោះជាការលាងខ្លួននេះ ត្រូវ​ប្រេះ​ឆា​​ទំនាក់ទំ​នង​ល្អ រវាងត្រកូលទាំងពីរក្តី។

យ៉ាងណាលោក ថាក់ស៊ីន ធ្លាប់​បំបាក់មុខលោក ហ៊ុន សែន ម្តងរួចហើយ​​មកអំពី​កោះ​គុត។ សារ​​ន​យោបា​យ​​​របស់អ​តីតនាយករដ្ឋមន្រ្តីថៃរូបនេះ ប្រៀបបានជាការទះកំភ្លៀងមួយទំហឹង ប្រឆាំ​ង​​លោក ហ៊ុ​ន សែន ជា​បង​ប្អូនធម៌ល្អនឹងគ្នា ដោយ​ចាត់​ទុក​ថា​កោះគុត ជា​របស់​ថៃ​មួយ​រយ​ភាគ​រយ។

លោក ថាក់ស៊ីន ដឹងថាការពោលបែបនេះរបស់លោក ប្រហែល​ជា​អាច​ប៉ះពាល់​ទំនាក់​ទំនង​រវាង​លោក និ​ង​​លោក ហ៊ុន សែន ប៉ុន្តែបញ្ហានេះទំនងជាលោកមិនខ្វល់​សោះ​ឡើយ សំខាន់​លោក​ធ្វើ​ដើម្បី​ជាតិ​គេ​ផង និ​​ង​ជា​ការរំងាប់ក្រុមប្រឆាំងផង។

ដោយឡែក បើគេពិនិត្យពីនយោបាយរបស់លោក ហ៊ុន សែន និងកូន​ប្រុ​សរ​​​​ប​ស់​លោកវិញ គ្មាន​ហ៊ា​ន​និយា​យអ្វីឡើយ រឿងធ្វើឱ្យបាត់កោះគុតនេះជាមួយថៃ។ ផ្ទុយទៅវិញ លោក ហ៊ុន ម៉ាណែត បាន​ត្រឹម​​ថ្លែ​ង​កា​រពារ​ខ្លួនថា​ ការមិនឆ្លើយតបរបស់លោក គឺជាការដឹកនាំតាមរបៀបចាស់ទុំ។

យ៉ាងណា ការបាញ់សម្លាប់លោក លិម គិមយ៉ា នៅ​ចំថ្ងៃរំលឹកខួប៤៦ឆ្នាំ ដែល​បក្សប្រជាជនកម្ពុជា ប្រសិទ្ធ​នា​ម​​ថាជាថ្ងៃនៃជ័យជំនះលើរបបខ្មែរក្រហម ប្រហែលនេះ ក៏អាចចាត់ទុកថា​ជាការទះ​កំភ្លៀង​​ភាគី​ថៃ​​វិញ​ដូ​ច​​​គ្នា​​​ដែ​រ​​​​។

បើទោះជាការបាញ់សម្លាប់​នេះ ស្ថិតក្នុងសេនារីយោមួយណាក៏ដោយ សម្រាប់លោកស្រី ផេថងថាន ស៊ី​ណា​​​​វ៉ាត្រា នៅពេលនេះ ចាំបាច់ណាស់ត្រូវប្រឹងប្រែងធ្វើកា​រធ្ងន់​គុ​​ណ​នឹងបី បើមិនដូច្នេះទេ កុំ​ថា​ឡើយ​​កៅ​អី​ដែ​​​​លត្រូវ​ទទួ​ល​បាន​នៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅក្នុងឆ្នាំនេះ សូម្បី​កៅអីជានាយក​រដ្ឋ​មន្រ្តី ដែលលោក​ស្រីកំពុងតែ​មាន ក៏​មិ​​ន​ប្រា​​​កដថាអាចនៅបានឬ អត់​នៅ​ឡើយ​ផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ