កញ្ញា ភួង កែវរស្មី ថា​ទោះ​ជាប់​គុក​រហូត​​​១០​​ឆ្នាំ​​ក៏​​មិន​ចុះ​ចាញ់​មនុស្ស​អាក្រក់

សកម្ម​បរិស្ថាន កញ្ញា ភួន កែវ​រស្មី ដែល​ត្រូវ​បាន​តុលាការ​បង្គាប់ ឱ្យ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ជា​លើក​ទី​២ ដោ​យ​​សារ​​តែ​ភាព​សកម្ម​ការពារបរិស្ថាន​នោះ ត្រូវ​បាន​គេ​បញ្ចេញ​សារ​មក​ថា នាង​សុខ​ចិត្ត​ជាប់​ពន្ធនាគារ រហួត​១០​ឆ្នាំ មិន​ចុះចាញ់​ចំពោះ​មនុស្ស​អាក្រក់​នោះ​ឡើយ។

នេះបើតាម​ការ​អះ​អាង​របស់​អង្គការចលនាមាតាធម្មជាតិ ដែល​ជា​អង្គការ​មួយ​លេច​ធ្លោជាង​គេ ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ធនធាន​យុវជន​ក្លា​ហាន ហ៊ាន​ប្រឈម​នឹង​ប្រព័ន្ធ​តុលាការ ដែល​គេ​ដឹង​ថា ជា​ឧបករណ៍​របស់​គណបក្សកាន់អំណាច ។

មាតាធម្មជាតិ បាននិយាយនៅលើ​ហ្វេសប៊ុក​របស់​ខ្លួន នា​ថ្ងៃ​ទី​២១ ខែ​មករានេះ ក្នុងន័យដើមថា មិត្តរបស់យើង កែវ​រស្មី «ទោះ​បីខ្ញុំត្រូវជាប់​គុក ៥ ឬ ៦ឆ្នាំ ឬ ១០ឆ្នាំក៏ដោយ ក៏​យើង​មិន​លើក​ដៃ​សុំទោស​ចំពោះ​រឿង​ដែល​ខ្ញុំ​មិន​បាន​ធ្វើ​ខុស​ឡើយ។ ហើយ​ថា ខ្ញុំក៏​មិន​ចុះ​ចាញ់​ចំពោះ​មនុស្ស​អាក្រក់​ដែល​ចង់​គាប​សង្គត់​យើង​ដែរ។»

កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ កញ្ញា ភួន កែវរស្មី និង​មិត្តរួម​ការងារ​ចំនួន​៣នាក់​ទៀត សរុប​៤នាក់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​បង្គាប់​ឱ្យ​ដាក់​ពន្ធនាគារ​ពី ៦ ទៅ៨ឆ្នាំ ចោទ​ពី​បទ រួម​គំនិត​ក្បត់ និង​ក្បត់​ជាតិ។

ការ​ចោទ​ប្រកាន់​របស់តុលាការនេះ ធ្វើឱ្យកម្ពុជាអាមាស់​មុខ​លើ​ឆាក​អន្តរ​ជាតិ ដោយ​សារ​តែ​មាន​ការ​ថ្កោល​ទោស​ពី​បណ្តា​ប្រទេស​ប្រកាន់​ប្រជាធិប​តេយ្យជឿន​លឿន ។

ដោយឡែក អង្គការការពារសិទ្ធិមនុស្សលីកាដូ ដែល​មាន​ការិយាល័យនៅក្នុងប្រទេសកម្ពុជា បាន​ចាត់​ទុក​សេចក្តី​សម្រេច​នេះ​ថា ជា​ទង្វើ​បំបាក់​ស្មារតី​សកម្មជន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក និង​ថា វិធាន​ការចាប់ខ្លួនសកម្មជនទាំងនោះ ពីសំណាក់​អាជ្ញាធរ ​បង្ហាញពីរូបភាពយ៉ាង​ឃោរ​ឃៅ​ ​និង​​កំរោល​ ​គឺ​មិន​អាច​ទទួល​យក​បានសម្រាប់ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ។

លីកាដូ បាននិយាយ​ពេល​នោះ​ថា ​សេចក្តីសម្រេច​​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ដែល​​បាន​ផ្តន្ទាទោស​ទៅលើ​សកម្មជន​បរិស្ថាន ដាក់​ពន្ធ​នាគា​រ​ពី​ ​៦​ ​ទៅ​ ​៨​​​ឆ្នាំ​ ​ ​គឺជា​រឿង​ដែល​គួរ​ឱ្យ​អាម៉ាស់​យ៉ាង​ខ្លាំង ​សម្រាប់​​ជាតិ​​យើង ​។​

សម្រាប់លីកាដូ ការ​បំបិទ​សំឡេង​សកម្មជន​បរិស្ថាន​ ​និង​ការចោទប្រកាន់​ថា​ ​សកម្មភាព​តស៊ូ​មតិ ​ដោយ​សន្តិវិធី​របស់​ពួកគេ​ ​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​​ ​ធ្វើ​ឱ្យ​ប្រព័ន្ធ​យុត្តិធម៌​រង​ភាព​អាម៉ាស់​ ។​

ការបញ្ជូនពួកគេទៅឃុំខ្លួននៅខេត្តឆ្ងាយ ដូចជា ខេត្តព្រះវិហារ និងពន្ធនាគារ ត្រពាំង​ផ្លុង ក្នុង​ខេត្តត្បូងឃ្មុំ ជាប់​ព្រំដែន​វៀត​ណាម​ជាដើម​នោះ ប្រៀបបាននឹងការ​ធ្វើទារុណ​កម្ម​ផ្លូវ​ចិត្ត ដោយ​សារ​តែ​បង្ក​ការ​លំបាក​ដល់​មេធាវី​ធ្វើដំណើរ​ទៅពិគ្រោះ​យោបល់​ផ្លូវ​ច្បាប់ និង​បង្ក​ការ​លំបាក​ដល់​គ្រួសារ​ដែល​ចង់​ទៅ​សួរ​សុខ​ទុក្ខ។

យុវជនដែលត្រូវចាប់ខ្លួននៅពេលនោះ ​រួមមាន​ ​លោក​ ថុ​ន​ ​រដ្ឋា​ ​អាយុ​ ​៣​២​​​ឆ្នាំ​ ​លោក​ ​លី​ ​ចាន់ ​ដារ៉ា​វុ​ត​ ​អាយុ​ ​២​៤​​​ឆ្នាំ​ ​កញ្ញា​ ​ឡុង​ ​គន្ធា​ ​អាយុ​ ​២​៦​​​ឆ្នាំ​ ​និង​កញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​អាយុ​ ​២​៣​​​ឆ្នាំ​ និង​លោក យីម លាង​ហ៊ី។

​​លោក​ ​យី​ម​ ​លាង​ហ៊ី​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​ខេត្ត​កំពង់ស្ពឺ​ ​លោក​ ថុ​ន​ ​រដ្ឋា​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅពន្ធនាគារត្រពាំងផ្លុង ​​ខេត្ត​ត្បូងឃ្មុំ​ ​ ចំណែក ​លោក​ ​លី​ ​ចាន់​ដារ៉ា​វុ​ត​ ​ត្រូវ​បាន​​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​ខេត្ត​កណ្តាល​ ​រីឯ​កញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​​ខេត្ត​ពោធិ៍សាត់​ ។

កាល​ពី​ដើម​ខែកញ្ញា ឆ្នាំ២០២០ កន្លង​ទៅ ​ពួក​គេក៏ធ្លាប់​បាន​​ប្រកាស​​ធ្វើ​យុទ្ធនាការ​ទាមទារ​រដ្ឋាភិ​បាល​​ឱ្យ​​បញ្ឈប់​​លុប​​បឹង​​តា​មោក ដែល​ស្ថិត​នៅ​ជាយ​រាជធានី​​ភ្នំពេញ រួម​ទាំង​ការ​ធ្វើ​យុទ្ធការ​ឱ្យ​រដ្ឋាភិបាល​ការ​ពារ​កោះ​កុង​ក្រៅ ទំនាស់​នឹង​ផល​ប្រយោជន៍​របស់​ក្រុម​ហ៊ុន​​ឧកញ៉ា លី យ៉ុងផាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ