ខ្មែរជាប់សែស្រឡាយចិនមួយចំនួន បានអះអាងថា តម្លៃទំនិញនៅលើទីផ្សារឆ្នាំនេះ បានហក់ឡើងថ្លៃ ធ្វើឱ្យពួកគេចំណាយលុយច្រើនជាងឆ្នាំមុន ក្នុងពិធីសែនព្រេន នារដូវចូលឆ្នាំចិនឆ្នាំនេះ។
អ្នកជាប់ស្រឡាយចិនមួយចំនួន បានឱ្យដឹងនៅថ្ងៃសែនចិន ថ្ងៃទី២៨ ខែមករានេះថា ពួកគេខ្លះធ្វើពិធីសែនព្រេនឆ្នាំនេះ ដូចឆ្នាំមុនៗ តែខ្លះថា បានធ្វើតូចជាងមុន ដោយសារបញ្ហាជីវភាព។ ប៉ុន្តែពួកគេអះអាងប្រហាក់ប្រហែលគ្នាថា តម្លៃទំទិញនៅលើទីផ្សារ ហាក់បានហក់ឡើងថ្លៃជាងឆ្នាំកន្លងទៅ។
លោកថា៖«ផ្លែឈើដូចជាផ្លែមៀនអីហ្នឹងថ្លៃជាងឆ្នាំមុន មាន១គីឡូថ្លៃ៧០ ឆ្នាំមុនត្រឹម៦០ ឬ៦៥ទេ។ ផ្លែទម្លាប់១គីឡូ៧០ ក្រូចថោកតែមៀនថ្លៃ។ ជ្រូកវិញមួយ១០០ដុល្លារជាងបាត់ អត់ទាន់មាន់ពីរ ផ្សេងៗទៀតប្រហែលជា២០០ដុល្លារឡើង ច្រើនជាងឆ្នាំមុន»។
បុណ្យចូលឆ្នាំប្រពៃណីចិន ឬអ្នកជាប់សែស្រឡាយចិន តែងតែប្រារព្ធជារៀងរាល់ឆ្នាំ ដែលឆ្នាំ២០២៥នេះ ថ្ងៃសែនចូលឆ្នាំចិន បានធ្វើឡើងនៅថ្ងៃទី២៨ ខែមករានេះ។ បុណ្យចូលឆ្នាំចិន មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ រហូតដល់ថ្ងៃ៣១ ខែមករា ឆ្នាំ២០២៥។ ពិធីនេះ ក្រៅពីការ