ខេត្តជាប់បឹងទន្លេសាប​និងខេត្តផ្សេងទៀត​ ប្រឈមខ្វះទឹកប្រើនៅរដូវប្រាំងនេះ

ខេត្តជាប់​បឹងទន្លេសាប និងខេត្តមួយចំនួនទៀត ប្រឈម​នឹង​ខ្វះ​ទឹក​ប្រើ​ប្រាស់ ក្នុង​រដូវ​ប្រឆាំង​នេះ ដោ​​យ​​សា​រ​​កម្ពុជា រងឥទ្ធិពល​បាតុភូត​សកល ពីមហាសមុទ្រប៉ាស៊ីហ្វិក​ខាង​លិច និង​តំបន់​អេក្វា​ទ័រ។

នេះបើតាម​ការជូនដំណឹង របស់ក្រសួងធនធានទឹក និង​ឧតុនិយម ដែលបាន​ចេញ​ផ្សាយ នៅ​ថ្ងៃ​ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥​នេះ។

បើតាមក្រសួង តាម​ការ​វិភាគ និងព្យាករណ៍​ស្ថានភាព​អាកាស​ធាតុ បរិមាណទឹកភ្លៀង នៅ​ក្នុង​ខែ​កុម្ភៈ និង​ខែ​មីនា អាចមានភ្លៀងតិចជាង​មធ្យម ដែល​អាច​បណ្តាល​ឱ្យ​មាន​ការ ខ្វះ​ខាត​ទឹក​ប្រើ​ប្រាស់ នៅ​បណ្តា​ខេត្ត​ភាគ​ខាង​ជើង និង​ជុំវិញ​បឹង​ទន្លេសាប។

ខេត្តទាំងនោះ​មាន ខេត្តបន្ទាយមាន​ជ័យ ឧត្តរមានជ័យ ព្រះ​វិហារ សៀមរាប កំពង់ធំ បាត់​ដំបង ពោធិ៍​សាត់ និងកំពង់ឆ្នាំង។

ជុំវិញបញ្ហានេះ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវទៅដល់​ស្ថាប័ន​ពាក់​ព័ន្ធ អាជ្ញាធរ​ដែន​ដី និង​ប្រជាពលរដ្ឋ មេត្តា​ចូល​រួម​សហការ​ប្រើ​ប្រាស់​ទឹក ដោយ​សន្សំសំចៃ​កម្រិត​ខ្ពស់ នៅ​ខែ​កុម្ភៈ និង​ខែ​មីនា​ខាង​មុខ​នេះ ជាពិសេសតំបន់ជនបទ​ដែលស្ថិតនៅឆ្ងាយពីប្រភពទឹក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ