មនុស្ស២ស្លាប់​និង៥នាក់​រងរបួ​សក្នុង​ហេតុការណ៍​ឆេះក្លឹប​កម្សាន្ត​មួយ​នៅ​ភ្នំពេញ

យ៉ាងហោចណាស់ មនុស្ស២នាក់​បាន​ស្លាប់ និង​៥នាក់​ទៀត​រង​របួស ក្នុង​ហេតុ​ការណ៍​អគ្គិភ័យ​ឆាប​ឆេះ​ក្លឹប​កម្សាន្ត​មួយ​កន្លែង នៅ​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃទី៥ ខែកុម្ភៈ បង្ក​ពីការឆ្លងចរន្តអគ្គិសនី។ នេះ​បើតាម​ការអះអាងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ប្រភពនោះបាននិយាយ លើ​គេហទំព័រ​របស់​ខ្លួន​ថា ហេតុ​ការណ៍​នេះ ផ្តើម​ចេញ​ពី​ការឆ្លង​ចរន្ត​អគ្គិសនី។

សម្រាប់​នគរបាលជាតិ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ កើតឡើងនៅម៉ោង ​១០និង៣០នាទីព្រឹក ថ្ងៃទី៥ ខែ​មករា​​ ឆ្នាំ២០២៥ ស្ថិតចំណុចផ្លូវ៥០ម៉ែត្រ ភូមិប្រការ​ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 អគ្គិភ័យ​នេះ ក្រៅពីមានមនុស្សស្លាប់ និងរងរបួស អគ្គិភ័យបាន​ឆេះក្លឹបកំសាន្ត១ ម៉ូតូ​៥គ្រឿង សម្ភារៈ​ក្នុង​ក្លឹប​អស់​ទាំង​ស្រុង។

ចំណែក​វិធាន​សង្គ្រោះវិញ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្ត ចំនួន៥៧គ្រឿង ប្រើប្រាស់ទឹក​អស់​៤០ឡាន បាញ់ឱ្យរលត់ទៅវិញ នៅវេលាម៉ោង​១ និង៣០នាទី រសៀលនាថ្ងៃដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ