កម្មករអំពាវនាវឱ្យភាគីពាក់ព័ន្ធ​ពង្រឹង​សុវត្ថិភាព​ការ​ងារ​និង​ឈប់​រើស​អើង​ស្ត្រី​មាន​ផ្ទៃ​ពោះ

កម្មករ​ក្នុង​វិស័យ​កាត់​ដេរ បានអំ​ពាវ​នាវ​ឱ្យ​ភាគី​ពាក់​ព័ន្ធ និង​ថៅកែ​រោង​ចក្រ ពង្រឹង​ប្រព័ន្ធ​ពង្រឹង​សុវត្ថិ​ភាព​នៅ​កន្លែង​ធ្វើការ និង​បញ្ឈប់​ការ​រើស​អើង​អ្នក​មាន​ផ្ទៃ​ពោះ ដើម្បី​កាត់​បន្ថយ​បញ្ហា​ប្រឈ​​មរប​​ស់ស្ត្រី​ ដែល​​មាន​​ប្រ​​មា​ណ​​ជា ៧​៥​ភាគរយ ក្នុងវិស័យកាត់ដេរ។

នេះបើ​តាម​ការ​លើក​ឡើង​របស់​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងារ​និង​សិទ្ធិ​មនុស្ស​(សង់​ត្រាល់) ដែល​បាន​ផ្ស​ព្វ​​ផ្សាយ​លើ​គេហទំព័រ​របស់​ខ្លួន​នៅថ្ងៃ​ទី២១ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ ក្នុង​ទិវា​លើក​កម្ពស់​និង​ពង្រឹង​ប្រព័ន្ធ​គាំ ពារ​ស​​ង្គ​ម​សម្រាប់​ទាំង​អស់​គ្នា​ឱ្យ​កាន់​តែ​ប្រសើរឡើង។

បើ​តាម​សង់​ត្រាល់ កម្មករនិយោជិតបម្រើការងារ​ក្នុង​វិស័យ​កាត់​ដេរ ដេរ​ស្បែក​ជើង កាបូប និង​សម្ភារៈ​ធ្វើ​ដំណើ​រ រួម​ទាំង​វិស័យ​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា ស្នើទៅ​និយោជក ជួយ​ពង្រឹង​សុវត្ថិ​ភាព​នៅ​កន្លែង​ការ​ងារ និ​ង​​​​​​ពេល​ធ្វើដំណើរ​ដល់​កម្មករ​និយោជិត ព្រម​ទាំង​បញ្ឈប់​ការ​រើស​អើង​លើ​ស្រ្តី​មាន​​ផ្ទៃពោះ។

បន្ថែម​ពី​នេះ អ្នក​​គ្រប់​​​គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ និយាយ​ថា​ ការ​ទាម​ទារ​របស់​ក្រុ​​មកម្មករ​នេះ ជាផ្នែក​មួយ​នៅ​ក្នុង​យុទ្ធនា​ការ​សប្តាហ៍​គាំពារ​សង្គម និង ចូល​រួម​ចំណែក​ក្នុង​ការ​ជំរុញ​ទៅ​​ដ​ល់​ភាគី​ពាក់​ព័ន្ធ ធ្វើ​គោល​នយោបាយ​បន្ថែម​ដល់​សុវត្ថិ​ភាព​ស្រ្តី។

លោកថា៖ «ពាក់​ព័ន្ធ​ទៅ​ហ្នឹង​បញ្ហា​សុវត្ថិ​ភាព​នៅ​កន្លែង​ការ​ងារ​នេះ សំខាន់​ណាស់​ដែល​យើង​ឃើញ​ហើយ​កម្មករ​និយោជិត​គាត់​នៅ​តែ​ប្រឈម​ ទៅ​និង​បញ្ហា​គ្រោះ​ថ្នាក់​ការ​ងារ ​ពិសេស​ប្រព័ន្ធ​សុវត្ថិ​ភាព​នៃ​ការ​ដឹក​ជញ្ជូនៅ​ពេល​បច្ចុប្បន្ន​ ដែល​ជា​ហានិភ័យ​សម្រាប់​កម្មករ​និយោជិក ហើយ​វា​មិន​មាន​​ភាព​ធានា​ទៅ​ដល់​សុ​​វត្ថិភាព សម្រាប់​កម្មករ​និយោជិតធ្វើដំណើរពីផ្ទះ​ទៅកន្លែងការងារ និង​ពី​កន្លែងការងារទៅផ្ទះ»។​

លោកបន្ត​ថា ពាក់​​ព័ន្ធ​បញ្ហា​សុខភាព​របស់​កម្មករ​និយោជិត​​ដែល​ជាស្រ្តី​ប្រឈម​ខ្លាំង ពាក់​ព័ន្ធ​នឹង​ការ​ស​ម្រាល​កូន​ប្រកប​ដោយ​សុវត្ថិ​ភាព ដែល​កម្មករ​និយោជិត​ជា​ស្រ្តី​មួយ​ចំនួន ប្រឈម​នឹង​ការ​សម្រាល​កូន​ដោ​យ​មិន​ជោគ​ជ័យ។

លោកថា រឿងដែល​សំខាន់​បំផុត​សម្រាប់​ស្រ្តី និង​តម្រូវ​​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​នោះ បញ្ហា​ឈ​​ប់​សម្រាក​លំហែ​មិត្តភាព​ដែល​ចំណុច ចាំបាច់​សម្រាប់​ស្រ្តី​ភាគ​ច្រើន​ដែល​ធ្វើ​ការ​ងារ​នៅ​ក្នុង​វិស័យ​នេះ ដែ​​ល​មាន​ប្រមាណ ៧៥ភាគរយ ភាគច្រើនជាស្រ្តី។

VOD មិនអាចសុំការ​អត្ថាធិប្បាយ​ពី​​​អ្នកនាំពាក្យក្រសួងការងារ និង​​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ លោក កត្តា អ៊ន បានទេ នៅថ្ងៃនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ