កម្ពុជា​​​ថា​ឆ្មក់​ឃាត់​ខ្លួន​ជនបរទេស​បាន​២៣០​នាក់​ធ្វើ​ការ​​​អន​ឡាញ​ខុស​ច្បាប់​នៅ​ក្រុង​ប៉ោយ​ប៉ែត

កម្ពុជា​អះ​អាង​ថា ខ្លួន​បាន​ឆ្មក់​ចូល​ទីតាំង​ពីរ​កន្លែង​ក្នុង​​ក្រុង​​ប៉ោយ​ប៉ែត ខេត្ត​​បន្ទាយ​​មាន​ជ័​យ រក​ឃើញ​ជន​បរទេស ២៣០នាក់ ភាគ​ច្រើន​ជន​ជាតិ​ថៃ កំពុង​សំងំ​លាក់​ខ្លួន​​​ធ្វើ​ប្រ​តិ​បត្តិ​ការ​អន​ឡា​​ញខុស​​ច្បាប់ និងមានមេក្លោងជាជនជាតិ​ចិន។

​អគ្គស្នងការ​​នគ​របាលជាតិ និយាយ​ក្នុង​លិខិត​ចុះថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​នេះ​ថា  កាល​ពី​ថ្ងៃ​ទី​២២ និង​២៣​កុម្ភៈ​នេះ សមត្ថកិច្ច​កម្ពុជា ឆ្មក់​ចូល​​​​ទីតាំង ២កន្លែង ក្នុង​ភូមិ​សាម​គ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​​ប៉ោយ​​ប៉ែត ​រក​ឃើញ​​ជន​​បរទេស​​សរុប​ចំនួន ២៣០​នាក់ បន្ទាប់​ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​ជាង​៣ខែ។

ប្រភព​នោះ​បញ្ជាក់​ថា ជនសង្ស័យទាំងជាង២០០នាក់​នោះ មាន​ជនជាតិ​​ថៃ​ចំនួន ១២៣នាក់ កំពុង​​សំងំ​ខ្លួន​លួច​លាក់​​​ធ្វើ​​ប្រតិបត្តិ​​ការ​​អន​ឡាញ​​ខុស​​ច្បាប់ ដោយ​​​មានមេ​ក្លោង​ជា​ជន​ជាតិ​ចិន។

ប្រភព​ដដែល​ ​បន្តថា ការ​ឆ្មក់ចូលទីតាំង​អនឡាញខុសច្បាប់​នេះ បានធ្វើឡើងក្រោយពី​បាន​ស៊ើប​​​អង្កេត​​រយៈ​ពេល ៣ខែ​មក ដោយ​ជនបរទេស​​ទាំង​នោះ បាន​រស់នៅក្នុងស្ថានភាពធម្មតា និង​ព្រម​ទទួល​យក​ការ​ងារ​​ខុស​ច្បាប់​ទាំង​នោះ​​ដោយស្ម័គ្រចិត្ត។

អគ្គស្នងការ​ដ្ឋាននគរបាលជាតិ បានបន្ថែមទៀត​ថា ក្រោយ​ចាប់​ខ្លួន​ពលរដ្ឋ​​ថៃ​ទាំង ១២៣​នាក់​នោះ ​កម្ពុជា​នឹង​​ស្នើ​​សុំ​កិច្ច​សហការ​​ជាមួយ​នគរបាល​​ភូមិន្ទ​ថៃ ដើម្បី​មាន​វិធាន​ការ​​បន្ត​ និង​សហការ ​ដើម្បី​កំណត់​មុខ​ស​​ញ្ញា​មេក្លោង​​សំខាន់​​​ដទៃ​ទៀត នឹង​​ឈា​ន​​​ទៅ​ការ​​ស្វែង​​រក​ចាប់​ខ្លួន​ជន​ល្មើស​​ជា​មេក្លោង​​យក​​មក​អនុវត្ត​​ច្បា​​ប់​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈជន​បរទេស​​ផ្សេង​​ទៀត សមត្ថ​កិច្ច​កំពុង​សួរ​នាំ និងចាត់វិធានការ​ផ្លូវ​ច្បាប់ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ