លោក ហ៊ុន សែន ជូនដំណឹង​ថា​ឆ្លង​កូវីដ-១៩

ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជូន​ដំណឹង​ពី​អវត្តមាន​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​ព្រឹទ្ធ​សភា នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ ដោយ​សំអាង​ថា​លោក​ឆ្លង​ជំងឺ​កូវីដ-១៩។

លោក ហ៊ុន សែន បានបង្ហាញសារនៅ​លើ​ហ្វេសប៊ុក របស់លោកនៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​នេះ​ថា ដើម្បី​ចៀស​វាង​ការ​ភាន់​ច្រឡំ​ពី​ការ​អវត្តមាន​របស់​លោក ក្នុង​អង្គ​ប្រជុំ​ពេញ​អង្គ​ព្រឹទ្ធ​សភា​ នាថ្ងៃ​ស្អែក​ និង​ការ​លុប​ចោល​កម្ម​វិធី​ជួប​ភ្ញៀវ​មួយ​ចំនួន ពិសេស​ការ​ចូល​គាល់​ព្រះ​មហាក្សត្រ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ខាង​មុខ។

លោក​​គូសបញ្ជាក់​ថា៖ «ខ្ញុំសូមជម្រាបថា ពេលនេះ​ខ្ញុំ​មាន​កូវីដ-១៩​ហើយ បន្ទាប់​ពី​ក្អក ហៀរ​សំបោរ​មួយ​យប់​មួយ​ថ្ងៃ​កន្លង​មក​នេះ»។

លោក​រំឭកថា ជំងឺកូវីដ-១៩ មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ទេ សូម​ប្រុងប្រយ័ត្ន​ទាំងអស់​គ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ