ក្រសួងឱ្យប្រយ័ត្ន​ជំងឺផ្តាសាយ​បក្សី(H5N1)ក្រោយរកឃើញ​កុមារម្នាក់ទៀតស្លាប់

ក្រសួងសុខាភិបាល បានអំពាវនាវឱ្យមានការប្រុង​ប្រយ័ត្ន​ជំងឺ​ផ្តាសាយ​បក្សី(H5N1) ដែល​ឆ្លង​ពី​សត្វ​មាន់ទៅ​​មនុស្ស ក្រោយ​ពី​រក​ឃើញ​កុមារ​ម្នាក់​ទៀត​នៅ​ខេត្ត​ព្រៃវែង​បាន​ស្លាប់ ដោយ​សារតែ​​សមាជិក​គ្រួសារ​ទុកឱ្យ​​កុមារ​នោះ មាន​ស្ថាន​ភាព​ជំងឺ​ធ្ងន់ធ្ងរ​មិន​អាច​សង្គ្រោះ​បាន។

ក្រសួង​សុខាភិបាល លើកឡើង​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​នេះ​ថា កុមារដែលស្លាប់នោះ អាយុ​២ឆ្នាំ៧ខែ មាន​ទី​លំនៅ​ក្នុង​ភូមិ​តាង៉ក ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង។

សម្រាប់ក្រសួង ការ​ឆ្លងជំងឺ​ផ្តាសាយបក្សី​(H5N1)​រហូត​កុមារ​នេះ​ស្លាប់ ដោយ​សារ​កុមារ​មក​ដល់​មន្ទី​​រ​ពេទ្យ ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ រួម​មាន គ្រុនក្តៅ ក្អក ហត់ និងពិបាកដក​ដង្ហើម​ធ្ងន់​ធ្ងរ។

​តាម​ការសាកសួរបង្ហាញថា ផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់​ជា​លក្ខណៈ​គ្រួសារ និង​មាន​មាន់​ងាប់ ប្រហែល​១៥ក្បាល និងខ្លះទៀតកំពុងឈឺ ហើយកុមារបានដេកនិង​លេ​ង​នៅក្រោម​ផ្ទះជិត​ទ្រុង​មាន់។

ជុំវិញ​បញ្ហានេះ ក្រសួងសុខាភិបាល ក្រើនរំលឹកសារជាថ្មីម្តង​ទៀត ដល់​ប្រជាពលរដ្ឋ​ទាំង​អស់ សូម​យក​ចិត្ត ទុក​ដាក់​ប្រុង​ប្រយ័ត្ន លើ​ជំងឺផ្តាសាយ​បក្សី​ប្រភេទ​នេះ។

ក្រសួង​គូស​បញ្ជាក់​ថា ជំងឺ​ផ្តាសាយ​បក្សី H5N1 នៅ​តែ​បន្ត​គំរាម​កំហែង​ដល់​សុខ​ភាព​ប្រជា​ពលរដ្ឋ ដែលការណ៍​នេះ ត្រូវ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​រក​សេវា​សង្គ្រោះ ប្រសិន​បើ​មាន​អាការៈ​ក្តៅ​ខ្លួន ក្អក ហូរ​សំបោរ ឬ ពិបាក​ដក​ដង្ហើម និង​មាន​ប្រវត្តិ​ធ្លាប់​បាន​ប៉ះពាល់​ជាមួយ​មាន់​ទា​ឈឺ ឬ​ងាប់​ក្នុង​អំឡុង​១៤ថ្ងៃ​មុន​ថ្ងៃ​ចាប់​​ផ្តើម​មាន​រោគ​សញ្ញា។

បន្ថែមពីនេះ កុំប៉ះពាល់ ឬទទួលទាន មាន់ទា ឈឺ ឬងាប់ និង​ពាក់ស្រោមដៃឬម៉ាស់ មុនពេល​ចាប់​កាន់​មាន់ទា​ធ្វើ​ម្ហូប និង​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ការ​អនុវត្ត​អនាម័យ មុនចាប់កាន់ចំណីអាហារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ