អ្នកការពារបរិស្ថាន រិះគន់ថា មកដល់ពេលនេះ គេពិតជាពិបាកក្នុងការបែងចែករវាងមន្រ្តី និងចោរ ខណៈដែលមេឧក្រិដ្ឋកម្មព្រៃឈើ ដែលធ្លាប់ត្រូវបានលោក ហ៊ុន សែន ចេញបញ្ជាឱ្យចាប់ខ្លួន កំពុងភ្ជាប់ជាដន្លងនឹងគ្នា ជាមួយអភិបាលក្រុងភ្នំពេញ ក្រោមរូបភាពឯងជួយអញ អញជួយឯង។
លោក ហេង ស្រស់ សកម្មជនការពារបរិស្ថាន រិះគន់នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ ដោយហៅ លោក លឹម ប៊ុណ្ណា ថាជាមេឧក្រិដ្ឋជនព្រៃឈើនៅកម្ពុជា បានក្លាយជាដន្លងនឹងគ្នាជាមួយ លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ។ មិនតែប៉ុណ្ណោះ លោក លឹម ប៊ុណ្ណា ហៅឧកញ៉ា ខ្នា នេះ ក៏ត្រូវជាបងប្អូនធម៌ចាក់ទឹកមិនលិចដែរ ជាមួយ លោក ហ៊ុន ណេង បងប្រុសបង្កើតរបស់ លោក ហ៊ុន សែន។
កាលពីឆ្នាំ២០១៥ លោក លឹម ប៊ុណ្ណា ដែលត្រូវលោក ហ៊ុន សែន ចេញបទបញ្ជាឱ្យចាប់ខ្លួនដាក់ពន្ធនាគារ ពាក់ព័ន្ធបទល្មើសឧក្រិដកម្មព្រៃឈើ មិនចាញ់ លោក ទ្រី ភាព ប៉ុន្មានដែរនោះ ឥឡូវនេះ ឧកញ៉ា ខ្នា ដែលធ្លាប់ជាប់ឈ្មោះ ជាមេឧក្រិដ្ឋកម្មព្រៃឈើ បានផ្សាសាចផ្សាឈាមជាដន្លងនឹងគ្នាជាមួយនិងអភិបាលក្រុងភ្នំពេញ ហើយនៅក្នុងពិធីអាពាហ៍ពិពាហ៍នេះ គេសង្កេតឃើញវត្តមានរបស់លោក ហ៊ុន សែន ក៏ទៅចូលរួមដែរ។
លោក ហេង ស្រស់ ពេបជ្រាយថា បើដូច្នេះមែន គេពិតជាពិបាកស្មានណាស់ថា ចោរ និងមន្រ្តីជាមួយតែមួយជាមួយគ្នា៕