មន្រ្តីបក្សកម្លាំងជាតិ២​រូប​ទៀត​​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កំពង់​​​ចាម​ចាប់​ខ្លួន​ដោយ​មិន​ដឹង​ពី​មូល​ហេតុ

ទីប្រឹក្សាគណបក្សកម្លាំងជាតិ ឱ្យដឹងថា មាន​​មន្រ្តី​មូល​ដ្ឋាន​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ ចំនួន​​២​រូប​​បន្ថែម​​ទៀ​​ត​​ហើ​យ ត្រូវ​បាន​អាជ្ញាធរ​ស្រុ​​ក​​​ច​​ម្ការលើ ខេត្ត​កំពង់​ចាម​ ​ចាប់​ខ្លួន ហើយ​មូល​ហេតុ​នៅ​ពី​ក្រោយ​​នៃ​​​​ការ​ចា​​ប់​ខ្លួ​​ន​​នេះ​​ គេ​នៅ​មិន​ទាន់​ទម្លាយ​​ឱ្យ​ដឹងនៅឡើយទេ។

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ឱ្យដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នេះថា មន្រ្តីគ​ណ​បក្ស​​​​ប្រឆាំងមួយនេះចំនួន២នាក់ ត្រូវបានអាជ្ញាធរស្រុកចម្ការ​លើ ចាប់​ខ្លួន​ក្នុង​ថ្ងៃ​ផ្សេង​គ្នា។ លោក​បន្ត​ថា ជន​​ស​​ង្ស័​យ​ទាំង​ពីរ​នាក់​នេះ គឺ​ជា​អតីត​ក្រុម​ប្រឹក្សា​ឃុំ កូតា​មក​ពី​គណបក្ស​ភ្លើង​ទៀន ប៉ុន្តែ​បច្ចុប្បន្ន​ពួក​គេ គឺជា​​ស​​មាជិក​របស់​គណបក្ស​កម្លាំងជាតិ។

លោក រ៉ុង ឈុន បន្តថា លោក កាន់ គុណ ដែល​ជាជំទប់ទី២ឃុំតាប្រុក ត្រូវសមត្ថកិច្ចចាប់ខ្លួន កាល​ពី​ល្ងាចថ្ងៃ​​​​ទី​១៦ ខែ​មីនា ឆ្នាំ២០២៥។ ដោយ​ឡែក លោក ម៉ៅ ហេន ជំទប់ទី២ ឃុំ​ជយោ ត្រូវបាននគរបាល​​ចាប់ខ្លួន​នៅ​​​​ថ្ងៃ​​នេះ គឺនៅថ្ងៃទី១៧ ខែមីនា​។​​

បើមន្រ្តីជាន់ខ្ពស់របស់គណបក្សកម្លាំង ឱ្យដឹងថា រហូតមកដល់ពេលនេះ ទាំ​ង​​​សាច់ញាតិ និងមន្រ្តីគ​ណ​​ប​ក្ស​កម្លាំង​ជាតិ​​​​នៅ​មូល​ដ្ឋាន គឺ​មិន​បាន​ទទួល​ដំណឹង​ណា​មួយ​ថា​ ​ពួក​គេ​ត្រូវ​​ន​​គ​​របាល​ឃុំខ្លួន​​​នៅ​កន្លែង​​នៅ​ឡើ​​​​​​យទេ មកដល់ម៉ោងនេះ ហើយ​ក៏រឹតតែមិនដឹងថា តើអ្នកទាំងពីរ ត្រូវប្រ​​ឈ​​ម​​មុខនឹងការ​ចោទអ្វីដែរ។

បើតាមលោក រ៉ុង ឈុន ការអនុវត្តនីតិវិធីតែរបៀបនេះ​របស់អាជ្ញាធរ មកលើគណបក្សក្រៅរដ្ឋាភិបាល ជា​ការ​​បង្ហាញ​​ថា នេះជាការមិនអនុវត្តច្បាប់របស់អាជ្ញាធរ ហើយជារូបភាព នៃការ​បំភិតបំភ័យខាងនយោបាយ ដែ​លមិនគួរ​កើ​ត​​ឡើ​ងនោះទេ។

អង្គការ​ការពារសិទ្ធិមនុស្ស លីកាដូ(Licadho) បានចេញរបាយករណ៍ ដែលដាក់ចំណងជើងថា «អ្នក​ជា​​ប់​​ឃុំដោយប្រើសិទ្ធិ» រកឃើញថា គិតមកដល់ពេលនេះ ទាំងអ្នកនយោបាយ ក្រុមអ្នកកា​រពារប​រិស្ថា​ន មេ​ដឹ​​ក​​នាំសហជីព សកម្ម​ជនដីធ្លី និងអ្នកដែលសកម្មក្នុងកិច្ចការសង្គម​ចំនួន ៦៥នាក់​ហើយ ត្រូវ​ចា​​ប់ខ្លួ​ន​។ ​លី​កាដូ ចាត់ទុកថា រដ្ឋាភិបាលកម្ពុជា និងស្ថាប័នដែលអះអាងជាអ្នកអនុវត្តច្បាប់ បានបន្តចាប់ ឃាត់ និ​​​ងឃុំខ្លួនប្រឆាំងអ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី និងអ្នកសារព័ត៌មានជាដើម ដោយ​សា​​រតែពួកគេមានភាពសកម្ម ឬការបញ្ចេញ​​មតិ​នៅ​លើបណ្តាញសង្គម។ តែអ្នកទាំងនោះ ត្រូវរង​កា​​​រ​​ចោ​​ទ​​ប្រ​​កាន់ពីបទល្មើសព្រហ្មមួយចំនួនទៅវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ