តុលាការបារាំងចាប់ផ្តើមជំនុំជម្រះ​សំណុំរឿង​បទឧក្រិដ្ឋ​គប់​​គ្រាប់​បែក​នៅ​កម្ពុជា

នៅថ្ងៃនេះ គឺជាការចាប់ផ្តើមដំបូងទី​នៃការជំនុំជម្រះ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ប្រឆាំង មេ​កង​អង្គរក្ស​២រូប​រប​ស់​លោក ហ៊ុន សែន នៅ​ប្រទេស​បារាំង បន្ទា​ប់​ពី​រឿង​ក្តី​មួយ​នេះ បាន​កប់​ទុក​ប្រមាណ​ជិត​៣០​ឆ្នាំ​កន្លងទៅ​នេះ។

លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ ឱ្យដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា​នេះ​ថា ដូច​ការ​គ្រោង​ទុក តុ​លា​​ការ​យុត្តិធម៌​ប្រទេស​បារាំង ចាប់​ផ្តើម​ដំណើការ​ក្តី​ក្នុង​សំណុំ​រឿង​គប់​គ្រាប់​បែក​ដៃ កាល​ពី​ជិត​៣០​ឆ្នាំ​មុន​ហើយ។

តាមរ​យៈគណនីហ្វេសប៊ុករបស់ខ្លួន លោក សម រង្ស៊ី បញ្ជាក់​ថា ការ​សើ​រើ​រឿង​ក្តី​នេះ មក​ជំនុំ​ជម្រះ​ពី​តុលាការ​បារាំង គឺ​​​​ក្រោយ​ពី​រូប​លោក​បាន​ដាក់​បណ្តឹង​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​នេះ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២១។

បើតាមលោក សម រង្ស៊ី តុលាការបារាំង​នឹងបើកសវនាការ​លើអង្គ​សេចក្តី​ចំនួន​៣ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី១៩ និង​​បញ្ចប់ទៅវិញ​នៅថ្ងៃទី​២១ ខែ​មីនា ឆ្នាំ២០២៥។

នៅថ្ងៃបាតុកម្មអហិង្សា កាលពីខែមីនា ឆ្នាំ១៩៩៧ ដែលដឹកនាំដោយ​លោក សម រង្ស៊ី ដែល​កាល​ណោះ​ជាប្រ​ធាន​គណបក្ស​ជាតិ​ខ្មែរ បាន​ដឹក​នាំ​បាតុករ​ចំនួន​២០០​នាក់ ដើរ​ដង្ហែ​ជា​ក្បួន លុះ​មក​ដល់​ម្តុំអ​គារ​រដ្ឋសភាចា​ស់ ក្បែរ​ព្រះ​បរមរាជ​វាំង ត្រូវ​ជន​អនាមិក​គប់​គ្រាប់​បែក​ដៃ​ចំនួន​៤គ្រាប់ ចូល​ហ្វូងបាតុករ។

ហេតុការ​ណ៍នៅ​ពេ​​លនោះ បណ្តាលឱ្យមនុស្ស១៦នាក់ ត្រូវ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ ខណៈ​​ម​នុស្ស​​​​ជា​ង​១០០​​​នា​​​​ក់​​ផ្សេង​ទៀត រង​របួស​ធ្ងន់ និង​ស្រាល។

អស់រយៈពេលជិត៣០ឆ្នាំមកនេះ គេសង្កេ​ត​ឃើ​ញ​ថា នេះជាលើ​ក​ទី​១​ហើយ ដែល​ជន​រង​គ្រោះ​មាន​ស្លាប់ និង​របួស​នៅក្នុង​អំពើ​​គ​ប់គ្រាប់​បែក​ដៃ​នេះ ត្រូ​​​វបាន​​តុ​​​លាកា​រសើ​រើ ​មកជំនុំជម្រះ និងស្វែងរកយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ