មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានបង្ហោះសារថា លោកពេលនេះកំពុងមានទុក្ខធ្ងន់ ដោយម្ខាងភរិយា ត្រូវវះកាត់ រីឯបងប្រុសអាចនឹងលាចាកលោក ដោយសារជំងឺ។ នេះបើតាមការបង្ហោះសារលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៥នេះ។
លោក ហ៊ុន សែន បាននិយាយថា ពេលនេះ លោកពិតជាកំពុងមានទុក្ខធ្ងន់ ដោយម្ខាងភរិយាត្រូវវះកាត់ បើទោះពេលនេះ ឆ្លងផុតដំណាក់កាលគ្រោះថ្នាក់ក៏ដោយ។
លោកថា រឿងធ្ងន់ជាងនេះ គឺបងប្រុសទីមួយ មិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ។ លោកថា ក្នុងក្រុមគ្រួសារ បានត្រៀមទទួលការឈឺចាប់ ដែលមិនអាចចៀសវាងបាននេះរួច
ហើយ។
លើសពីនេះ លោកថា ម្ខាងភរិយាម្ខាងបងប្រុសក្នុងពេលតែមួយ និងនៅកន្លែងខុសគ្នា។ មួយវិញទៀត លោកថា ភរិយាលោកជំរុញឱ្យលោក ប្រញាប់ទៅមើលបងប្រុស និងក្នុងករណីបងប្រុសចែកឋានក្នុង
ពេលឆាប់ៗនេះ គ្រប់កម្មវិធីច្បាស់ជាមិនមានវត្តមានភរិយាលោកឡើយ។
លោកសង្កត់ធ្ងន់ថា រឿងចម្លែកសូមជួយមើលរូបថតបងប្រុសលោក ដែលរូបថតតែមួយសន្លឹកតែពេលថតចូលក្នុងទូរស័ព្ទមានរូបប្លែកពីគ្នា នៅត្រង់រូបមួយសន្លឹកមានទឹកភ្នែក ដូចជាយំហាក់បង្ហាញនូវការមិនអស់ចិត្តឬនៅអាឡោះអាល័យអ្វីមួយ។
លើសពីនេះ លោកថា ពេលនេះទោះចង់សួរគាត់ក៏សួរមិនបានដែរ ព្រោះគាត់សន្លប់មិនដឹងខ្លួន២៤ម៉ោងរួចមកហើយ មិនដឹងថាអ្នកវិទ្យាសាស្ត្របកស្រាយរបៀបណា? និងអ្នកអបិយជំនឿបកស្រាយរបៀបណា?៕