ឈើធំៗរាប់សិបដើម​ក្នុង​តំបន់​ការ​ពារ​ព្រៃ​ឡង់​បន្ត​បាត់​បង់​​ក្រោម​ការ​ដឹកនាំ​គ្រួសារ​ហ៊ុន

សកម្មជន​អះអាងមក​ថា ឈើធំៗ​រាប់សិប​ដើម ក្នុង​តំបន់​ការ​ពារ​ព្រៃឡង់ ត្រូ​វគេ​លួច​កាប់​ថ្មី​ទៀត ក្រោម​វត្ត​មា​ន​មន្ត្រី​ជំនាញ​នៅ​ទី​នោះ ទោះ​រដ្ឋាភិបាល​បន្ត​វេន​របស់​បក្ស​កាន់​អំណាច បាន​ចេញ​បញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់ឱ្យ​ទប់​ស្កាត់ ឱ្យ​មាន​ប្រសិទ្ធ​ភាព​យ៉ាង​ណា​ក្តី។

បញ្ហានេះ ជំរុញឱ្យមានការលើកឡើងថា ថាធនធាន​ធម្មជាតិ​ដ៏​កម្រ ដែល​រង​ការ​កាប់​បំផ្លាញ​តជំនាន់ ផ្តើម​​ចេញ​ពីអំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ក្រោម​ការ​ដឹកនាំ​បែប​ប​ក្ខពួក​និង​គ្រួសារ​និយម។

ការរកឃើញបទល្មើសទ្រង់ទ្រាយធំថ្មីទៀត នៅតំបន់ការពារ​ព្រៃឡង់​នេះ ក្រោយ​ពី​សកម្មជន​ព្រៃឈើ បាន​ឆ្មក់​ចូល តាម​ប្រមាញ់​បទ​ល្មើស​ជា​ថ្មី​ទៀត ក្នុង​ព្រៃ​ការ​ពារ​មួយ​នេះ​រយៈ​ពេល​៤ថ្ងៃ​ ចាប់​ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃ​ទី​២៨ ខែ​មីនា​នេះ។

ប្រភពបញ្ជាក់ថា ភស្តុតាងដែលបានរកឃើញ គឺគល់​ឈើកាត់​រួច​ថ្មី​ចំនួន​៦០​គល់ ស្ថិត​ក្នុង​ភូមិ​សាស្រ្ត ជ្រាប់​ក្បាលដំរី បុស​រាំង និង​អូរគោល ឃុំធ្មា នៅ​ស្រុក​ជ័យ​សែន និង​ស្រុក​រវៀង ខេត្ត​ព្រះ​វិហារ។

សកម្មជនព្រៃឡង់ខេត្តព្រះវិហារ លោក ខេម សុឃី ដែលបានចុះល្បាតដែរនោះ បានប្រាប់​VOD​នៅ​ថ្ងៃ​ទី១ ខែ​មេសា​នេះ​ថា ព្រៃឈើ​នៅ​តំបន់​ការ​ពារ​នេះ នឹង​បាត់​បង់​ទាំង​ស្រុង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ បើ​មន្ត្រី​ពាក់ព័ន្ធ​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទី​នោះ នៅ​តែ​មិន​អាច​ទប់​ស្កាត់​បាន។

លោកថា៖ «ចំពោះ​ការឃុបឃិតពីសំ​ណាក់​មន្ត្រី​ខិល​ខូច​ទាំង​អស់​ហ្នឹង ជាក់​ស្តែង​នៅ​គ្រប់​ច្រក​នីមួយៗ បទ​ល្មើស​ទាំង​អស់​ហ្នឹង បើ​មិន​បង់​លុយ​ដល់​មន្ត្រី​ទាំង​អស់​ហ្នឹង គឺ​មិន​អាច​ចរាចរណ៍​បាន​ទេ គឺ​វា​ជៀសមិន​ផុត​ទេ មន្រ្តី​មួយ​ក្តាប់​តូច​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដោយ​មាន​ការ​បើក​ភ្លើង​ខៀវ​ពី​សំណាក់​មន្រ្តីទាំង​អស់​ហ្នឹង ទើប​បទ​ល្មើស​វា​កើត​មាន​ឡើង»។

ដោយឡែក ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ុំ ច័ន្ទរ័ត្ន អះអាង​ថា ជា​កា​រ​តាម​ដាន​បទ​ល្មើសព្រៃឈើ មិន​មែន​​ទើប​តែ​កើត​មាន​ថ្មីៗ​នេះ​នោះ​ទេ គឺ​កើត​មាន​តាំង​ពី​សម័យ​រដ្ឋាភិបាល​ចាស់ និង​រាលដាល​ដល់​រដ្ឋាភិបាល​ថ្មី​ នៅ​តែ​មិន​អាច​ទប់​ស្កាត់​បាន។

លោកថា បទល្មើសនេះ អាចពង្រីកខ្លួនទៅ​បាន វា​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ បក្ខ​ពួក​និយម និង​ការអនុវត្ត​ច្បាប់​មួយ​ចំនួ​ន​នៅ​មាន​ភាព​ធូរលុង​ជាដើម។

សម្រាប់ លោក អ៊ូ ច័ន្ទរ័ត្ន ប្រសិទ្ធភាព​នៃការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ រដ្ឋាភិបាល​ឈាម​ថ្មី ចាំបាច់​ត្រូវទប់​ស្កា​​​ត់បំបាត់​អំពើ​ពុករលួយ បក្ខ​ពួក​ជាមុន ទើប​អាច​ទប់​ស្កាត់​ហានិភ័យ​នៃ​វិនាស​កម្ម​ព្រៃឈើ​បាន។

លោកថា៖ «ទី១ ឆន្ទៈរបស់រាជរដ្ឋាភិបាល ទី២ពិនិត្យមើលទៅលើមន្ត្រីពាក់ព័ន្ធដែលទទួលផលប្រយោជន៍ពីការកាប់បំផ្លាញព្រៃឈើនេះ ពីបទល្មើសព្រៃឈើនេះ ទី៣មន្ត្រីដែលមិនមានសមត្ថភាពដូច្នេះបើសិនជាមន្ត្រីតែមិនមានសមត្ថភាពទេ ឬក៏មន្ត្រីដែលពាក់ព័ន្ធនឹងផលប្រយោជន៍ហ្នឹង ហើយមិនហ៊ានអារកាត់ទេ បញ្ហានេះនៅតែបន្តកើតមានអ៊ីចឹង»។

អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក មាស ញឹម ទទួល​ស្គាល់​ថា ពិត​ជា​មាន​បទ​ល្មើស​លួច​កាប់បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ការ​ពារ​ព្រៃឡង់ ខេត្ត​ព្រះ​វិហារ​ពិត​មែន។ ប៉ុន្តែ​លោក​ថា​មាន​តែ​ជាង​១០ករណី​ប៉ុណ្ណោះ។

លោកថា៖ «ការកាប់ឈើនោះ គឺយើងរកឃើញ១៧គល់នៅកន្លែងហ្នឹង ហើយយើងបានប្ដឹងទៅតុលាការតុលាការបានចេញដីកាកោះហៅជំនាញ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីទៅបំភ្លឺរួចហើយក្រោយមកទៀត នៅថ្ងៃទី២៧-២៨ នេះគឺមន្ត្រីយើងបានដឹកនាំកម្លាំងរួមចុះទៅបំពេញកិច្ចការងារនេះ ដើម្បីទប់ស្កាត់បទល្មើសហើយ»។

យ៉ាងណាក្តី កាលពីខែធ្នូ ឆ្នាំ២០២៣ នាយករដ្ឋ​មន្រ្តី​បន្ត​វេន​បក្ស​កាន់​អំណាច លោក ហ៊ុន ម៉ាណែត ធ្លាប់បាន​ចេញ​បញ្ជា​ដោយ​ម៉ឺង​ម៉ាត់​មួយ ឱ្យ​ទប់​ស្កាត់​ជំងឺ​សង្គម​មួយ​នេះ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព ដោយ​សម្អាងថា​ វា​ល្មម​ដល់​ពេល​នាំ​មេខ្លោង​មក​ផ្តន្ទា​ទោស ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ភាគ​ច្រើន។

លោកថា៖ «ខ្ញុំសុំចេញបញ្ជាឱ្យបណ្ដាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងបំផុត ចំពោះអ្នក​​ប្រព្រឹត្តបទល្មើសធនធានធម្មជាតិ[…] បើមិនអ៊ីចឹងទេ យើងនឹងរងគ្រោះមនុស្សតិចបានផងហ្នឹងច្រើនវេទនា រួមគ្នាទៅអ្នកដែលរកស៊ីចំណេញពីអាហ្នឹងច្រើនពេក ឥឡូវត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ខិតខំធ្វើយ៉ាងណាសហការ ហើយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពង្រឹងនិងបង្កើនកិច្ចសហការក្រោមដែសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវនិងវិជ្ជាជីវៈ»

សារព្រមាននេះ ហាក់មិនខុសគ្នា ទៅនឹងសាររបស់មេដឹកនាំរដ្ឋាភិបាលចាស់ ដែលជាឳពុករបស់លោកទេ ដែល លោក ហ៊ុន សែន អំឡុងឆ្នាំ២០១៥ ដែរ ។

លោកថា៖ «យើងទទួលអាកាប់ព្រៃឈើបំផ្លាញនេះ អាហ្នឹងគឺត្រូវមាន តែមានទោសទណ្ឌ និងត្រូវបង្រ្កាបហើយ ខ្ញុំឱ្យឧទ្ធម្ភាគចក្រពីគ្រឿង សៅ សុខា ដូចមិនទាន់បាញ់នៅឡើយទេ ខ្ញុំឱ្យបាញ់ បើថាវាព្រហើន រូកេតដាក់ពីលើមក អត់មានអាញ៉េអាញ៉ៃ​​ទេ»។

ប៉ុន្តែច្រើនឆ្នាំទៅនេះ សកម្មជនព្រៃឈើ​ នៅ​តែ​អះអាង​ថា បទល្មើស​ព្រៃ​ឈើ​មិន​ថយ​ចុះ​ទេ ទាំង​ការ​ធ្វើ​ស​កម្ម​​​ភាព​ដោយ​លួច​លាក់ និង​បើក​ចំហ​ក្រោម​ក្រសែ​ភ្នែក​មន្ត្រី​ជំនាញ ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​ឱ្យ​ការ​ពារ​។

លើស​ពីនេះ សកម្មជនបរិស្ថានមួយរូប លោក ម៉ា ចិត្រា លើកឡើងថា បទល្មើសព្រៃឈើនៅកម្ពុជា មិនអាច​ទប់​ស្កាត់បានទេ ដរាបណា រដ្ឋាភិបាលគ្មានឆន្ទៈបោសសម្អាតអំពើពុករលួយជាប្រព័ន្ធ។

លោកអះអាងថា អំពើពុករលួយ និងការគប់គិតគ្នា​​ជា​ខ្សែ​បណ្តាញ​នេះ​ហើយ ​ដែ​ល​ជា​​ប្រភព​​នៃ​​ភាពបរា​ជ័យ​​នៃ​​កំណែ​ទម្រង់​​របស់​​រដ្ឋាភិបាល​​ក្នុង​ការ​ទប់​ស្កាត់ ឬ​​បង្រ្កាប​បទ​ល្មើស​​ព្រៃឈើ​​នៅ​កម្ពុជា។

លោក ចិត្រា បង្ហាញក្តីបារម្ភថា ប្រសិនបើ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅក្នុងតំបន់ព្រៃ​ការពារ ​មិន​អាច​​លុបបំបាត់​​បាន​ទេ នោះកម្ពុជា​​នឹ​ង​ក្លាយ​​ជា​ទី​រហោស្ថាន​ បង្ក​ការ​គំរាម​គំហែង​ដល់​ជីវភាព​សហគមន៍​ផង​ដែរ។

លោកថា៖ «បញ្ហាធំ គឺបញ្ហាអំពើពុករលួយនេះឯង ដែលមន្ត្រីគប់គិតគ្នាជាមួយពួកឈ្មួញ ទទួលលុយពីគេដើម្បីលួចកាប់ឈើហ្នឹងក៏អាចថាបាន អ៊ីចឹងអាហ្នឹងវាមានតែខាងរដ្ឋាភិបាល មន្ត្រីជំនាញចុះបើការស៊ើបអង្កេត បើសិនជារដ្ឋាភិបាលចង់ការពារព្រៃឈើពិតមែន»។

ព្រៃឡង់មានផ្ទៃដីជាង ៤៣​ម៉ឺន​ហិកតា គ្របដណ្ដប់​លើខេត្តចំនួន៤ គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹង​ត្រែង។ ព្រៃឡង់ជាព្រៃធំ​ជាងគេនៅកម្ពុជា ហើយត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ការពារ នៅក្នុងឆ្នាំ២០១៦។

បើទោះជាបែបនេះក្តី សកម្មជនព្រៃឈើ នៅតែអះអាងថា ព្រៃឡង់​នូវ​តែ​រង​ការ​គំរាម​កំហែង រួ​ម​ទាំង​ព្រៃការ​ពារ​មួយ​ចំនួន​ទៀត ក្នុង​ប្រទេស​កម្ពុជា ពី​បទល្មើ​ស​ច្រើន​ទម្រង់ បើ​ទោះបី​រដ្ឋាភិបាល​បាន​ដាក់​ពង្រា​យ​​មន្ត្រីឱ្យការពារ។

ជុំវិញ​បញ្ហា​នេះ អង្គការ​ Global Forest Watch និង​​​­­­­­ស្ថាប័ន​រុក​រក និ​ង​វិភាគ​ទិន្នន័យ​​ដី​សកល​របស់​សាកល​វិទ្យាល័យ​ Maryland ធ្លាប់រកឃើញថា សកម្ម​ភាព​កាប់​​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ឆ្នាំ​២០២២ មាន​ខ្លាំង​ជាង​​​ឆ្នាំ​​​២០២១ ក្នុង​​​តំបន់​ព្រៃ​ការពារ​​ចំនួន​៤ ​ក្នុង​ប្រទេស​កម្ពុជា។

ប្រភ​ពនោះ រកឃើញ​ថា ​តំបន់​​ព្រៃ​ការពារ​​ផ្សេង​​ទៀត ​ក៏​កំពុង​មាន​អត្រា​បាត់​បង់​ព្រៃ​ឈើ​ក្នុង​អត្រា​ខ្ពស់​ដែរ​ ដូច​ជា ឧទ្យានជាតិ​បូទុមសាគរ ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល​ ដែន​​ជម្រក​​សត្វព្រៃ​ភ្នំឱរ៉ាល់ និង​ដែន​ជម្រក​​សត្វព្រៃ​បឹងពែរ​។

តំបន់​​ព្រៃ​ការពារ​ព្រៃ​ឡង់ ​ដែល​មាន​ផ្ទៃ​ដី​ធំ​ជាង​គេ​នៅ​កម្ពុជា រហូត​ដល់​​ជាង ​៤៣ម៉ឺនហិកតា​នោះ(៤៣០ ០០០​) ក៏​មានការ​បាត់​បង់​​ដីព្រៃ ​ប្រហែល ​៨ ៣០០​ហិកតា​​ដែរ​​ក្នុង​​ឆ្នាំ​​២០២២​។​

ដោយ​ឡែក អំឡុងឆ្នាំ២០១៦ អង្គការ​ឃ្លាំមើល​ពិភព​លោក (Global Witness) ធ្លាប់​បង្ហាញ​របាយ​ការណ៍​​ស៊ើប​អង្កេត​ដោយ​រក​ឃើញ​ថា ឈ្មួញ​រក​ស៊ី​ឈើ​ខុសច្បាប់​ខ្នាត​ធំ ក៏មានលោក​ឧកញ៉ា ទ្រី ភាព ផង​​ដែរ ដែល​គាត់​បាន​កាន់​កាប់​ដី​សម្បទាន​សេដ្ឋកិច្ច ​ទំហំ​​ជិត ​៣​ម៉ឺន​ហិកតា (២៩.៥៨៩)។

ប៉ុន្តែ​ច្រើន​ឆ្នាំ​មក​នេះ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា មិនបានផ្តន្ទាទោសឧក្រិដ្ឋជនព្រៃ​ឈើ​រូប​នេះ​ទេ តែ​ផ្ទុយ​ទៅ​​វិញ បច្ចុប្បន្ន ឧកញ៉ា​មាន​ឈ្មោះ​អាស្រូវ​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ប្រទេស​កម្ពុជា​រូប​នេះ ត្រូវ​បាន​តែង​តាំង​ជាលោក​អ្នក​​ឧកញ៉ា ដែល​ជា​​ឧកញ៉ា​លំដាប់​ខ្ពស់ និង​ជាទីប្រឹក្សា​មេដឹកនាំ​កំពូល​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​បក្ស​ប្រជាជន​កម្ពុជា​ទៀត​ផង៕

សកម្មជន​អះអាងមក​ថា ឈើធំៗ​រាប់សិប​ដើម ក្នុង​តំបន់​ការ​ពារ​ព្រៃឡង់ ត្រូ​វគេ​លួច​កាប់​ថ្មី​ទៀត ក្រោម​វត្ត​មា​ន​មន្ត្រី​ជំនាញ​នៅ​ទី​នោះ ទោះ​រដ្ឋាភិបាល​បន្ត​វេន​របស់​បក្ស​កាន់​អំណាច បាន​ចេញ​បញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់ឱ្យ​ទប់​ស្កាត់ ឱ្យ​មាន​ប្រសិទ្ធ​ភាព​យ៉ាង​ណា​ក្តី។

បញ្ហានេះ ជំរុញឱ្យមានការលើកឡើងថា ថាធនធាន​ធម្មជាតិ​ដ៏​កម្រ ដែល​រង​ការ​កាប់​បំផ្លាញ​តជំនាន់ ផ្តើម​​ចេញ​ពីអំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ក្រោម​ការ​ដឹកនាំ​បែប​ប​ក្ខពួក​និង​គ្រួសារ​និយម។

ការរកឃើញបទល្មើសទ្រង់ទ្រាយធំថ្មីទៀត នៅតំបន់ការពារ​ព្រៃឡង់​នេះ ក្រោយ​ពី​សកម្មជន​ព្រៃឈើ បាន​ឆ្មក់​ចូល តាម​ប្រមាញ់​បទ​ល្មើស​ជា​ថ្មី​ទៀត ក្នុង​ព្រៃ​ការ​ពារ​មួយ​នេះ​រយៈ​ពេល​៤ថ្ងៃ​ ចាប់​ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃ​ទី​២៨ ខែ​មីនា​នេះ។

ប្រភពបញ្ជាក់ថា ភស្តុតាងដែលបានរកឃើញ គឺគល់​ឈើកាត់​រួច​ថ្មី​ចំនួន​៦០​គល់ ស្ថិត​ក្នុង​ភូមិ​សាស្រ្ត ជ្រាប់​ក្បាលដំរី បុស​រាំង និង​អូរគោល ឃុំធ្មា នៅ​ស្រុក​ជ័យ​សែន និង​ស្រុក​រវៀង ខេត្ត​ព្រះ​វិហារ។

សកម្មជនព្រៃឡង់ខេត្តព្រះវិហារ លោក ខេម សុឃី ដែលបានចុះល្បាតដែរនោះ បានប្រាប់​VOD​នៅ​ថ្ងៃ​ទី១ ខែ​មេសា​នេះ​ថា ព្រៃឈើ​នៅ​តំបន់​ការ​ពារ​នេះ នឹង​បាត់​បង់​ទាំង​ស្រុង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ បើ​មន្ត្រី​ពាក់ព័ន្ធ​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទី​នោះ នៅ​តែ​មិន​អាច​ទប់​ស្កាត់​បាន។

លោកថា៖ «ចំពោះការឃុបឃិតពីសំណាក់មន្ត្រីខិលខូចទាំងអស់ហ្នឹង ជាក់ស្តែងនៅគ្រប់ច្រកនីមួយៗ បទល្មើសទាំងអស់ហ្នឹង បើមិនបង់លុយដល់មន្ត្រីទាំងអស់ហ្នឹង គឺមិនអាចចរាចរណ៍បានទេ គឺវាជៀសមិនផុតទេ មន្រ្តីមួយក្តាប់តូចដែលប្រព្រឹត្តអំពើពុករលួយ ដោយមានការបើកភ្លើងខៀវពីសំណាក់មន្រ្តីទាំងអស់ហ្នឹង ទើបបទល្មើសវាកើតមានឡើង»។

ដោយឡែក ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ុំ ច័ន្ទរ័ត្ន អះអាង​ថា ជា​កា​រ​តាម​ដាន​បទ​ល្មើសព្រៃឈើ មិន​មែន​​ទើប​តែ​កើត​មាន​ថ្មីៗ​នេះ​នោះ​ទេ គឺ​កើត​មាន​តាំង​ពី​សម័យ​រដ្ឋាភិបាល​ចាស់ និង​រាលដាល​ដល់​រដ្ឋាភិបាល​ថ្មី​ នៅ​តែ​មិន​អាច​ទប់​ស្កាត់​បាន។

លោកថា បទល្មើសនេះ អាចពង្រីកខ្លួនទៅ​បាន វា​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ បក្ខ​ពួក​និយម និង​ការអនុវត្ត​ច្បាប់​មួយ​ចំនួ​ន​នៅ​មាន​ភាព​ធូរលុង​ជាដើម។

សម្រាប់ លោក អ៊ូ ច័ន្ទរ័ត្ន ប្រសិទ្ធភាព​នៃការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ រដ្ឋាភិបាល​ឈាម​ថ្មី ចាំបាច់​ត្រូវទប់​ស្កា​​​ត់បំបាត់​អំពើ​ពុករលួយ បក្ខ​ពួក​ជាមុន ទើប​អាច​ទប់​ស្កាត់​ហានិភ័យ​នៃ​វិនាស​កម្ម​ព្រៃឈើ​បាន។

លោកថា៖ «ទី១ ឆន្ទៈរបស់រាជរដ្ឋាភិបាល ទី២​ពិនិត្យ​មើល​ទៅ​លើ​មន្ត្រី​ពាក់​ព័ន្ធ​ដែល​ទទួល​ផលប្រយោជន៍​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នេះ ពី​បទ​ល្មើស​ព្រៃឈើនេះ​ ទី៣​មន្ត្រីដែល​មិន​មាន​សមត្ថ​ភាពដូច្នេះ​បើសិន​ជា​មន្ត្រី​តែ​មិន​មាន​សមត្ថ​​ភាព​ទេ ឬ​ក៏​មន្ត្រី​ដែល​ពាក់​ព័ន្ធ​នឹង​ផល​ប្រយោជន៍​ហ្នឹង ហើយ​មិនហ៊ាន​អារកាត់​ទេ បញ្ហា​នេះ​នៅ​តែ​បន្ត​កើត​មាន​អ៊ីចឹង»។

អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក មាស ញឹម ទទួល​ស្គាល់​ថា ពិត​ជា​មាន​បទ​ល្មើស​លួច​កាប់បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ការ​ពារ​ព្រៃឡង់ ខេត្ត​ព្រះ​វិហារ​ពិត​មែន។ ប៉ុន្តែ​លោក​ថា​មាន​តែ​ជាង​១០ករណី​ប៉ុណ្ណោះ។

លោកថា៖ «ការ​កាប់ឈើនោះ គឺ​យើង​រក​ឃើញ​១៧​គល់​នៅ​កន្លែង​ហ្នឹង ហើយ​យើង​បាន​ប្ដឹង​ទៅ​តុលាការតុលាការ​បាន​ចេញ​ដីកា​កោះ​ហៅ​ជំនាញ​ និង​អ្នក​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​ទៅ​បំភ្លឺ​រួច​ហើយ​ក្រោយ​មកទៀត​ នៅ​ថ្ងៃ​ទី​២៧-២៨ នេះ​គឺ​មន្ត្រី​យើង​បាន​ដឹក​នាំ​កម្លាំង​រួម​ចុះ​ទៅ​បំពេញ​កិច្ច​ការ​ងារ​នេះ ដើម្បី​ទប់ស្កាត់​បទ​ល្មើស​ហើយ»។

យ៉ាងណាក្តី កាលពីខែធ្នូ ឆ្នាំ២០២៣ នាយករដ្ឋ​មន្រ្តី​បន្ត​វេន​បក្ស​កាន់​អំណាច លោក ហ៊ុន ម៉ាណែត ធ្លាប់បាន​ចេញ​បញ្ជា​ដោយ​ម៉ឺង​ម៉ាត់​មួយ ឱ្យ​ទប់​ស្កាត់​ជំងឺ​សង្គម​មួយ​នេះ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព ដោយ​សម្អាងថា​ វា​ល្មម​ដល់​ពេល​នាំ​មេខ្លោង​មក​ផ្តន្ទា​ទោស ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ភាគ​ច្រើន។

លោកថា៖ «ខ្ញុំសុំចេញបញ្ជាឱ្យបណ្ដាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងបំផុត ចំពោះអ្នក​​ប្រព្រឹត្តបទល្មើសធនធានធម្មជាតិ[…] បើមិនអ៊ីចឹងទេ យើងនឹងរងគ្រោះមនុស្សតិចបានផងហ្នឹងច្រើនវេទនា រួមគ្នាទៅអ្នកដែលរកស៊ីចំណេញពីអាហ្នឹងច្រើនពេក ឥឡូវត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ខិតខំធ្វើយ៉ាងណាសហការ ហើយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពង្រឹងនិងបង្កើនកិច្ចសហការក្រោមដែសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវនិងវិជ្ជាជីវៈ»

សារព្រមាននេះ ហាក់មិនខុសគ្នា ទៅនឹងសាររបស់មេដឹកនាំរដ្ឋាភិបាលចាស់ ដែលជាឳពុករបស់លោកទេ ដែល លោក ហ៊ុន សែន អំឡុងឆ្នាំ២០១៥ ដែរ ។

លោកថា៖ «យើងទទួលអាកាប់ព្រៃឈើបំផ្លាញនេះ អាហ្នឹងគឺត្រូវមាន តែមានទោសទណ្ឌ និងត្រូវបង្រ្កាបហើយ ខ្ញុំឱ្យឧទ្ធម្ភាគចក្រពីគ្រឿង សៅ សុខា ដូចមិនទាន់បាញ់នៅឡើយទេ ខ្ញុំឱ្យបាញ់ បើថាវាព្រហើន រូកេតដាក់ពីលើមក អត់មានអាញ៉េអាញ៉ៃ​​ទេ»។

ប៉ុន្តែច្រើនឆ្នាំទៅនេះ សកម្មជនព្រៃឈើ​ នៅ​តែ​អះអាង​ថា បទល្មើស​ព្រៃ​ឈើ​មិន​ថយ​ចុះ​ទេ ទាំង​ការ​ធ្វើ​ស​កម្ម​​​ភាព​ដោយ​លួច​លាក់ និង​បើក​ចំហ​ក្រោម​ក្រសែ​ភ្នែក​មន្ត្រី​ជំនាញ ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​ឱ្យ​ការ​ពារ​។

លើស​ពីនេះ សកម្មជនបរិស្ថានមួយរូប លោក ម៉ា ចិត្រា លើកឡើងថា បទល្មើសព្រៃឈើនៅកម្ពុជា មិនអាច​ទប់​ស្កាត់​បានទេ ដរាបណា រដ្ឋាភិបាលគ្មានឆន្ទៈបោសសម្អាតអំពើពុករលួយជាប្រព័ន្ធ។

លោកអះអាងថា អំពើពុករលួយ និងការគប់គិតគ្នា​​ជា​ខ្សែ​បណ្តាញ​នេះ​ហើយ ​ដែ​ល​ជា​​ប្រភព​​នៃ​​ភាពបរា​ជ័យ​​នៃ​​កំណែ​ទម្រង់​​របស់​​រដ្ឋាភិបាល​​ក្នុង​ការ​ទប់​ស្កាត់ ឬ​​បង្រ្កាប​បទ​ល្មើស​​ព្រៃឈើ​​នៅ​កម្ពុជា។

លោក ចិត្រា បង្ហាញក្តីបារម្ភថា ប្រសិនបើ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅក្នុងតំបន់ព្រៃ​ការពារ ​មិន​អាច​​លុបបំបាត់​​បាន​ទេ នោះកម្ពុជា​​នឹ​ង​ក្លាយ​​ជា​ទី​រហោស្ថាន​ បង្ក​ការ​គំរាម​គំហែង​ដល់​ជីវភាព​សហគមន៍​ផង​ដែរ។

លោកថា៖ «បញ្ហាធំ គឺបញ្ហាអំពើពុករលួយនេះឯង ដែលមន្ត្រីគប់គិតគ្នាជាមួយពួកឈ្មួញ ទទួលលុយពីគេដើម្បីលួចកាប់ឈើហ្នឹងក៏អាចថាបាន អ៊ីចឹងអាហ្នឹងវាមានតែខាងរដ្ឋាភិបាល មន្ត្រីជំនាញចុះបើការស៊ើបអង្កេត បើសិនជារដ្ឋាភិបាលចង់ការពារព្រៃឈើពិតមែន»។

ព្រៃឡង់មានផ្ទៃដីជាង ៤៣​ម៉ឺន​ហិកតា គ្របដណ្ដប់​លើខេត្តចំនួន៤ គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹង​ត្រែង។ ព្រៃឡង់ជាព្រៃធំ​ជាងគេនៅកម្ពុជា ហើយត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ការពារ នៅក្នុងឆ្នាំ២០១៦។

បើទោះជាបែបនេះក្តី សកម្មជនព្រៃឈើ នៅតែអះអាងថា ព្រៃឡង់​នូវ​តែ​រង​ការ​គំរាម​កំហែង រួ​ម​ទាំង​ព្រៃការ​ពារ​មួយ​​ចំនួន​ទៀត ក្នុង​ប្រទេស​កម្ពុជា ពី​បទល្មើ​ស​ច្រើន​ទម្រង់ បើ​ទោះបី​រដ្ឋាភិបាល​បាន​ដាក់​ពង្រា​យ​​មន្ត្រីឱ្យការពារ។

ជុំវិញ​បញ្ហា​នេះ អង្គការ​ Global Forest Watch និង​​​­­­­­ស្ថាប័ន​រុក​រក និ​ង​វិភាគ​ទិន្នន័យ​​ដី​សកល​របស់​សាកល​វិទ្យាល័យ​ Maryland ធ្លាប់រកឃើញថា សកម្ម​ភាព​កាប់​​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ឆ្នាំ​២០២២ មាន​ខ្លាំង​ជាង​​​ឆ្នាំ​​​២០២១ ក្នុង​​​តំបន់​ព្រៃ​ការពារ​​ចំនួន​៤ ​ក្នុង​ប្រទេស​កម្ពុជា។

ប្រភ​ពនោះ រកឃើញ​ថា ​តំបន់​​ព្រៃ​ការពារ​​ផ្សេង​​ទៀត ​ក៏​កំពុង​មាន​អត្រា​បាត់​បង់​ព្រៃ​ឈើ​ក្នុង​អត្រា​ខ្ពស់​ដែរ​ ដូច​ជា ឧទ្យានជាតិ​បូទុមសាគរ ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល​ ដែន​​ជម្រក​​សត្វព្រៃ​ភ្នំឱរ៉ាល់ និង​ដែន​ជម្រក​​សត្វព្រៃ​បឹង​ពែរ​។

តំបន់​​ព្រៃ​ការពារ​ព្រៃ​ឡង់ ​ដែល​មាន​ផ្ទៃ​ដី​ធំ​ជាង​គេ​នៅ​កម្ពុជា រហូត​ដល់​​ជាង ​៤៣ម៉ឺនហិកតា​នោះ(៤៣០ ០០០​) ក៏​មាន​ការ​បាត់​បង់​​ដីព្រៃ ​ប្រហែល ​៨ ៣០០​ហិកតា​​ដែរ​​ក្នុង​​ឆ្នាំ​​២០២២​។​

ដោយ​ឡែក អំឡុងឆ្នាំ២០១៦ អង្គការ​ឃ្លាំមើល​ពិភព​លោក (Global Witness) ធ្លាប់​បង្ហាញ​របាយ​ការណ៍​​ស៊ើប​អង្កេត​ដោយ​​រក​ឃើញ​ថា ឈ្មួញ​រក​ស៊ី​ឈើ​ខុសច្បាប់​ខ្នាត​ធំ ក៏មានលោក​ឧកញ៉ា ទ្រី ភាព ផង​​ដែរ ដែល​គាត់​បាន​កាន់​កាប់​ដី​សម្បទាន​សេដ្ឋកិច្ច ​ទំហំ​​ជិត ​៣​ម៉ឺន​ហិកតា (២៩.៥៨៩)។

ប៉ុន្តែ​ច្រើន​ឆ្នាំ​មក​នេះ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា មិនបានផ្តន្ទាទោសឧក្រិដ្ឋជនព្រៃ​ឈើ​រូប​នេះ​ទេ តែ​ផ្ទុយ​ទៅ​​វិញ បច្ចុប្បន្ន ឧកញ៉ា​មាន​ឈ្មោះ​អាស្រូវ​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ប្រទេស​កម្ពុជា​រូប​នេះ ត្រូវ​បាន​តែង​តាំង​ជាលោក​អ្នក​​ឧកញ៉ា ដែល​ជា​​ឧកញ៉ា​លំដាប់​ខ្ពស់ និង​ជាទីប្រឹក្សា​មេដឹកនាំ​កំពូល​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​បក្ស​ប្រជាជន​កម្ពុជា​ទៀត​ផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ