នគរ​បាល​ក្រុង​​ប៉ោយ​ប៉ែត​ការ​ពារ​ការ​ទម្លាយ​រឿង​​​​​​​ស៊ី​​សំណូក​​​រឿង​​គ្រឿង​​​ញៀន

អធិការដ្ឋាននគរបាលក្រុង​ប៉ោយប៉ែត ចេញ​លិខិត​មួយ​សន្លឹក​បដិសេធ​ថា សារ​​សំឡេង​សន្ទនា រវា​ង​មន្ត្រី​ជំ​នាញ និង​​​​ឈ្មួញ​ជួញ​ដូរ​គ្រឿង​ញៀន ដែលគេបានទម្លាយ​ មិនមែន​ចេតនា​ទទួល​សំណូក ដើម្បីជាថ្នូរមិន​បង្ក្រា​​ប​បទ​ល្មើស​នេះ​ទេ តែ​ថា ជា​កម្លាំង​បង្កប់ ដើម្បី​ឈាន​ទៅ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន។

តាមលិខិតបំភ្លឺ ចុះថ្ងៃទី២២ ខែ​មេសា ឆ្នាំ​២០២៥ អធិការ​ដ្ឋាន​គរបាល​ក្រុង​ប៉ោយ​ប៉ែត នៃ​ស្នង​ការ​ដ្ឋាននគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​លើក​ឡើង​ថា កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២៥ មាន​គណនី​ហ្វេស​​ប៊ុក​មួយ​ឈ្មោះ Na Det បានបង្ហោះ​សំឡេង​សន្ទនា រវាង​​លោក​អធិការ​​រង​​គ្រឿង​ញៀន កែវ ដួល និ​ង​ឈ្មួញ​ជួញ​ដូរ​​គ្រឿង​ញៀន ឈ្មោះ ចាន់ ពៅ ហៅ ពៅ ហ៊ុប អំពី​ទំនាក់​ទំនង​​ការ​​ទទួល​សំណូក​​កន្លង​មក ​ជាថ្នូរ​​​ការការ​​មិន​បង្ក្រាប​គ្រឿង​​ញៀន ។

ប្រភពនោះអះអាងថា តាមការ​ស្រាវជ្រាវ ឈ្មោះ ចាន់ ពៅ ជាកម្លាំង​​បណ្តាញ​​សម្ងាត់​​របស់​​លោក កែវ ដួល អធិការរង​ទទួលផែន​ការ​ងារ​ប្រឆាំង​គ្រឿង​ញៀន ហើយ​ថា ការ​​ចោទ​ប្រកាន់​​​ទៅ​លើ​ លោក កែវ ដួល ថា ទទួល​សំណូក​នោះគឺ​​ជា​រឿង​​មិន​ពិត។

នគរបាលក្រុងប៉ោងប៉ែត បកស្រាយថា សារ​សំឡេង​សន្ទនាដែលបានបែកធ្លាយ​នោះ គឺជានីតិវិធី​របស់​​នគរ​បាល ​ក្នុង​​​ការ​ញុះញង់ ​ឱ្យ​​សហការ​ជាមួយ​​កម្លាំង​​ជំនាញ ដើម្បី​ឈាន​ដល់​ការ​បង្ក្រាប​​បទល្មើស​​គ្រឿង​​ញៀន​តែ​ប៉ុ​ណ្ណោះ​ មិន​មែន​ជាការសន្ទនា ដើម្បី​ទទួលសំណូល​នោះទេ ។

​ជុំវិញអំពើ​ពុក​រលួយ​គ្រឿង​ញៀន​នេះ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក ស សុខា កាលពីខែ​មីនា ធ្លាប់​ព្រមានប្រើ​កណ្តាប់​ដៃ​ដែក លើ​វិធាន​តំណែង​មន្ត្រី​ទាំង​ឡាយ​ណា ដែល​មិន​ព្រម​ដក​ខ្លួន​ពី​ការ​ទទួល​ផល​ពី​បទឧក្រិដ្ឋ​ជួញ​ដូរ​គ្រឿង​ញៀ​នេះ​ ខណៈ​បទ​ឧក្រិដ្ឋ​នេះ​បាន​ហក់​ឡើង​យ៉ាង​គំហុក។

លោកថា៖ «ខ្ញុំជឿជាក់​ថា​ បញ្ហា​គ្រឿង​ញៀន​នេះ បាន​មិន​ពាក់​ព័ន្ធ​នឹង​អ្នក​ផ្ទៃ​ក្នុង​ទេ គ្រឿង​ញៀន​វា​មិន​សូវ​ធំ​ដល់​ម្ល៉េះ​ទេ សម្រាប់​កិច្ច​ការ​នេះ​ ខ្ញុំ​ក៏​សុំ​​ឱ្យ​ពង្រឹង​និង​មាន​ការ​យក​ចិត្ត​ទុក​ដាក់ ពន្លៀត​ការ​ស្រាវ​ជ្រាវ ហើយការ​ស្រាវ​ជ្រាវ ​តែ​ពួក​អ្នក​ជួញ​ដូរ​ទេ ត្រូវ​ស្រាវ​ជ្រាវ​ពន្លៀត​លើ​សមត្ថ​កិច្ច​ផង​ដែរ ដល់​អីចឹង​ទៅ​ព័ត៌មាន​មួយចំនួន​មិន​ទាន់​ចុះ​បង្ក្រាប​ផង​ដឹង​អស់​រលីង។ សំណួរ​សួរ​ថា​បើ​គ្មាន​ការ​ផ្តល់​ជូន​មុន វា​មិន​បែក​នោះ​ទេ»

បើតាមរបាយការណ៍មន្ត្រីជំនាញ ក្នុងឆ្នាំ២០២៤ គ្រឿង​ញៀនដែល​សមត្ថកិច្ច រឹប​អូស​បាន ជិត​១៥​តោន (១៤.៩តោន) ខណៈ​​ឆ្នាំ​២០២៣ បង្ក្រាប​បាន​ប្រមាណ​ជា ៤តោន។ តួរ​លេ​​​ខ​នេះ បង្ហាញ​ថា កំណើន​ហក់ឡើង​ជិត​៤ដង នៅ​ឆ្នាំ​២០២៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ