ក្រុមអ្នកជំនាញផ្នែក​សារព័ត៌មាន​បង្ហាញ​ក្តី​បារម្ភ​នៅ​ពេល​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ត្រូវ​ធ្លាក់​ចុះ

អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដាក់​ក្តី​បារម្ភ​ទៅ​លើ​លំហសេ​រីភាព នៃ​បណ្តាញ​ព័ត៌មាន​ធំៗ នៅ​លើ​​ពិ​​ភព​លោក និង​​ក្នុង​តំបន់ ដែល​កំពុង​ទទួល​រង​ការ​យាយី និង​ផ្តាច់​ជំនួយ ក្នុង​ទិស​ដៅ​ដើ​​ម្បី​បង្អាក់​​ដំ​ណើ​​​រ​ការ​ក្នុង​ការ​ផលិត​មាតិកា​ព័ត៌​មាន ដែល​ជា​ការ​​បម្រើ​ឱ្យ​សេចក្តី​ត្រូវ​ការ​ជា​សាធារណៈ តាម​រយៈ​​កា​​រ​​ផ្ត​ល់​ព័​ត៌​​មាន​ប្រចាំ​​ថ្ងៃ ដែល​មាន​ភាព​ចាំបាច់ និង​សារៈ​សំខាន់។

អង្គការសង់ត្រាល់ បានផ្សាយបន្តផ្ទាល់នៅលើ​បណ្តាញ​សង្គម នៅ​ចំ​ថ្ងៃ​នៃ​ទិវា​សេរីភាព​សារ​ព័​ត៌មាន​​ពិ​ភ​ព​លោ​ក នៅ​ថ្ងៃ​នេះ។ តាម​រយៈ​របាយការណ៍​សង្ខេប​នានា នៅ​ក្នុង​វីដេអូ​ឃ្លីប ដែល​អង្គ​ការ​សង់​​ត្រា​ល់​ ចង​ក្រង​ឡើង គឺ​បង្ហាញ​ពី​ភាព​ប្រឈម​នៅក្នុ​ង​វិស័យ​សារ​ព័ត៌​មាន ដែល​កំពុង​បន្ត​ធ្លាក់​ចុះ និង​ទទួ​​ល​រ​​ង​​ការ​​យា​យី និង​ធ្វើ​ទុក្ខ​បុក​ម្នេញ មិន​ថា​ស្ថាប័ន​ព័ត៌​មាន​អន្តរ​ជាតិ ឬ​ក្នុង​ស្រុក​ទេ។

តាមរយៈរបាយការណ៍​ដែលចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ សង់​ត្រាល់ ឱ្យ​ដឹង​​តាម​រយៈ​កា​​រលើក​ឡើ​ង​ពី​អ្ន​ក​​ជំ​នាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា ក្រោយ​ពី​រដ្ឋបាល​លោក ដូណាល់ ត្រាំ ផ្តាច់​ជំនួយ​ពី​កម្ម​វិធី​ផ្តល់​​ជំនួយ​​រប​​ស់​ទីភ្នាក់​ងារ​ផ្តល់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ដែល​ហៅ​កាត់​ថា USAID មួយ​ផ្នែក​ធំ​មក បាន​ជំ​រុញ​​ឱ្យ​ស្ថាប័ន​ធំៗ រួម​មាន​ វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក និង​វិទ្យុ​អឺរ៉ុប​សេរី ព្រម​ទាំង​វិទ្យុ​អាស៊ី​សេរី ជាដើ​ម ត្រូ​វ​បិ​ទ​ទ្វារ​ជា​បន្ត​បន្ទាប់។

ក្រៅពី​ត្រូវប្រឈមមុខ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ ដែល​រារាំង​ទៅ​ដល់​ដំណើរ​នៃ​ប្រតិ​បត្តិ​ការ​ទាំង​មូល​ហើយ អ្ន​ក​​​​​កា​សែត ក៏​ត្រូវរង​បណ្តឹង និង​ហិង្សាផ្នែ​ក​រាង​កាយ​ទៀត​ដែរ នៅ​អំឡុង​ពេល​នៃ​វិបត្តិ​សាកល​នេះ​។ តា​ម​រយៈ​សារ​ដ៏​មុត​ស្រួច ដែល​ជា​ប្រធាន​បទ​ដ៏​រស៊ើប សម្រាប់​ទិវា​សេរីភាព​​សារព័ត៌មាន​សាកល នៅ​ក្នុ​​ង​​​ឆ្នាំ​នេះ ដែល​ដាក់​ថា «ការការពារប្រព័ន្ធផ្សព្វ​​ផ្សាយឯករាជ្យ​នៅកម្ពុជា» គឺ​ជា​ស្មារតី​នៃ​ការ​លើក​​ទឹ​ក​ចិ​​ត្ត​​ឱ្យ​​​​​​អ្នក​ដែ​ល​កំពុង​បំពេញ​វិជ្ជា​ជីវៈ នៅ​ក្នុង​ជំនាញ​នេះ ត្រូវ​បន្តនូ​វ​ភាព​ក្លា​ហាន​របស់​​ខ្លួន ហើ​យ​វេទិ​កា​​​នៅ​​​​ថ្ងៃ​នេះ ក៏​នឹង​ពិភាក្សា​ដែរ​ទៅ​លើ​អនាគត នៃសា​រ​ព័ត៌មានឯ​ករាជ្យ​នៅ​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ