សារលើ​ក្រដាស​ប្រាក់​«អំណាច​ហ៊ុន តត្រកូល ខ្មែរ​ថ្ងូរ​តជំនាន់»​ប្រទះ​ឃើញ​ក្នុ​ងខេត្ត​ជាប់​ព្រំដែន​ថៃ

សារលើក្រដាស​ប្រាក់​ដែល​សរ​សេរ​ថា អំណាច​ហ៊ុន តត្រកូល ខ្មែរ​ថ្នូរ​តជំនាន់ ត្រូវ​បាន​ហ្វេស​ប៊ុក​ឈ្មោះដើម្បី​យុត្តិ​ធម៌ ត្រូវ​​បាន​​គេ​ប្រទះ​ឃើញ នៅ​ស្រុក​មួយ​ចំនួន ក្នុង​ខេត្ត​បាត់​ដំបង និង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​ប​ន្ទាយ​​មាន​ជ័យ។

ហេសប៊ុក​ឈ្មោះ​ដើម្បី​យុត្តិ​ធម៌ នៅ​ថ្ងៃ​ទី​២៦​ខែ​ឧសភា​នេះ បាន​បន្ត​បង្ហោះ​ក្រដាស​ប្រាក់​រៀល ប្រភេទ​៥០០ និង​១០០០​រៀល​ រាប់​សិប​សន្លឹក ដែល​មាន​សរ​សេរ​អក្សរ​ថា អំណាច​ហ៊ុន​តត្រកូល ខ្មែរ​ថ្ងូរ​តជំនាន់ និង​ផ្ញើសារ​ថា «សូម​ចូល​រួម​ចែក​បុណ្យ​កុសល្យ​ជូន​ជន​រួម​ជាតិ​ក្នុង​ទីតាំង​ដូច​ខាង​ខេត្ត​បាត់​ដំបង ស្រុក សង្កែ ស្រុក​ឯក​ភ្នំ ស្រុក​បាណន់ ក្រុង​បាត់​ដំបង និង​ក្រុង​ប៉ោយ​ប៉ែត ច្រក​ព្រំដែន​ថៃ​ខ្មែរ។ ក្រៅ​ពី​នេះ ប្រភព​នោះក៏​បាន​អំពាវ​នាវ​ផង​ដែរ ឱ្យ​ជន​រួម​ជាតិ​ចូល​រួម​បរិច្ចាគ​ទាន​បែប​នេះ​បន្ត​ទៀត។

ក្នុងខែឧសភានេះ ប្រជាពលរដ្ឋមួយចំនួន បានអះអាង​ជា​បន្ត​បន្ទាប់​មក​ថា ពួក​គេ​ប្រទះ​ឃើញ​សារ​សរ​សេរ​លើ​​​ក្រដាស​​ប្រាក់​ថា អំណាច​ហ៊ុន​តត្រកូល ខ្មែរ​ថ្ងូរ​តជំនាន់ នេះ​ប្រទះ​ឃើញ​នៅ​ក្រុង​ភ្នំ​ពេញ ស្រុក​មុខ​​កំពូ​ល ខេត្ត​កណ្តាល ស្រុក​តាំង​គោក ខេត្ត​កំពង់​ធំ ទី​រួម​ខេត្ត​សៀម​រាប និង​ខ្លះ​ទៀត​នៅ​ខេត្ត​ពោធិ៍​សាត់។

សារលើ​ក្រដាស​ប្រាក់ អំណាច​ហ៊ុន តត្រកូល ខ្មែរថ្ងូរតជំនាន់នេះ​ ត្រូវ​បាន​គេ​សរ​សេរ​លើ​ក្រដាស​ប្រាក់ពី​​​​ប្រភេទ​​​៥០០​រៀល រហូត​ដល់​ប្រភេទ​ ៥ម៉ឺនរៀល។

ហេ្វសប៊ុកដើម្បីយុ​ត្តិធម៌ ធ្លាប់​អះអាង​ថា យុទ្ធនា​ការ​សារ​លើ​ក្រដាស​ប្រាក់ ជា​ការ​ប្រឆាំង​អំណាច​ផ្តាច់​ការគ្រួសារ​ហ៊ុន និង​បាន​អំពាវ​នាវ​ទៅដល់​ប្រជា​ពលរដ្ឋ​រស់​​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស សូម​ចូល​រួម​ធ្វើយុទ្ធនា​ការ​ចែក​ចាយ​ក្រដាស​​ប្រាក់​រៀល​ផ្សេងៗ ដែល​មានស​រ​សេរ​អក្សរ «អំណាច​ហ៊ុន ត​ត្រកូល ខ្មែរថ្ងូរ​ត ជំនាន់» ដើម្បី​បង្ហាញ​ឆន្ទៈ​ច​ង់​បាន​ប្រជា​ធិប​តេយ្យ ប្រឆាំង​ការ​កាន់​អំណាច​ផ្តាច់​ការ​គ្រួសារ​ហ៊ុន។

លើសពីនេះ តំណាង​រាស្ត្រ​​គណបក្ស​​សង្គ្រោះ​​ជាតិ លោក អ៊ុំ សំអាន ធ្លា​​ប់​​អះ​អាង​​ថា យុទ្ធនាការ​​នេះ នឹង​​ធ្វើ​​ឡើង​​​ទូទាំង​​​ប្រទេស ដើម្បី​​​បុព្វ​ហេតុ​​​ប្រជា​​ធិប​​តេយ្យ។

យ៉ាង​ណា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ​ធ្លាប់​ប្រាប់​​VOD​ថា គណបក្ស​ប្រជាជន​​កម្ពុជា មិន​ព្រួយ​បារម្ភ​ណា​មួយ​លើ​យុទ្ធនាកា​រ​ក្រដាស​ប្រាក់ ដែលមាន​សរសេរ​សារ អំណាច​ហ៊ុន​តត្រកូល​​​ខ្មែរ​ថ្នូរតជំ​នាន់​​នេះ​ទេ។

ចំណែក​ អតី​តមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ​ធ្លាប់​គូស​បញ្ជាក់​ថា ​ក្រដាស​ប្រាក់​​ដែល​មាន​​សរសេ​រ​​សារ​​ប្រ​ឆាំ​ង​​​នឹង​​​អំណាច​​ផ្តាច់​​​​ការ​​គ្រួសារ​​ហ៊ុន​​នេះ ជា​​ចរន្តជនរងគ្រោះ​នៅក្នុ​ង​ប្រទេស​កម្ពុជា ដែលបានរងគ្រោះពីការរំលោភ​ដីធ្លី រងគ្រោះពីអំពើឆបោកក្រុមឧកញ៉ាស្និទ្ធនឹងមេដឹកនាំ និងអ្នករងគ្រោះពីប្រព័ន្ធតុលាការជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ