រដ្ឋាភិបាលកម្ពុជារងការ​រិះគន់​ក្រោយ​ប្រកាស​កែ​សម្រួល​កង​ទ័ព​នៅ​តំបន់​មុំ​បី

ការប្រ​កាស​កែ​សម្រួល​កង​ទ័ព​របស់ លោក ហ៊ុន សែន មុន​ក្រសួង​ការ​ពារ​ជាតិ និង​នាយក​រដ្ឋ​មន្រ្តី លោ​ក ហ៊ុន ម៉ាណែ​ត ផ្តល់​ដំណឹង​តាម​ក្រោយ​នៅ​ទីតាំង​ដែល​មាន​ជម្លោះ ត្រង់​ភូមិ​សាស្រ្ត​មុំបី​ ត្រូវ​រ​ង​​​ការ​រិះ​គន់​ជា​បន្ត​បន្ទាប់​ថា​ជា​យុទ្ធ​សាស្រ្ត។

លោក ម៉ារីត ស្យាមពង្សសា (Marit Sangiampongsa) អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ថៃ ត្រូវ​កាសែ​ត​​ក្នុង​ស្រុក​របស់​​ថៃ (Khaoso​d​ En​​g​lish) ស្រង់​សំដី​មក​​​ចុះ​​ផ្សាយ​នៅថ្ងៃ​ទី​១០ ខែ​មិថុនា​នេះ ដោយ​ព្រមាន​​ថា រដ្ឋាភិបាល​ថៃ​បាន​ជូន​ដំណឹង​​រួច​ហើយ​ ពី​ការ​កាត់​ផ្តាច់​ការ​ផ្គត់​ផ្គង់​អគ្គិសនី និង​អ៊ីនធឺ​ណេត ដែល​បម្រើ​​ទៅ​​​ដល់​កាស៊ីណូ និង​មជ្ឈមណ្ឌល​បោ​ក​​ប្រាស់​​តាម​អន​ឡាញ ដែល​ប្រតិបត្តិ​ការ​នៅ​ព្រំដែន​កម្ពុជា-ថៃ ប្រសិន​បើ​ជម្លោះព្រំ​ដែន​កាន់​តែ​អាក្រក់​ទៅៗ ជាពិសេស​ផែន​ការ​កាត់​ផ្តាច់​ភ្លើង និង​ប្រព័ន្ធ​អ៊ីនធឺ​ណេ​ត​​​នេះ ភាគី​ថៃ​ប្រកាស​ថា​ចាប់​អនុវត្ត​ជំហាន​ដំបូង ខេត្ត​នៅ​ជាប់​ព្រំដែន​ថៃ​​ជាមុន​សិន។

មិនតែត្រឹមតែប៉ុណ្ណោះ ភាគីថៃក៏នឹងកំណត់សម្រាប់ភ្ញៀវទេសចរ​ខ្មែរ​ចូល​ប្រទេស​ថៃ ឱ្យ​ស្នាក់​នៅ​ក្នុង​​ប្រទេស​​ថៃ​មិន​​ឱ្យលើស​ពី​៧ថ្ងៃ​ឡើយ ហើយ​ការ​អនុវត្ត​ដូច​នេះ គឺ​ជាកា​រ​សងសឹក​​ប្រឆាំង​នឹ​ងកា​រ​ដា​ក់​​​កំ​​ហិត ដែល​កម្ពុជា​ធ្វើ​ដាក់​ថៃ​មុន។

របាយ​ការណ៍ស្តីពីការនាំចូលអគ្គិសនីសរុប ដែលចេញ​ដោយ​ក្រសួង​រ៉ែ និង​ថាម​ពល នៅ​ឆ្នាំ​២០២៤ ប​ង្ហាញ​​​ថា​ថាមពល​ដែល​កំពុង​ប្រើ​ប្រាស់ តាម​រយៈ​ការ​នាំ​ចូល​ពី​ប្រទេស​​ជិ​ត​ខាង​កម្ពុជា​មាន​ជា​ង ៣លា​ន​​៤​៨​ម៉ឺន មេ​ហ្គា​​វ៉ាត់​ម៉ោង។ ប្រទេស​​ដែ​ល​កម្ពុជា​នាំ​ចូល​អគ្គិសនី​ ដើម្បី​ផ្គត់​ផ្គង់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ គឺ​មា​ន​​​​ឡាវ វៀត​​ណាម​ ​និង​​ថៃ​។

ក្នុ​ង​ចំ​ណោ​​​​​​​មប្រទេសទាំងបីនេះ គឺប្រទេសឡាវ កម្ពុជា​បាន​បញ្ជា​ទិ​​ញថា​ម​ព​ល​​​​អគ្គិសនី​ខ្ព​ស់​​ជាង បន្ទា​ប់ពី​វៀត​ណា​ម។ ដោយឡែក ប្រទេសថៃ កម្ពុជា​បាន​នាំចូ​ល​អគ្គិសនី​ក្នុ​ង​​ប​រិ​មា​​​ណ​ជិត ២០ម៉ឺន មេហ្គា​​វ៉ាត់ម៉ោង ក្នុ​ង​ពេលដែលតម្រូវ​ការ​ពី​​ឡាវមានជាង ២លាន ៥៩ម៉ឺន​មេហ្គា​វ៉ាត់​​ម៉ោង​។ រីឯកា​រនាំចូ​ល​ពីវៀ​ត​ណាម​វិញ ក្នុង​​ទំហំ​ ៧០​ម៉ឺន​មេហ្គាវ៉ាត់ម៉ោង។

ស្រ​បដែលក្រសួងការបទេសថៃ បានប្រកាសពីជំហរក្នុងការកាត់ផ្តាច់​ការ​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនី ម​ក​​​​​ឱ្យ​កម្ពុ​ជា​នេះ អគ្គមេបញ្ជការយោធភូមិភាគទី២របស់ថៃ គឺលោក​ឧត្តមសេនីយ៍​ឯក ប៊ុនស៊ីន បាដខ្លាង (Boonsin Pakdlang) ក៏​ធ្លាប់​បាន​ចេញ​បញ្ជាឱ្យ​​អាជ្ញាធរ​ថៃ កាត់​ផ្តាច់​ការ​ផ្គត់​ផ្គង់​ថាមពល​​អគ្គិសនី មក​ឱ្យ​ក​ម្ពុជា​ដូច​គ្នា​នេះ​ដែរ។

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ធ្លាប់បង្ហាញការប្រតិកម្មចំពោះ​​ជញ្ជីងពាណិជ្ម​កម្ម កាលពី​ថ្ងៃ​ទី​​៧ ខែ​មិ​ថុ​នា ដោយ​​ចាត់ទុក​ថា ការប្រើប្រាស់មធ្យោបាយណាមួយរបស់ភាគីថៃ ដូចជាការបិទព្រំដែន​ជាល​ក្ខ​ណៈ​ឯក​​តោ​ភាគីក្តី អ្នកដែលខាតបង់គឺមិនមែនកម្ពុជាទេ ហើយ​ពលរដ្ឋ​ថៃ ក៏​មិន​ត្រូវ​ខឹង​​សម្បារ​ចំ​ពោះ​រឿង​នេះ រួច​​​ហើយ​​ទម្លាក់​កំហុស​មក​លើ​ក​ម្ពុជា​នោះ​ដែរ។

តាមពិតទៅ នេះគឺជាការជ្រើសរើស​របស់​​ភា​​គី​ថៃ ដែ​ល​ប្រើ​ប្រា​ស់ការបិទព្រំដែន ជាការ​បង្ខំឱ្យសភាព​ការណ៍​នៅ​​តាម​ព្រំដែន​កាន់​​​តែមា​​ន​ភាព​​តាន​​តឹ​ងទៅៗ តែប៉ុ​ណ្ណោះ។

លោកបន្តថា៖ «ខ្ញុំគ្រាន់តែចង់រំលឹកដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនថៃឲ្យ​បានជ្រាប​ថា ប្រសិ​ន​​បើ​​​គ្មាន​ទំ​និ​ញថៃលើ​ទីផ្សារកម្ពុជា​មិនមែន​មកពីកម្ពុជា​ពហិការ មិន​ប្រើ​ទំនិញ​ថៃ​នោះ​ទេ តែជាលទ្ធផ​ល​​នៃការបិទ​ច្រ​កព្រំដែន ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ » ។

គេសង្កេតឃើញថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃជាថ្មីទៀត លើកនេះ បានជំរុញឱ្យប្រទសថៃ​ស​​ម្រេច​ចិត្ត​​​បិទ​ច្រក​ព្រំដែន ទាំង​ច្រក​របៀង និង​អន្តរ​ជាតិ។

ការសម្រេចចិត្តបិទជាឯកតោភាគីនេះ ត្រូវ​គេ​​​មើ​ល​ឃើ​ញ​ថា ភាគី​ទាំង​សង្ខាង​បាន​ខាត​បង់​រៀងៗ​ខ្លួន។ ប៉ុន្តែ​ការ​ខាត​បង់​នេះ បើ​គិត​ពី​ជញ្ជីង​​ពាណិជ្ជ​កម្ម កម្ពុ​​ជាមា​ន​​ឱនភាព​សេដ្ឋ​កិច្ច តិច​​ជា​​ង​​បើ​ធៀ​បនិ​ង​ប្រ​ទេ​ស​ថៃ។

របាយការណ៍ពាណិជ្ជកម្ម ដែលចេញដោយក្រសួងពាណិជ្ជកម្ម គិតក្នុងឆ្នាំ២០២៤ បង្ហាញ​ថា កម្ពុជា​នាំ​​ទំ​និញ​​ទៅ​ថៃ​មាន​ចំនួន ១.១​ពាន់លានដុល្លារអាមេរិក ខណៈថៃនាំចូលកម្ពុជាវិញ មានទំហំ ៥.២ពា​ន់​​​លា​ន​​ដុ​ល្លារ​អាមេរិក។

ដោ​យ​ឡែក​ គិតត្រឹម៥ខែ ដើមឆ្នាំ២០២៥នេះ​វិញ កម្ពុជានាំទំនិញចូលទៅថៃ គិតជាទឹកប្រាក់ក្នុងទំហំ ២០០​​​លានដុល្លារ ខណៈដែលថៃនាំទំនិញចូល​មក​កម្ពុជា​ គិតជា​ទឹ​ក​​ប្រាក់​​មា​ន​​​ចំនួន ១.៥​ពា​ន់​លាន​​ដុ​ល្លា​រ​អា​មេ​រិក។

ជុំវិញរឿង លោក ឯម សុវណ្ណរ៉ា អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ យល់ឃើញ​ថា វាគ្មានជម្រើ​សណា​ដែ​លល្អជាង​យក​សំណុំ​រឿង​នេះ​ទៅ​ដោះ​ស្រាយ​គ្នា នៅ​លើ​ឆាក​អន្តរ​ជាតិ​ឡើយ។ ការ​ដោះ​​ស្រា​យ​​​ត្រឹម​​ទ្វេ​ភាគី មិន​មែន​ជាយ​ន្តការ​ដែល​អាច​ជួយ​ទប់​ស្កាត់​ការ​ឈ្លាន​ពាន ពី​ភាគី​ថៃ​​បា​ន​ទេ​ទាំ​ង​បច្ចុ​ប្ប​​ន្ន​ និង​​ថ្ងៃ​​ខា​ង​មុខ។

ក្រៅពី​នេះ កម្ពុជាត្រូវធ្វើខ្លួនឱ្យបានរឹងម៉ាំផ្នែកយោធា យ៉ាងហោចណាស់ ក៏អាច​​ជួ​យ​ការពា​រខ្លួន​បា​ន​មួយ​​ផ្នែក​​ដែរ ពី​ការ​ប៉ុន​ប៉ង​ក្នុង​រូប​ភាព​ណា​មួយ​ពីភាគី​ថៃ។

លោកបន្តថា៖《កម្ពុជាត្រូវត្រៀមកម្លាំងការពារ និង​ឈរជើងោយបានរឹងម៉ាំនៅដែនដីកម្ពុជា ដែល​បាន​មកវិញ​ពី​កា​រ​កាត់​ក្តី និង​ការ​រក​យុត្តិធម៌​របស់​តុលាការយុត្តិធម៌អន្តរជាតិ ICJ។ មិនមែនបានហើយ​ទុកចោល គឺនៅ​តែជាការទន្រ្ទាន​កាន់កាប់ពីប្រទេសជិតខាងចៀសមិនផុតទេ នេះជាទស្សនៈខ្ញុំ ហើយចង់ឲ្យមាន​ន​យោបាយ​រួប​រួម​ផ្សះ​ផ្សាគ្នា​រវាង​អ្នក​នយោបាយ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ហ្នឹង ដើម្បី​កសាង​សង្គម​ជាតិ ហើ​យ​សង្គម​​ប្រជាធិប​តេយ្យពិ​ត​ប្រាកដ》។

បើទោះជាបែបណា ពេលនេះកម្ពុជា គេសង្កេតឃើញថា ហាក់នៅដើរយឺតជាង​​ថៃដដែល បើធៀប​​កា​ល​​​ពី​ជាង​១០ឆ្នាំមុន រឿង​ប្រព័ន្ធ​ផ្សព្វផ្សាយ ទាក់ទិនជម្លោះព្រំដែននេះ។

ប្រព័ន្ធព័ត៌មានថៃ បាន​ដើរ​តួ​នា​​ទី​បា​ន​លឿន ទាំងវិជ្ជមាន និងអវិជ្ជមានជុំវិញជម្លោះព្រំដែនកម្ពុជា ថៃ​។ រដ្ឋាភិបាល​​ថៃ ព្យាយា​មប​ញ្ចេ​​​​​ញសារ តា​ម​រយៈប្រព័ន្ធឃោសនាព័ត៌មានរបស់ខ្លួន បានមុ​នកម្ពុជា​ជា​ដរាប។

អ្នក​វិភាគមើលឃើញថា យុទ្ធសាស្រ្តបែបនេះរបស់ថៃ ក៏អាចចាត់ទុកថា ជាការមាន​ប្រៀប និងចំ​ណេ​ញ​ព័​ត៌​មា​ន​មួយ​​ផ្នែក​ដែរ ខណៈកម្ពុជាអះអាងថាការបញ្ចេញព័ត៌មាន ដ៏ឆាប់រហ័ស បែបនេះ​នាំឱ្យ​ប៉ះ​ពា​​ល់​​ដល់​ទឹក​​ចិ​​ត្ត​​កង​ទ័ព ជា​ការញុះញង់ និងនាំឱ្យមានភាពរង្គោះរង្គោះ​ដល់​សន្តិសុខជាតិជាដើម​ ​ហើយ​អ្ន​ក​​ផ្សា​យភា​គ​ច្រើ​​ន អាចនឹងត្រូវរងគ្រោះ បើហ៊ានតែបញ្ចេញដំណឹង ខុសពីអ្វី​ដែលរដ្ឋាភិ​បាល​ចង់​​​បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ