កម្ពុជាច្រានចោល​ព័ត៌មាន​ដែល​ថា​ថៃ​ត្រៀម​លួច​វាយ​ឆ្មក់​នៅ​យប់​នេះ

រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​ការ​ពារ​ជាតិ បាន​ប្រកាស​ច្រាន​ចោល​ព័ត៌​មាន​ដែល​ថា ថៃ​នឹង​លប​វាយ​ឆ្មក់​មក​លើ​កម្ពុជា​នៅ​វេលា​យប់​នេះ ដោយ​ចាត់​ទុក​ថា ការ​ផ្សព្វ​ផ្សាយ​នោះ​ជា​ព័ត៌មា​ន​មិន​ពិត និង​អំពាវ​នាវឱ្យ​ពលរដ្ឋ​កម្ពុជា​​រក្សា​ភាព​ស្ងៀម​ស្ងាត់ ទទួល​យក​តែ​ប្រភពព័ត៌មាន​​​ផ្លូវ​ការ​របស់​រដ្ឋាភិ​បាល។

ក្រសួងការពារជាតិ​កម្ពុជា និយាយ​លើគេ​ហទំព័រ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា​នេះ​ថា ក្រសួង​សូមបដិសេធ​ព័ត៌​មាន​ដែល​បាន​លើក​ឡើង​ថា ថៃ​ត្រៀម​ឈ្លាន​ពាន​កម្ពុជា​នៅ​ថ្ងៃ​នេះ​ជា​រឿង​មិន​ពិត។

ក្រសួង​ការ​ពារ​ជាតិ បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «សូម​បង​ប្អូន​ប្រជាពលរដ្ឋ​មេត្តា​រក្សា​ភាព​ស្ងៀ​​មស្ងា​ត់ និងទទួល​យក​ព័ត៌មាន​តែ​ពី​ប្រភព​ផ្លូវ​ការ»។

ការច្រានចោល​របស់ក្រសួងការពារជាតិ​នេះ ក្រោយ​គេហទំព័រ​ហ្វេស​ប៊ុក​មួយ​ឈ្មោះ រមណីយ​​ដ្ឋាន​​សង្គ្រាម The War Resort បាន​ផ្សព្វ​ផ្សាយ​ថា៖ «បើ​យោង​តាម​ចារកម្ម​ខ្មែរ​នៅ​ថៃ បាន​ជូន​ដំណឹង​ថា ថៃ​ត្រៀម​ឈ្លាន​ពាន​នៅ​ម៉ោ​ង ២ថ្ងៃ​នេះ ឬ​លួច​វាយ​ឆ្មក់​នៅ​យប់​នេះ សូម​ប្រុង​ប្រយ័ត្ន!»

ជ​ម្លោះព្រំដែនកម្ពុជា ថៃ បានកក្រើកឡើងវិញ​ជាថ្មី​ទៀត ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥ ខណៈ​ដែល​ទាហាន​ថៃ បាន​បើ​​កការ​បាញ់​ប្រហារ​ទៅ​លើលេ​ណដ្ឋាន​កង​ទ័ព​កម្ពុជា នៅ​ព្រំ​ដែន​ជួរ​មុខ ក្នុង​តំបន់​មុំ៣​ ស្រុក​ជំាក្សាន្ត ខេត្ត​ព្រះ​​វិហារ បណ្តាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់ គឺ​ព្រិន្ធបាល​ឯក សួន រ៉ោន។

បញ្ហានេះ កាល​ពីថ្ងៃទី​១៥ ខែ​មិថុនា​នេះ កម្ពុជា​ប្តឹង​ថៃ​ជា​ផ្លូវ​ការ​ទៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​(ICJ) ក្នុងសំណុំ​រឿង​ព្រំដែន លើ​ទីតាំង​ចំនួន​៤​ចំនុច មាន​ប្រាសាទ​តាមាន់​តូច ប្រាសាទ​តាមាន់​ធំ ប្រាសាទ​តាក្របី និង​តំបន់​មុំ៣ នៃ​ព្រំប្រ​ទល់​​ឡាវ ថៃ និង​កម្ពុជា។

យ៉ាងណា ភាគី​ថៃ​វិញ បាន​ប្រកាស​ដាច់​ខាត​មិន​ទទួល​ស្គាល់​អំណាច​យុត្តាធិ​ការ​តុលាការ​យុត្តិ​ធម៌​អ​ន្តរ​ជាតិ(ICJ)​មួយ​នេះ​ទេ ដោយ​ទាម​ទារ​ឱ្យក​ម្ពុជា​បន្ត​ប្រើ​យន្តការ​ទ្វេភាគី ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ