បច្ចុប្បន្នភាព​នៃសង្រ្គាម​រវា​ង​អ៊ីស្រាអែល​ និងអ៊ីរ៉ង់

ការវាយ​ប្រហារ​បាន​រុញ​ច្រាន​សហរដ្ឋ​អាមេរិក ឱ្យ​ចូល​ទៅ​ក្នុង​ជម្លោះ​រវា​ងអ៊ីស្រាអែល និង​អ៊ីរ៉ង់ ដែល​បាន​ឃើញ​ថា​ការ​វាយ​ប្រហារ​ទាំង​សង​ខាង​នេះ​ជា​ប្រភេទ​ពាណិជ្ជ​កម្ម ដែល​អស់​រយៈ​ពេល​ជាង​មួយ​សប្តាហ៍​កន្លង​ទៅ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់សារព័ត៌មាន CNN។  

ប្រភពដដែលផ្សព្វផ្សាយ​​នៅ​ថ្ងៃ​ទី២៣ ខែ​មិថុនា ឆ្នាំ​២០២​៥​ថា មន្ត្រី​រដ្ឋបាល​កំពូល​សហរដ្ឋ​អាមេរិក​ ទទូច​ថា​សហរដ្ឋ​អាមេរិក​មិន​ធ្វើ​សង្រ្គាម​ជាមួយ​អ៊ីរ៉ង់​ទេ​។ បន្ថែម​ពី​នេះ លោក ត្រាំ ក៏​បាន​ធ្វើការ​ព្រមាន​ទៅ​កាន់​អ៊ីរង់​ដែរ​ថា បើ​សិន​អ៊ីរ៉ង់​មិន​បង្កើត​សន្តិភាព​ទេ សហរដ្ឋអាមរិក​នឹង​បើក​ការ​វាយ​ប្រហារ​ជា​ថ្មី​ម្តង​ទៀត។

ប្រភពសារព័ត៌មាន CNN បាន​ផ្សាយ​​បន្ត​ថា សហរដ្ឋអាមេរិក បា​ន​​វាយ​​ប្រហារ​​ទីតាំង​​នុយ​ក្លេ​អ៊ែរ​​របស់​អ៊ីរ៉ង់សំខាន់ៗ​ចំនួន​បី​ នៅ​​ព្រឹក​​ថ្ងៃ​អាទិត្យ ទី​២២ ខែ​មិថុនា ឆ្នាំ​២០២៥​នេះ​ ។ លោក​ ត្រាំ បាន​អះ​អាង​ថា ប្រតិ​បត្តិ​ការណ៍​នេះ បាន​បំផ្លាញទី​តាំង​នុយ​ក្លេអ៊ែ​រ​របស់​អ៊ីរ៉ង់​ទាំង​ស្រុង។ ប៉ុន្តែមន្ត្រីសហរដ្ឋសហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល នៅ​តែ​វាយ​តម្លៃថា​ តើ​វា​នឹង​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​យ៉ាង​ណាដ​ល់​កម្មវិធី​នុយ​ក្លេអ៊ែរ​ក្រុង​តេរ៉ាន់?

លោក Trump បាននិយាយនៅក្នុងសុន្ទរកថា​មួយ ពី​សេត​វិមាន​កា​ល​ពី​ពេល​ថ្មី​ៗ​នេះ​ថា យោធា​សហរដ្ឋ​អាមេរិក បាន​​ធ្វើ​ការ​វាយ​ប្រហារ​យ៉ាង​ជាក់​លាក់​ទៅ​លើ​ទីតាំង​នុយ​ក្លេ​អ៊ែរ​សំខាន់ៗ​ចំនួ​ន​បី នៅក្នុ​ង​របប​អ៊ីរ៉ង់ គឺ​ ហ្វដូ (Fordo) ណាថាន់ (Natanz) និងអីសហ្វាហាន (Isfahan)។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ CNBC៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ