ប្រធានាធិបតី ត្រាំ បង្ហាញ​ការ​ព្រួយ​បារម្ភ​ដោយ​ទាម​ទារ​គួរ​តែ​រក្សា​តម្លៃ​ប្រេង​ឱ្យ​នៅ​កម្រិត​ទាប

ប្រធានាធិប​តីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទាម​ទារ​ដល់​​គ្រ​​​ប់គ្នា​គួរ​តែ​រក្សា​តម្លៃ​ប្រេង​ឱ្យ​នៅក្នុ​ង​តម្លៃទាប បើ​មិន​ដូច្នេះ​ទេ អ្នក​និង​ជួយ​សត្រូវ​ឱ្យ​ទទួល​ប្រយោជន៍​នេះ​ដោយ​មិន​ដឹង​ខ្លួន។​

ការ​​​លើក​ឡើងរបស់ លោក ត្រាំ ​នេះ ខណៈ​ដែល​ជម្លោះ​នៅ​មជ្ឈឹម​​បូព៌ា​មាន​ភាព​តាន​តឹង បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​វាយ​ប្រហារ​ទៅ​លើ​អ៊ីរ៉ង់។ នេះបើ​តាម​ការ​រាយការណ៍រ​បស់​សារព័​ត៌​មាន ស៊ីអិន​ប៊ីស៊ី(CNBC)។

បើតាមប្រភព ស៊ីអិនប៊ីស៊ី ដដែល​និយា​យ​នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៥​នេះ​ថា សារ​របស់​លោក ត្រាំ បាន​បង្ហោះនៅ​លើ​បណ្តាញ​សង្គម​ទ្រូហ្វ (Truth social) ក្រោយ​ពេល​សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​គ្រាប់​បែក​លើ​ទីតាំង​នុយ​ក្លេ​អ៊ែរ​សំ​ខាន់ៗ​​របស់​អ៊ីរ៉ង់​កាល​ពី​ចុង​សប្តាហ៍។

សាធារណៈ​រដ្ឋ​អ៊ីស្លាម​ អាច​កំណត់​ទិស​ដៅ​ផ្គត់​ផ្គង់​ថាមពល​នៅ​មជ្ឈឹម​បូព៌ា​ និង​បង្កើន​តម្លៃ​ប្រេង​នៅ​លើ​ពិភព​លោក។

យ៉ាងណា បើ​ផ្អែក​តាម​ប្រភព​របស់ ឌឹ ហ្គាឌៀ​ន(the Guardian) តម្លៃ​ប្រេង​ឆៅ​នៅ​តែ​បន្ត​ធ្លាក់​ចុះ​ចំនួន ៧ភាគ​រយ  និ​ង​បាន​បង្កើន​ក្តី​សង្ឃឹម​ថា ជម្លោះនឹ​ង​មិន​រំខាន​ដល់​ការ​ផ្គត់​ផ្គង់​ប្រេង​ក្នុង​តំបន់​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ