លោក ត្រាំ​ ថាអ៊ី​ស្រាអែល​និង​អ៊ីរ៉ង់​ព្រម​ឈប់​បាញ់​ដើម្បី​បញ្ចប់​សង្រ្គាម

ប្រធានាធិបតីអាមេរិក លោក​ ដូណាល់​ត្រាំ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៣​ខែ​មិថុនា នូវ​បទ​ឈប់​បាញ់​ពេញ​លេញ​មួយ រវាង​​អ៊ីស្រាអែ​ល និង​អ៊ីរ៉ង់ ដើម្បី​បញ្ចប់​សង្រ្គាម បាន​កើត​ឡើង​ក្នុង​រយៈ​ពេល ១២​ថ្ងៃ ដែល​ការ​វាយ​ប្រហារ​នេះ បា​​​នធ្វើ​ឱ្យ​​មនុស្ស​រាប់​លាន​នាក់​ភៀស​ខ្លួន​ពី​ទីក្រុង​តេអេរ៉ាន់​។ នេះបើ​តា​ម​សេចក្តី​រាយ​ការណ៍របស់​សារព័ត៌មាន​រ៉យ​ទ័រ (Reuters)។

Reuters បានរាយការណ៍​នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា​នេះ​ថា ការ​វាយ​ប្រហារ​នេះ​​ដែរ បាន​ជំរុញ​ឱ្យមា​ន​ភាព​ភ័យ​ខ្លាច​ពី​ភាព​តាន​តឹង​អំពី​សង្គ្រាម​ហែក​ហួរ​នៅ​ក្នុង​តំបន់។

​ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅមិ​ន​ទាន់​មាន​ការ​បញ្ជាក់​ពី​អ៊ីស្រាអែល​នៅ​ឡើយ​ទេ​ ហើយ​យោធា​អ៊ី​ស្រាអែល​បាន​និយាយ​ថា ខ្លួន​បាន​រក​ឃើញ​មីស៊ីល​ដែល​បាញ់​ចេញ​ពី​អ៊ីរ៉ង់​ឆ្ពោះទៅ​កាន់​ប្រទេស​អ៊ីស្រាអែល គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

ប្រភពដដែលបាននិយាយថា ម​ន្ត្រីអ៊ីរ៉ង់បាន​បញ្ជា​ក់​នៅ​មុន​នេះ​ថា​ ក្រុង​​តេអេរ៉ាន់ បាន​យល់​ព្រមបទ​ឈប់​បា​ញ់​​​មួយ។ យ៉ាង​ណា​មិញ មន្ត្រី​ក្រសួង​ការ​បរទេស​បាន​និយាយ​ថា នឹង​មិន​មាន​បទ​ឈប់​បាញ់ឡើយ​លុះ​ត្រា​​​តែ​​អ៊ី​ស្រាអែល​ឈប់​វាយ​ប្រហារ​ខ្លួន។

ការប្រកាស​របស់លោក​​ប្រធានា​ធិបតី ត្រាំ ជុំវិ​ញ​ជម្រើស​ឈប់​បាញ់​គ្នា រវាង​អ៊ីស្រា​អ៊ែល និង​រដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់នេះ បា​​នធ្វើ​ឡើង​តែ​មួយ​ថ្ងៃ ក្រោយ​អាមេរិក​បើក​ការ​វាយ​ប្រហា​រ​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់។

អាមេរិក បាន​និយាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៥​ថា មន្ត្រីរ​ដ្ឋបាល​កំពូល​សហរដ្ឋ​អាមេរិក​ ទទូច​ថា ស​ហរដ្ឋ​អាមេរិក​មិន​ធ្វើ​សង្រ្គាម​ជាមួយ​អ៊ីរ៉​ង់​ទេ​។

បន្ថែមពីនេះ លោក ត្រាំ ក៏​បា​ន​ធ្វើកា​រ​ព្រមាន​ទៅ​កា​ន់​អ៊ីរ៉ង់​ដែរ​ថា បើ​សិ​ន​អ៊ីរ៉ង់​មិន​បង្កើត​សន្តិភា​ព​ទេ សហរដ្ឋ​អាមរិក នឹង​បើក​ការ​វាយ​ប្រហារ​ជា​ថ្មី​ម្ត​ង​ទៀត ខណៈ​មាន​ការ​អះអាង​ថា ការ​វាយ​ប្រហារ​បាន​ផ្តោត​លើ​ទីតាំង​នុយ​ក្លេ​អ៊ែរ របស់​អ៊ីរ៉ង់ សំខាន់ៗ​ចំនួ​នបី​ នៅ​​ព្រឹក​​ថ្ងៃអាទិត្យ ទី​២២ ខែមិថុនា ក្នុងនោះ​មានដូច​ជា​ ហ្វដូ (Fordo), ណា​ថាន់ (Natanz) និង អីសហ្វាហាន (Isfahan)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ