លោក ពូទីន មិន​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល BRICS ក្រោយ​តុលាការ​(ICC)​ហៅ​សួរ

ប្រធានាធិបតី វ្លា​ឌីមៀ ពូទីន នឹង​មិន​ធ្វើដំ​ណើរ​ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ប្រ៊ីក​(BRICS)​ទេ នៅ​សប្តាហ៍ក្រោយ​នេះ ដោយ​មាន​ដីកា​មួយ​ចេញ​ដោយ​តុលាកា​រ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​អាយ​ស៊ីស៊ី(ICC)​ហៅ​ស៊ើប​សួរ។ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​ដោយ​សារព័ត៌​មាន​រ៉យ​ទ័​រ​(Reuters)។

Reuters បានរាយការណ៍នៅថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៥​នេះ​ថា ​រុ​ស្សី​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នៃ​តុលាការ​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​​មួយ​នេះ ហើយ​វិមាន​ក្រឹប​ឡាំង មិន​បាន​ចុះហត្ថ​លេខា​លើ​សន្ធិ​សញ្ញា​បង្កើត​អាយ​ស៊ីស៊ី​(ICC)​ទេ និង​បាន​ច្រាន​ចោល​ដីកា​ទុក​ជា​មោឃៈ។

បើតាមប្រភពនោះ វាមានន័យថា លោក ពូទីន ត្រូវ​តែ​ថ្លឹង​ថ្លែង​ពី​ហានិភ័យ​ដែល​គាត់​អាច​នឹង​ចាប់​ខ្លួន​ ប្រសិន​បើ​គាត់​ធ្វើដំ​ណើរ​ទៅ​ប្រទេស​ផ្សេង​ ដែល​ជាហ​ត្ថ​លេខី​នៃ​សន្ធិ​សញ្ញា អាយស៊ីស៊ី។

ប្រភពដដែលបន្តថា លោក Ushakov បាន​និយាយ​ថា លោក​ ពូទីន និង​ចូល​រួម​តាម​រយៈ​ដំណ​ភ្ជា​ប់​ក្នុង​ថ្ងៃ​ទី​៧ និងថ្ងៃទី​៨ ខែ​កក្កដា​ ខាង​មុខ​នេះ​ នៃ​កិច្ច​ប្រជុំ​កំពូល​ប្រ៊ីក​(BRICS)​ក្នុង​ប្រទេស​ប្រេស៊ីល​(Brazil)។

លោក Ushakov និយាយ​ទៀត​ថា នេះ​ដោយ​សារ​តែ​ការ​​លំបាក​មួយ​ចំនួន នៅ​ក្នុង​បរិបទ​តម្រូវ​ការ​នៃ​អាយស៊ីស៊ី។ ក្នុង​បរិប​ទ​នេះ រដ្ឋាភិបាល​ប្រេស៊ីល មិន​អាច​ប្រកាន់​ជំហ​រ​ច្បាស់​លាស់​ថា នឹង​អនុញ្ញាត​ឱ្យ​ប្រធានា​​ធិប​តី​របស់​​ពួក​យើង ចូល​រួម​ក្នុង​ការ​ប្រជុំ​នេះ​ទេ។

​យ៉ាងណាក៏ដោយចុះ ប្រភពបញ្ជាក់ថា តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជា​តិ​អាយ​ស៊ីស៊ី​(ICC) បាន​ចេញ​ដីកា​នេះក្នុង​ឆ្នាំ​២០២៣ ត្រឹម​តែ​ជាង​មួយ​ឆ្នាំ​ បន្ទាប់​ពី​រុស្សី​បាន​ចាប់​ផ្តើម​ធ្វើ​សង្រ្គាម​ទ្រង់​ទ្រាយ​ធំ​ ប្រឆាំង​នឹង​អ៊ុយ​ក្រែន​ និង​មាន​ការ​ចោទ​ពូទីន​ពី​ឧក្រិដ្ឋ​កម្ម​សង្រ្គាម ក្នុង​ការ​និរទេស​កុមារ​រាប់​រយ​នាក់​ពី​អ៊ុយ​ក្រែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ