ក្រុមអង្គការសិទ្ធមនុស្សអន្តរជាតិអាំណេសធី (Amnesty) ត្រូវបានគេដកស្រង់មកចុះផ្សាយថា បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជា «មិនអើពើដោយចេតនា» អំពីការរំលោភបំពានសិទ្ធិមនុស្សដោយក្រុមឧក្រិដ្ឋជនអនឡាញ ដែលជួញដូរមនុស្សមកពីទូទាំងពិភពលោក រួមទាំងក្មេងឱ្យទៅជាទាសករនៅក្នុងបរិវេណបោកប្រាស់យ៉ាងឃោរឃៅ។ នេះបើតាមសេចក្តីរាយការណ៍របស់រ៉យទ័រ (Reuters)។
Reuters បានរាយការណ៍នៅថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០២៥នេះ ថាអង្គការលើកលែងទោសអន្តរជាតិ Amnesty International ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស បាននិយាយនៅក្នុងរបាយការណ៍មួយថា ខ្លួនបានរកឃើញមជ្ឈមណ្ឌលបោកប្រាស់ចំនួន៥៣ និងកន្លែងដែលសង្ស័យរាប់សិបកន្លែងទូទាំងប្រទេស នៅអាស៊ីអាគ្នេយ៍រួមទាំងទីក្រុងភ្នំពេញផងដែរ។
បើតាមប្រភពនោះ Amnesty បានរកឃើញការលាតត្រដាង ភាពបរាជ័យរបស់រដ្ឋ ដែលអនុញ្ញាតឱ្យឧស្សាហកម្មរាប់លានដុល្លាររីកចម្រើន រួមទាំងបរាជ័យការស៊ើបអង្កេតការរំលោភសិទ្ធិមនុស្ស ការកំណត់អត្តសញ្ញាណ និងជួយជនរងគ្រោះ គ្រប់គ្រងក្រុមហ៊ុនសន្តិសុខ និងឧបករណ៍ធ្វើទារុណកម្ម។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា និយាយថា ប្រទេសកម្ពុជា ច្រានចោលការចោទប្រកាន់របាយការនេះថាជា «ការបំភ្លើស»។ លោកបាននិយាយទៀតថា ប្រទេសកម្ពុជាជាជនរងគ្រោះ នៃឧក្រិដ្ឋកម្មឧស្សាហ៍កម្មឆបោកហើយចង់សហប្រតិបត្តិការណ៍ជាជាងការស្តីបន្ទោស។
បើតាមសេចក្តីរាយការណ៍ពី Reuters ដដែល Amnesty International បាននិយាយទៀតថា ខ្លួនបានរកឃើញជាង២ភាគ៣ នៃបរិវេណ នៃការឆបោក ដែលមិនត្រូវបានស៊ើបអង្កេតដោយប៉ូលីស និងបានបន្តប្រតិបត្តិការទោះបីជាប៉ូលីសអន្តរាគមន៍ និង ២បរិវេណទៀតត្រូវបានបិទ។
ប្រភពបញ្ជាក់ថា ក្រុមមនុស្សនិយាយថា កំឡុងពេលដែលព្យាយាមជួយសង្រ្គោះ ប៉ូលីសមិនបានចូលទៅក្នុងបរិវេណនោះទេ។
ប៉ុន្តែបានជួបជាមួយអ្នកតំណាង ដែលប្រគល់ជនរងគ្រោះតាមរយៈការហៅរកជំនួយ ខណៈអ្នករស់រានមានជីវិត ដែលត្រូវបានចៅហ្វាយវាយធ្វើបាប បន្ទាប់ពីព្យាយាមទាក់ទងទៅប៉ូលីស។ Reuters ថា «យ៉ាងណាអ្នកនាំពាក្យរដ្ឋាភិបាលមិនបានឆ្លើយតបទៅនិងការអះអាងនេះទេ»។ លើសពីនេះ អគ្គលេខាធិការ Amnesty និយាយថា អ្នករស់រានមានជីវិតពីការបោកបញ្ជោត ការជួញដូ និងធ្វើជាទាសករក្នុងបរិវេណបោកប្រាសបានពិព័ណ៌នាថា ខ្លួនកំពុងជាប់ក្នុងសុបិន្តអាក្រក់ដ៏រស់រវើក ដែលត្រូវបានចុះបញ្ជីរនៅក្នុងសហគ្រាសឧក្រិដ្ឋកម្មដែលកំពុងដំណើរការដោយមានការយល់ព្រមពីរដ្ឋាភិបាលកម្ពុជា។









