កម្ពុជា​បដិសេធ​បើក​ច្រក​ព្រំដែន​បើ​គ្មាន​ការ​កែ​សម្រួល​ទាំង​ស្រុង​ពី​ភាគី​ថៃ

កម្ពុជា បាន​ប្រកាស​ពី​ជំហរ​មិន​បើក​ទ្វារ​ព្រំដែន​ជា​ផ្នែកៗ​នោះ​ទេ ដរាប​ណាភា​គី​ថៃមិ​ន​កែ​សម្រួល​រាល់​បណ្តា​ច្រក​ទាំង​អស់​ឱ្យ​ដំណើការ​ប្រក្រតី​ដូច​ដើម​ឡើង​វិញ ដូច​មុន​ថ្ងៃ​ទី​៧ ខែ​មិថុនា​ទេ​នោះ។

ការ​ប្រកា​​សនេះ ធ្វើ​ឡើង​ក្រោយ​មេ​បញ្ជា​ការ​កង​ទ័ព​បូព៌ា​ថៃ នៃ​ខេត្ត​ស្រះ​កែវ ស្នើ​ឲ្យ​បើក​ច្រក​ព្រំដែន​ ដើម្បី​ឲ្យ​រថយន្ត​ដឹក​ទំនិញ​របស់​ថៃ​បាន​ចេញ​ចូល​មក​កម្ពុជា ក្រោយ​ឡាន​ទំ​និ​ញ​រាប់​រយ​​គ្រឿង​កំ​ពុង​ក​ក​ស្ទះ​​​​​នៅ​ច្រក​ព្រំដែន​ក្នុង​ទឹក​ដី​ថៃ។

នេះបើតាម នាយកមន្ត្រីកម្ពុជា លោក  ហ៊ុន ម៉ាណែត ដែល​បាន​លើក​ឡើង​លើ​បណ្ដាញ​សង្គម នៅ​ថ្ងៃ​​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៥​នេះ។

លោ​ក​បានប្រាប់​ឱ្យ​អាជ្ញាធរ​ថៃ ក៏​ដូច​ជា​ប្រជាជន​ថៃ ដែល​មាន​បំណង​ចង់​​​ឲ្យ​មាន​ការ​បើក​ច្រក​​ព្រំ​ដែ​ន​​ក​ម្ពុជា-ថៃ ឡើង​វិញ​នោះ មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​នោះ​ទេ ដោយ​លោក​ណែនាំ​​​ឱ្យពួក​គេ​​​ស្នើ​​​ទៅ​អ្ន​ក​​ដែ​ល​មាន​អំណាច​ពិត​ប្រាកដ​​នៅ​ប្រទេស​ថៃ ឱ្យ​បើក​ច្រក​ព្រំដែន​ឱ្យមា​ន​ស្ថាន​ភាព​ប្រក្រតី​ឡើង​វិញ និ​ង​ផ្ដ​​ល់​ការ​ធានាច្បា​ស់​លាស់​ថា នឹង​មិន​មាន​ការ​បិទ​ឬ​បើ​ក​ជា​ឯកតោ​ភាគី​ទៀត​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា កម្ពុជា​យល់​ច្បា​ស់​អំពី​កា​​រលំបាក​​របស់​ប្រ​ជាព​​លរដ្ឋ​នៃ​​ប្រទេ​​ស​ទាំង​​ពីរ ដែល​រង​ផល​ប៉ះ​ពាល់​ពី​ការ​បិទ​ច្រក​ព្រំដែន។

ប៉ុន្តែថា កម្ពុជា​មិនមែន​​ជាអ្នកដែល​ចាប់​ផ្ដើម​បិទ-បើ​​កព្រំ​ដែ​ន ជា​ឯកតោ​ភាគី ហើយ​ក៏​មិន​​បា​ន​ប្រើ​វិធា​ន​កា​រ​​​បិ​ទ​ច្រក​ព្រំដែន​នេះ​ទៅ​លើភាគី​ថៃ​មុន​ឡើយ ចាប់​តាំ​​ង​​​​ពី​​​មានបញ្ហានៅ​​តំបន់​មុំបី​កា​ល​ពី​ចុង​​​ខែ​​ឧស​ភា ឆ្នាំ​២០២៥។​

ការលើក​ឡើងថ្នាក់ដឹកនាំកម្ពុជានេះ គឺ​ជា​ការ​ឆ្លើយតប​ទៅនឹង​សំណើសុំ​បើក​ព្រំដែន​របស់​មេ​បញ្ជា​ការ​កង​ទ័​​ព​បូព៌ា​ថៃ ទិស​ខេត្ត​ស្រះកែវ ដែល​បាន​ស្នើ​មក​កម្ពុជា​បើក​ច្រក​ចំនួន៣ គឺ​ច្រក​អន្តរ​ជាតិ​ស្ទឹង​បត់ ច្រក​​សំ​ពៅ​លូន ដោយ​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​ទំនិញ​ចេញ​ចូល​មិន​លើស​ពី​៥០​គ្រឿង ចាប់​ពី​ម៉ោង ៨ ព្រឹក ដ​​ល់​​ម៉ោង ៤រសៀល និង​ទីបី គឺ​ច្រក​ម៉ាឡៃ ដោយ​អនុញ្ញា​ត​ឲ្យ​រថយន្ត​​ដឹក​ទំនិ​ញ​ចេ​​ញ​ចូ​ល​មិ​​ន​លើស​​ពី ២០​គ្រឿង ចាប់ពីម៉ោង ៨ព្រឹក ដល់​ម៉ោង ១២​ថ្ងៃត្រង់។

ជាមួយគ្នានេះ ថៃក៏ស្នើសុំឲ្យរថយន្តដែលជាប់គាំងដោយ​សារ​ការ​បិទ​ព្រំដែន​តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា បា​ន​វិ​ល​ត្រឡប់​​ចូល​ប្រទេស​ថៃ​វិញ​ផង​ដែរ។

សំណើរបស់អាជ្ញាធរថៃនៅពេលនេះ​ ទំនង​បណ្ដាល​មក​ពី​ប្រជាជន​ថៃ កំពុង​ជួ​​បការ​លំបាក​ធ្ងន់​ធ្ង​​រ​ផ្នែ​ក​សេដ្ឋ​កិច្ច និង​​ជីវភាព បន្ទាប់​ពី​ទំនិញ​រាប់​រយ​ឡាន​កំពុង​កក​ស្ទះ​នៅ​តាម​ច្រក​ព្រំដែន មិន​អា​​ចដឹក​​យក​មក​ល​ក់​នៅ​កម្ពុជា​បាន ចាប់​តាំង​ពី​រដ្ឋាភិបាល​ថៃ​បាន​ប្រើ​លេស​រក្សា​សន្តិសុខ​ក្នុង​ប្រទេស ដើម្បី​បិ​ទ​ព្រំដែ​ន​​ជាមួយ​កម្ពុជា​ដោយ​ឯកតោ​ភាគី កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា។

ក្នុងនោះអ្នកដែលប្រឈម​ខ្លាំងជាងគេ គឺអាជីវករ​លក់​បន្លែ​ផ្លែឈើ ដោយ​ទំនិញ​ទាំង​នេះ​កំពុ​​ងស្អុយ​រ​លួយ​​​បណ្ដើរៗ បង្ក​ការ​ខាត​បង់​ធ្ងន់​ធ្ងរ ក្នុង​នោះ​ក៏​មាន​លេច​ឮ​ថា​មា​​នពលរដ្ឋ​ថៃ​ធ្វើ​អត្ត​ឃាត​ ​​ដោ​យ​សារ​ប​ញ្ហា​​​នេះ​ផង​ដែរ។

ជុំវិញបញ្ហានេះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់​បញ្ជាក់​​​ជា​​​ច្រើនដង​រួច​មក​ហើយ​ថា បើភា​គី​ថៃ​បើក​ច្រក​ព្រំដែន​ឡើង​វិញ និង​ផ្ដល់​ការ​ធានា​ច្បាស់​លា​ស់​ថា នឹង​មិ​​ន​មាន​ការ​បិទ-បើក​ជាឯកតោ​ភាគី​ទៀត​នោះ កម្ពុជា​នឹង​បើក​ច្រក​ព្រំ​ដែន​​ខាងក​​ម្ពុ​ជា​​វិញ ដោ​យ​ប្រើ​​ពេ​ល​យ៉ាង​យូរ ៥ម៉ោង​ប៉ុណ្ណោះ ដែល​​មាន​​ន័យ​ថា កូន​សោរ​ដោះ​ស្រាយ​បញ្ហា​នេះ គឺ​ស្ថិត​នៅ​​ក្នុង​​ដៃ​ភាគី​​ថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ