ប្រធានាធិបតីអ៊ុយក្រែន លោក វ្លាឌីមៀរ ហ្សេឡេនស្គី បានអំពាវនាវសុំការគ្រាំទ្របន្ថែម ពីក្រុងវ៉ាស៊ីនតោន ខណៈអ្នកបើកយន្តហោះ អេហ្វ ១៦(F-16) របស់ខ្លួនបានស្លាប់ក្នុងឧប្បទ្ទវហេតុធ្លាក់ កំឡុងពេលវាយប្រហារតាមអាកាសរបស់រុស្សី។
រ៉យទ័ររាយការណ៍នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះថា អ៊ុយក្រែនបានបាត់បង់យន្តហោះអេហ្វ-១៦(F-16)ចំនួន ៣គ្រឿង តាំងពីបានចាប់ផ្តើមប្រតិបត្តិការយន្តហោះ ដែលផលិតដោយសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។ ទីក្រុងគីវ(Kyiv)មិនបានលាតត្រដាងអំពីទំហំខ្លួនយន្តហោះ អេហ្វ ១៦(F-16)ទេ។ ប៉ុន្តែផ្នែកកណ្តាលនៃយន្តហោះ ត្រូវបានប្រើប្រាស់យ៉ាងច្រើនដើម្បីការពារអ៊ុយក្រែន។
ប្រភពបន្តថា កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា អ្នកបើកយន្តហោះ បានបើកហោះចេញពីតំបន់ស្នាក់នៅ ប៉ុន្តែគ្មានពេល ដើម្បីចាកចេញទេ មុនពេលដែលយន្តហោះវាធ្លាក់។
បន្ថែមពីនេះ កងកម្លាំងបាននិយាយលើតេឡេក្រាមថា អ្នកបើកយន្តហោះបានប្រើអាវុធទាំងអស់នៅលើយន្តហោះរបស់គាត់ ហើយបានបាញ់ទម្លាក់គោលដៅអាកាសចំនួនប្រាំពីរ។ កំឡុងពេលដែលបាញ់មួយចុងក្រោយយន្តហោះរបស់គាត់បានខូចខាត និងចាប់ផ្តើមបាត់បង់រយៈកម្ពស់។
ប្រភពបន្តទៀតថា យោធាអ៊ុយក្រែន ក្នុងចំនួនសរុបរុស្សីបានបាញ់ដ្រូន(Drone)ចំនួន ៤៧៧ និងម៉ីសីលចំនួន ៦០ ប្រភេទផ្សេងគ្នា ទៅកាន់អ៊ុយក្រែនពេញមួយយប់។
កងកម្លាំងអ៊ុយក្រែន បានបំផ្លាញដ្រូនចំនួន ២១១គ្រឿង និងម៉ីសីលចំនួន ៣៨គ្រឿង ខណៈដែលដ្រូនចំនួន ២២៥គ្រឿងទៀត បានបាត់បង់ដោយសារសង្គ្រាមអេឡិចត្រូនិច ឬជាគ្រឿងបំផ្ទុះដែលមិនមានផ្ទុកសារធាតុផ្ទុះ។
បើតាម Reuters លោក ហ្សេឡេនស្គី សរសេរលើបណ្តាញសង្គម អ៊ិក(x) មុននេះថា ទីក្រុងមូស្គូ នឹងមិនឈប់ទេដរាបណាគ្មានការវាយប្រហារធំកើតឡើង។ គាត់បានបន្ថែមថា រុស្សីបានបាញ់ម៉ីសីលចំនួនប្រហែល ១១៤គ្រាប់ ដ្រូនចំនួន ១២៧០ និងគ្រាប់បែកហោះចំនួន ១១០០កាលពីសប្តាហ៍មុន។
លោក វ្លាឌីមៀរ ហ្សេឡេនស្គី បានអំពាវនាវសុំជំនួយបន្ថែមពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តខាងលិចដើម្បីពង្រឹងដែនអាកាសរបស់អ៊ុយក្រែន បន្ទាប់ពីរងការវាយប្រហារដែលបានបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស និងមនុស្សរងរបួសយ៉ាងហោចណាស់ ចំនួន ១២នាក់។ នេះបើតាមអាជ្ញាធរក្នុងតំបន់រាយការណ៍៕









