មេដឹកនាំ​ប្រទេស​ធំៗ​ទាំង​៧​(G7)ជំរុញ​ឱ្យ​ដោះ​ស្រាយ​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់

រដ្ឋមន្រ្តីការបទេសមក​ពី​ប្រទេស​ទាំង​៧ ដែល​ហៅ​ថា ជីសេ​វិន(G7) បាន​និយាយ​ថា ពួក​គេ​គាំ​ទ្រ​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​និង​អ៊ីរ៉ង់ ដែល​បាន​ជំរុញ​ឱ្យ​មាន​ការ​ចរចា​ឡើង​វិញ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ដោះ​ស្រាយ​កម្ម​វិធី​នុយ​ក្លេ​អ៊ែរ​អ៊ីរ៉ង់។

ជាទូទៅគេដឹង​ថា G7 ឬ Group of 7 ជា​ក្រុម​ប្រទេស​ទាំង​៧ ដែល​ជា​អង្គ​ការ​អន្តរ​រដ្ឋាភិបាល​មួយ ដែល​ប្រ​​មូ​​ល​ផ្តុំ​ទៅ​ដោយ​ប្រទេស​អ្នក​មាន ដូច​ជា ប្រទេស​កាណា​ដា បារាំង អាល្លឺ​ម៉ង់ អ៉ីតាលី ជប៉ុន ចក្រ​ភព​អង់​គ្លេស និង​សហរដ្ឋ​អាមេរិក។

បើតាមសេចក្តីរាយការណ៍នៅថ្ងៃទី​០១ ខែ​កក្កដា​នេះ របស់​រ៉យ​ទ័រ​(Reuters) បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ខែ​មេសា​មក អ៊ីរ៉ង់ និង​សហរដ្ឋ​អាមេរិក បាន​ចរចា​ក្នុង​គោល​បំណង​ស្វែង​រក​ដំណោះ​ស្រាយ​ការ​ទូត​ថ្មី​មួយ ចំពោះ​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់។

តេរ៉ាន់​ និយាយ​ថា​ កម្មវិ​ធី​របស់​ខ្លួន​គឺ​សន្តិភាព ហើយ​អ៊ីស្រា​អែល និង​​សម្ព័ន្ធ​មិត្តរបស់​ខ្លួន​និយាយ​ថា​ ពួក​គេ​ចង់​ឱ្យ​មាន​ការ​ធានា​ថា អ៊ីរ៉ង់​នឹង​​មិន​អាច​សាង​សង់​អាវុធ​នុយ​ក្លេ​អ៊ែរ​បាន​ទេ។

ប្រភពបន្តថា កាល​ពី​សប្តាហ៍​មុន លោក ​ត្រាំ បាន​ប្រកាស​អំពី​បទ​ឈប់​បាញ់​មួយ​ រវាង​សហរដ្ឋ​អាមេរិក ​សម្ព័ន្ធ​មិត្ត​​អ៊ីស្រាអែល និង​គូរ​ប្រជែង​ក្នុង​តំបន់​របស់​ខ្លួន គឺ​អ៊ីរ៉ង់ ដើម្បី​បញ្ឈប់​សង្រ្គាម​ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ១៣ ខែ​មិថុនា នៅ​ពេល​ដែល​អ៊ីស្រាអែល​វាយ​ប្រហារ​អ៊ីរ៉ង់។

ជម្លោះរវាងអ៊ីស្រាអ៊ែល និង​អ៊ីរ៉ង់ បាន​បង្កើន​ការ​ប្រកាស​អាសន្ន​ក្នុង​តំបន់​រួច​ទៅ​ហើយ គឺ​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​នៃ​សង្គ្រាម​អ៊ីស្រាអែល​នៅ​ហ្គាហ្សា​ ក្នុ​ង​ខែ​តុលា ឆ្នាំ​២០២៣។

ប្រភព​បន្ថែម​ទៀត​ថា មុន​ពេល​ដែល​បទ​ឈប់​បាញ់​បាន​ប្រកាស ក្រុង​វ៉ាស៊ីន​តោន​បាន​វាយ​ទីតាំង​នុយ​ក្លេ​អ៊ែរ​របស់​អ៊ីរ៉ង់ ហើយ​អ៊ីរ៉ង់​បាន​កំណត់​ទិស​ដៅ​លើ​មូល​ដ្ឋាន​ ក្នុ​ង​ហ្គាតា របស់​សហរដ្ឋ​អាមេរិ​ក​ជា​ការ​សង​សឹក។ រដ្ឋមន្ត្រីការបទេស​ជីសេវិន(G7) បាន​និយាយ​ថា ពួក​គេ​បាន​ជំរុញ​ ‘‘គ្រ​ប់​ភាគី​ទាំង​អស់ ជៀស​វាង​សកម្ម​ភាព​ដែល​អាច​ធ្វើ​ឱ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់​បន្ថែម​ទៀត’’។

ប្រភព​បន្ថែម​ថា អ្នក​ការ​ទូត​កំពូល ជីសេវិ​ន​(G7) បាន​ថ្កោល​ទោស​ការ​គំរាម​កំហែង​ប្រឆាំង​នឹង​ប្រមុខ​អ្នក​ឃ្លាំមើ​ល​នុយ​ក្លេអ៊ែរ​របស់​អង្គ​ការ​សហប្រជា​ជាតិ ​កាល​ពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​អ្នក​សារ​ព័ត៌មាន​ដ៏​រឹង​​រុះ​របស់​អ៊ីរ៉ង់​បាន​និយាយ​ថា ចៅហ្វាយ​របស់ IAEA​ (អាយ​អេអ៊ីអេ) លោក រ៉ាហ្វែល គ្រូសស៊ី (Rafael Grossi) គួរ​តែ​ត្រូវ​បាន​កាត់​ទោស និង​ប្រហារ​ជីវិត​ក្នុង​នាម​ជា​ភ្នាក់​ងារ​អ៊ីស្រាអែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ