អាមេរិក​និង​ឥណ្ឌូ​ប៉ាស៊ី​ហ្វិក​ផ្តើម​គំនិត​ការ​ពារ​រ៉ែ​សំខាន់ៗ​ដើម្បី​ទប់​ទល់​នឹង​ឥទ្ធិពល​ចិន

សហរដ្ឋអាមេរិក បាន​ចាប់​ផ្តើម​គំនិត​ផ្តួច​ផ្តើម​​ការ​ពារ​ធន​ធាន​រ៉ែ​សំខាន់ៗ ជាមួយ​អូស្រ្តាលី ឥណ្ឌា និង​ជប៉ុន​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ ដើម្បី​ទប់​ទល់​នឹង​មហា​អំណាច​ចិន ទោះ​បី​អាមេរិក និង​ចិន​ កំពុង​តាន​តឹង​ដោយ​ជម្លោះ​ពាណិជ្ជ​កម្ម និង​ការ​ខ្វែង​គំនិត​គ្នា​ផ្សេង​ទៀ​ត​ក៏​ដោយ។ នេះបើ​តាម​ប្រភព​ពី​ព័ត៌​មាន​រ៉យ​ទ័រ​។

រ៉យទ័រ បាន​ឱ្យដឹ​ង​នៅ​ថ្ងៃ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០២៥​នេះ​ថា ប្រទេស​ទាំង​បួន​ដែល​ត្រូវ​បាន​ស្គាល់​ថា ខ្វត (Quad) ដែល​មាន​ប្រទេស​ជា​សមាជិក ដូច​ជា សហរដ្ឋ​អាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី បាន​បង្ហាញ​ការ​​​​ព្រួយ​បារម្ភ​​អំពី​ការ​រីក​ឡើង​នៃ​អំណាច និង​ការ​គ្រប់​គ្រង​រ៉ែ​សំខាន់ៗ​របស់​ប្រទេស​ចិន ប៉ុន្តែ​ទំនាក់​ទំនង​ត្រូវ​បាន​សាក​ល្បង​ដោយ​ការ​វាយ​លុក​ពន្ធ​លើ​សកល​លោក​របស់​​ប្រធា​នាធិបតី​​អាមេរិក លោក ត្រាំ ដែល​មិន​បាន​ទុក​សមាជិក​ណា​មួយ​ឡើយ។

ក្នុងសេចក្តីរាយការណ៍រួមមួយ បន្ទាប់​ពី​កិច្ច​ពិភាក្សា​នៅ​ក្រុង​វ៉ាស៊ីន​តោន រដ្ឋ​មន្ត្រី​ការ​បរទេស​នានា បាន​និយាយ​ថា ពួក​គេ​កំពុង​ចាប់​ផ្តើម​គំនិត​ផ្តួច​ផ្តើម Quad Critical Minerals Initiative ដែល​ពួក​គេ​ហៅ​ថា “ការ​ពង្រីក​មហិច្ឆតា​នៃ​ភាព​ជា​ដៃគូ​របស់​យើង​ ដើម្បី​ពង្រឹង​សន្តិសុខ​សេដ្ឋ​កិច្ច និង​ភាព​ធន់​រួម​ដោយ​ការ​សហការ​គ្នា​ដើម្បី​ធានា និង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​រ៉ែ​ផ្សេង​គ្នា​សំខាន់ៗ”។

​បើតាមរ៉យទ័រ រដ្ឋមន្ត្រីការ​បរទេស​ឥណ្ឌា លោក ស៊ុប្រា​ម៉ាន់​យ៉ាំ ចៃ​សាន់​កា​(Subrahmanyam Jaishankar)​ បាន​និយាយ​​ថា មាន​ក្រុម​ហ៊ុន​ពី ៣០ ទៅ ៤០​ មក​ពី​ប្រទេស​សមាជិក​ខ្វត​(Quad) គ្រោង​នឹង​​​​ជួ​ប​គ្នា​នៅ​ក្រ​សួង​​ការ​បរទេស​ កាល​ថ្ងៃ​អង្គារ ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ រួម​ទាំង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​សម្រាប់​រ៉ែ​សំខាន់ៗ ជា​វិស័យ​ដែល​គ្រប់​គ្រង​ដោយ​ប្រទេស​ចិ​ន​នា​ពេល​បច្ចុប្បន្ន។

នៅក្នុងកិច្ចប្រជុំផ្តល់ឱ្យនៅឱកាសផ្តោត​លើ​ការ​យក​ចិត្ត​ទុក​ដាក់​ឡើង​វិញ ទៅ​លើ​តំបន់​ដែល​ត្រូវ​បាន​គេ​មើល​​​ឃើ​ញ​ថា ជា​បញ្ហា​ប្រឈម​ចម្បង​សម្រាប់​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​លោក ត្រាំ ត្រូវ​បាន​រំខាន​ដោយ​បញ្ហា​នៅ​​កន្លែង​ផ្សេង​ទៀត​ រួម​ទាំង​ជម្លោះ​អ៊ីស្រាអែល​និង​អ៊ីរ៉ង់​ផង​ដែរ។

កាលពី​​ចុង​ខែ​មករា សមាជិក​​ខ្វត​(Quad) បាន​និយាយ​ថា នឹង​ជួបគ្នា​ទៀត​ទាត់​ ដើម្បី​រៀប​ចំ​កិច្ច​ប្រជុំ​នៅ​ប្រទេស​ឥណ្ឌា​ នា​​ចុង​ឆ្នាំ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ