រុស្ស៊ីបង្កើនការវាយប្រហារអ៊ុយក្រែនក្រោយលោកត្រាំថាកិច្ចសន្ទនាកិច្ចឈប់ចាញ់មិនរីកចម្រើន

រុស្សីហាក់បានបង្កើនការឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន ពេលមួយយប់ថ្ងៃព្រហស្បតិ៍ ដោយបានបា​ញ់​ដ្រូន​(Drone)​ជាច្រើន បង្កឱ្យរលំអគារ និងដ្ឋានជាច្រើននៅទីក្រុងគីវ(Kyiv)យ៉ាងដំណំ ។

ការ​បង្កើនការវាយលុកពីរុស្ស៊ីនេះ ក្រោយប្រ​ធា​នា​ធិ​បតីសហរដ្ឋអាមេរិកលោកដុលណាល់ ត្រាំបាននិយាយថា ‘‘មិនមានការរីកចម្រើនអ្វីទេ’’ ចំពោះកិច្ច​ព្រ​មព្រៀងបទឈប់បាញ់នៅក្នុងការសន្ទនាតាមទូរស័ព្ទ ទ្វេរភា​គីជាមួយរុស្ស៊ីលោកវ្លាឌីមៀ ពូទីន Vladimir Putin ។ នេះបើតាមប្រភពស៊ីអ៊ិនអ៊ិន។

បើតាមប្រភពស៊ីអ៊ិនអ៊ិននៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៥ថា យ៉ាងហោចមានមនុស្ស២៣ នាក់រងរបួសក្នុងការវាយប្រហារដែលមានរយៈពេល ១៣ម៉ោង នេះបើយោងតាមអាជ្ញារធរ និងយោធាក្រុងគីវ(Kyiv)។តាម​កង​ទ័ព​អាកាស​របស់​ប្រទេសថា អ៊ុយក្រែនបានស្ទាក់ចាប់ដ្រូន(Drone)រុស្ស៊ីចំនួន ៤៧៦ ក្នុងចំណោម ៥៣៩ គ្រឿង។ប្រភពរ៉យទ័រថា ​រុស្ស៊ីផ្ទាល់បានបាញ់មីស៊ីលចំនួន ១១ គ្រឿងផងដែរ។

ប្រភពបន្តរថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក អែនឌ្រី ស៊ីប៊ីថា(Andrii Sybiha) ថា‘‘​ យប់ដ៏គួរឱ្យរន្ធត់ និង ការដេកមិនលក់នៅក្នុងក្រុងគីវ(Kyiv)មួយដែលអាក្រក់បំផុតមកដល់ពេលនេះ’’។

ប្រធានាធិបតីអ៊ុយក្រែនលោក វ្លាឌីមៀ ហ្សេឡេនស្គី(Volodymyr Zelensky)ហៅថា ការវាយប្រហារតាមអាកាសដ៏ធំបំផុតមួយ” ដែលប្រទេសនេះបានឃើញ។

ប្រភពបន្តរថា លោក ហ្សេឡេនស្គី(Zelensky)ថា គួរឱ្យកត់សម្គាល់ថា ការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសជាលើកដំបូងនៅទីក្រុងរបស់យើងកាលពីម្សិលមិញដែលចាប់ផ្តើមផ្ទុះឡើងស្ទើរតែដំណាលគ្នាជាមួយនិងការាយការណ៍ប្រពន្ធផ្សព្វផ្សាយអំពីការហៅទូរស័ព្ទរវាងរវាងប្រធានាធិបតី ត្រាំTrump និងលោក ពូទីនPutin”។ ជាថ្មីម្តងទៀត រុស្សីកំពុងបង្ហាញថាខ្លួន​គ្មាន​ចេតនា​បញ្ចប់​សង្គ្រាម និង​ភេរវកម្ម​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ