ក្រុងវ៉ាស៊ីតោន​នឹង​ផ្ញើ​លិខិត​អត្រា​ពន្ធ​ទៅ​បណ្តា​ប្រទេស​ផ្សេងៗ​នៅ​ថ្ងៃ​សុក្រ​នេះ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​ថា ក្រុង​វ៉ាស៊ីន​តោន នឹង​ផ្ញើរ​លិខិត​ទៅបណ្តា​ប្រទេស​​នានា​ នៅ​​​ថ្ងៃ​សុក្រ​ម៉ោង​​​​នៅ​​សហរដ្ឋអាមេរិក ដើម្បី​បញ្ជាក់​អំពី​អត្រា​ពន្ធ ដែល​ពួក​គេ​ប្រឈម​នឹង​ការ​នាំចូល​ទៅ​កាន់​អាមេរិក ជា​ការ​ផ្ទុយ​ស្រលះ​ពី​ការ​សន្យា​កាល​ពី​លើក​មុនៗ​ ដែល​ថា​នឹង​មាន​ការ​ចរចា​រក​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ដាច់​ដោយ​ឡែក​ពី​គ្នា​សំរាប់​ប្រទេស​និមួយៗ។ នេះ​បើ​តាមប្រភព​សារ​ព័ត៌​មាន នីគី​អាស៊ី​(Nikkie Asia)។

ប្រភពពីNikkie Asia ឱ្យដឹងនៅថ្ងៃទី​០៤ ខែ​កក្កដា ឆ្នាំ​២០២៥​នេះ​ថា ការ​ទទួល​ស្គាល់​ភាព​ស្មុគ​ស្មាញ​នៃការ​ចរចា​ជាមួយ​ប្រជាជាតិ​ជាង​១៧០​ប្រទេស លោក ត្រាំ បាន​ប្រាប់​ទៅ​អ្នក​សារ​ព័ត៌មាន​មុន​ពេល​ចាក​ចេញ​ពី អាយ​អូវ៉ា​(Iowa)​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា លិខិត​នឹង​ផ្ញើរ​ទៅ​កាន់​១០​ប្រទេស​ក្នុង​ពេល​តែ​មួយ ​ដោយ​ការ​ដាក់​ចេញ​អត្រា​ពន្ធ​ពី​២០​ភាគ​រយ ទៅ ៣០​ភាគ​រយ។

លោក ត្រាំ ថា៖ «យើង​មាន​ជាង​​១៧០​ប្រទេស ហើយ​តើ​អ្នក​អាច​ធ្វើ​ការ​ព្រម​ព្រាង​បាន​ប៉ុន្មាន? ពួក​គេមាន​​ភាព​ស្មុគ​ស្មាញ​ណាស់»។

ប្រភពបន្តថា ប្រធានាធិបតីសាធារណៈរដ្ឋ និយាយថា​ គាត់​រំពឹង​ថា និង​មាន​ការ​លម្អិត​កិច្ច​ព្រម​ព្រៀង​‘‘ ដៃគូ’’ ជាមួយ​​ប្រទេ​ស​ដទៃទៀ​ត​បន្ទាប់​ពីកា​រ​ប្រកាស កាល​ពី​ថ្ងៃ​ពុធ​ អំពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​វៀត​ណាម។ ទោះជា​យ៉ាង​ណា​ក៏ដោ​យ លោកបា​ន​និយាយ​ថា លោក​ពេញ​ចិត្ត​ក្នុង​ការ​ជូន​ដំណឹង​ទៅកាន់​ប្រទេស​ដទៃ​ទៀត អំពី​អត្រា​ពន្ធ​ដ៏​ជាក់​លាក់ ដោយ​រំលង​ការ​ចរចា​​លម្អិត។

ប្រភពថា ការអត្ថាធិប្បាយរបស់លោក ត្រាំ បញ្ជាក់​អំពី​កា​រ​ប្រឈម​នៃកា​រ​បញ្ចប់​កិច្ច​ព្រម​ព្រៀង​លើ​អ្វី​គ្រប់​យ៉ាង​ចាប់​ពី​ពន្ធ​​គយ ដល់​របាំង​មិន​មែន​ពន្ធ​គយ ដូច​ជា ការ​ហាម​ឃាត់​លើកា​រ​នាំចូល​កសិកម្ម​ជា​ដើម។

ប្រភពបញ្ជាក់ថា ប្រទេសជាច្រើនដែល​មានអត្រា​ពន្ធ​គយ​ដំបូង ១០​ភាគរ​យ នៅ​មិន​ទាន់​មាន​ការ​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​ លោក ត្រាំ នៅ​ឡើយ​ទេ លើក​លែង​តែ​ចក្រ​ភព​អង់​គ្លេស​មួយ​ ដែល​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ក្នុង​ខែ​ឧសភា ដើម្បី​រក្សា​អត្រា​ពន្ធ ១០​ភាគ​រយ ហើយ​ឈ្នះ​ការ​អនុគ្រោះស​ម្រាប់​វិស័យ​មួយ​ចំនួន​ រួម​ទាំង​រថយន្ត និង​ម៉ាស៊ីន​យន្ត​ហោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ