រូបិយប័ណ្ណប្រទេសអាស៊ាន ត្រូវបានគេរាយការណ៍នៅថ្ងៃនេះថា បានធ្លាក់ចុះបើធៀបទៅនឹងប្រាក់ដុល្លារនៅព្រឹកថ្ងៃអង្គារ ដែលការធ្លាក់ចុះនេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតទៅកាន់សម្ព័ន្ធមិត្តកំពូលរបស់ប្រទេសនេះ ពីការជូនដំណឹងអំពីអត្រាពន្ធថ្មីរបស់ពួកគេ។
នីគីអេស៊ា បានរាយការណ៍នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះថា រូបិយ៍ប័ណ្ណជប៉ុន បានបន្តការខាតបង់នៅពេលព្រឹកបន្ទាប់ពីការបាត់បង់ ១ភាគរយ ធៀបនឹងប្រាក់ដុល្លារទៅកម្រិត១៤៦យ៉េនកម្រិត នៃការជួញដូរញូយ៉ក។
ប្រាក់យ៉េន បានធ្លាក់ចុះដល់កម្រិតទាបក្នុងមួយឆ្នាំបើធៀបទៅប្រាក់អឺរ៉ូធ្លាក់ចុះប្រហែល ០.៥ភាគរយ។ ប្រាក់វ៉ុន(won) ប្រទេសកូរ៉េធ្លាក់ចុះ ១ភាគរយបើធៀបទៅនឹងប្រាក់ដុល្លារមុនពេលកាត់បន្ថយការខាតបង់។
ប្រភពបន្តថា ទីផ្សារភាគហ៊ុនប្រទេសទាំងពីរបានកើនឡើងសន្ទស្សន៍ភាគហ៊ុននីគីស្តុកមធ្យមរបស់ប្រទេសជប៉ុនបានធ្លាក់ចុះ ០.១១ភាគរយ មុនពេលដែលបន្ថែម១៦០ពិន្ទុសម្រាប់ការកើនឡើង ០.៤ភាគរយ។
នៅប្រទេសកូរ៉េ សន្ទស្សន៍នៃភាគហ៊ុនទូទៅទាំងអស់ ដែលបានជួញដូរនៅលើទីផ្សារភាគហ៊ុនកូរ៉េ(KOSPI) បានកើនឡើង ០.៤០% នៅពេលបើក។
នីគីអេស៊ាដដែល បន្តទៀតថា លោក វិនឌី ខាត់ឡ័រ (Wendy Cutler) អនុប្រធានវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី និងជាអតីតអនុប្រធានអ្នកចរចាពាណិជ្ជកម្មអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រកាសចុងក្រោយរបស់ លោក ត្រាំ ‘‘នឹងផ្ញើសារដ៏ត្រជាក់មួយទៅអ្នកដទៃទៀត’’។
វាបង្ហាញថា សហរដ្ឋអាមេរិកនឹងមិនបើកចំហរក្នុងការបន្ធូរបន្ថយពន្ធ ពីផ្នែកទី២៣២ រួមទាំងលើរថយន្ត ដែលជាអាទិភាពខ្ពស់សម្រាប់ប្រទេសទាំងពីរ។
បន្ថែមពីនេះ ពេញមួយយប់ លោក ត្រាំ បានដាក់ពន្ធ ២៥ភាគរយ ទៅវិញទៅមកលើប្រទេសនីមួយៗ ដូចជា ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី។
អត្រាពន្ធថ្មីលើប្រទេសជប៉ុនគឺ ១ភាគរយខ្ពស់ជាងអ្វីដែល លោក ត្រាំ បានស្នើនៅថ្ងៃទី២ ខែមេសា។ កូរ៉េខាងត្បូងអត្រាពន្ធរក្សាទុកមិនផ្លាស់ប្តូរ។
អត្រានេះ ត្រូវបានបញ្ចុះសម្រាប់ម៉ាឡេស៊ី ដែលបានប៉ះពាល់ ៤០ភាគរយ។ ចំណែកនៅអាស៊ីពន្ធថ្មីលើមីយ៉ាន់ម៉ា និងឡាវ មាន៤០ភាគរយ ថៃ និងកម្ពុជា ៣៦ភាគរយ, បង់ក្លាដែសចំនួន ៣៥ភាគរយ, និងឥណ្ឌូនេស៊ី ៣២ភាគរយ។ ពន្ធត្រូវបានកំណត់ចូលជាធរមាន នៅថ្ងៃទី១ ខែសីហា ម៉ោងនៅសហរដ្ឋអាមេរិក៕









