អាមេរិក​នឹង​បញ្ជូន​សព្វា​វុធ​ទៅ​អ៊ុយ​ក្រែន​ដើម្បី​ទប់​ទល់​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី

ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​សព្វា​វុធ​ទៅ​ឱ្យ​អ៊ុយ​ក្រែន ដែល​ជា​អាវុធ​ការ​ពារ​ចម្បង​មួយ ដើម្បី​ជួយ​ប្រទេស​ដែល​ហែក​ហួរ​ដោយ​សង្រ្គាម​សម្រាប់​ការ​ពារ​ខ្លួន ​ប្រឆាំង​នឹង​សមរភូមិ​មុខ​របស់​រុស្ស៊ី។ នេះ​បើ​តាម​សេចក្តី​​រាយ​​ការណ៍​របស់​រ៉យ​ទ័រ​។

រ៉យទ័រ រាយ​ការណ៍​នៅ​ថ្ងៃទី​​៨ ខែ​កក្កដា ឆ្នាំ​២០២៥​ថា ការ​សម្រេច​ចិត្ត​របស់​ក្រុង​វ៉ាស៊ីន​តោន​ បញ្ឈប់​ការ​ដឹក​ជញ្ជូន​សព្វា​វុធ​ទៅ​ក្រុង​គីវ​(Kyiv) បាន​ជំរុញ​ឱ្យ​មាន​ការ​ព្រមាន​ថា ធ្វើ​ឱ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​សមត្ថ​ភាព​ខ្លួន​ក្នុង​ការ​ការ​ពារ​ការ​វាយ​ប្រហារ​តាម​អាកាស និង​សមរភូមិ​មុខ​របស់​រុស្ស៊ី ដែល​ការ​រិះ​គន់​នេះ​ពី​សំណាក់​គណបក្ស​ប្រជា​ធិប​តេយ្យ និង​សមាជិក​គណបក្ស​សាធារណ​រដ្ឋ​មួយចំ​នួន​របស់​ លោក ត្រាំ។

ប្រភពថា នៅក្នុងសេចក្តីថ្លែង​ការណ៍​មួយ​ដោយ​ទីស្តី​ការ​ការ​ពារ​ជាតិ​សហរដ្ឋ​អាមេរិក និយាយ​ថា ខ្លួន​នឹង​ផ្ញើ​សព្វា​វុធ​ការ​ពារ​ខ្លួន​បន្ថែម​ទៀត​ទៅ​អ៊ុយ​ក្រែន តាម​ការ​ណែនាំ​របស់​​ លោក ត្រាំ ដើម្បី​ធានា​ថា​អ៊ុយ​ក្រែន​ការ​ពារ​ខ្លួន​គេ​បាន ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បន្ត​ទទួល​បាន​សន្តិភាព​យូរ​អង្វែង។

ប្រភព​រ៉យទ័រ​ថា បន្ទាប់​ពី​ការ​សន្ទនា​តា​មទូ​រស័ព្ទ​ កាល​ពី​ថ្ងៃ​សុក្រ ប្រធានាធិប​តី​អ៊ុយ​ក្រែន លោក វ្លាឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយ​ថា លោក​បាន​យល់​ព្រម​លើ​ការ​បង្កើន​សមត្ថ​ភាព​ក្រុង​គីវ (Kyiv) ដើម្បី​‘‘ការ​ពារ​ដែន​អាកាស’’ នៅ​ពេល​ដែល​មាន​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ