ក្រសួងរំឭក​ឱ្យ​ទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម​ដែល​អាច​កើន​ឡើង​ចាប់​ពី​ខែ​ក្រោយ​ទៅ

ក្រសួង​សុខាភិបា​ល ព្រមាន​ពី​ការ​កើន​ឡើង​នៃ​ជំងឺ​គ្រុន​ឈាម​ ដែល​​ថា​នឹង​មាន​ការ​កើន​ឡើង​ចាប់​ពី​​ខែក្រោយ​នេះ​ទៅ​ ដែល​អាជ្ញាធរ​ពាក់​ព័ន្ធ​និង​ប្រជា​ពលរដ្ឋ​ចាំបាច់​ត្រូវ​អនុ​វត្ត​វិធាន​មួយ​ចំនួន ដើម្បី​ពង្រឹង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើង​ជំងឺ​គ្រុន​ឈាម នៅ​ក្នុង​រដូវ​វស្សា ឆ្នាំ​២០២៥​នេះ។

នេះបើតា​ម​សេចក្តី​ណែនាំ​ក្រើន​រំឭក​ ចុះថ្ងៃ​ទី​១០ ខែ​កក្កដា​នេះ​របស់​ក្រសួង​សុខា​ភិបាល «ស្តីពី​បន្ត​បុរេសកម្ម និង​ពង្រឹង​ការ​ឆ្លើយ​តប​នៅ​នឹង​ការ​កើន​ឡើង​ជំងឺគ្រុន​ឈាម​នៅ​ក្នុង​រដូវ​វស្សា ឆ្នាំ​២០២៥»។

បើតាម​ក្រសួង ក្នុង​អំឡុង​ពេល​រដូវ​វស្សានេះ​ ជំងឺ​គ្រុន​ឈាម មាន​និន្នាការ​កើន​ឡើង ចាប់​តាំង​ពី​ចុង​ខែ​មេសា ឆ្នាំ​២០២៥ និង​អាច​បន្ត​កើន​ជា​បន្ត​បន្ទាប់ ដោយ​សារ​មាន​កំណើន​ទឹក​ភ្លៀង។

កំណើន​ទឹក​ភ្លៀង នឹង​បង្ក​ឱ្យ​មាន​ទឹក​ដក់ ដែល​បង្កើត​ជា​ប្រភព​ដក់​ទឹក និង​ជំរក​សត្វ​មូស​ខ្លា ដែល​ការណ៍​នេះ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ រួម​ទាំង​ប្រជា​ពលរដ្ឋ ត្រូវ​ចូល​រួម​ទប់​ស្កាត់ ការ​កកើត​សត្វ​មូស។

វិធាននេះ ត្រូវ​កម្ចា​​ត់​​ដង្កូវ​ទឹក ព្រម​ទាំង​អនុ​វត្ត​នូវ​វិធាន​ការ​អន្តរាគមន៍ ប្រកប​ដោយ​ភាព​ទទួល​ខុស​ត្រូវ​ ដើម្បី​លុប​បំបាត់​ជម្រក​មូស​ខ្លា ដែល​ជា​ភ្នាក់​ងារ​ចម្លង​ជំងឺ​គ្រុន​ឈាម។

លើសពីនេះ ប្រសិនបើ​មាន​រោគ​សញ្ញាគ្រុ​ន​ក្តៅខ្លួ​ន​ខ្លាំង​ភ្លាមៗ ចាប់​ពី ៣៩ ទៅ ៤០​អង្សា​សេ សមាជិក​គ្រួសារ ត្រូវ​ប្រញាប់​ទៅ​​មន្ទីរ​ពេទ្យ ដើម្បី​ស្វែងរ​ក​ការ​ប្រឹក្សា​យោបល់​ពី​អ្នក​ជំនាញ ឬ​ព្យាបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ