ចក្រភព​អង់​គ្លេស​ទម្លាយ​រឿង​ចុះ​ហត្ថ​លេខា​ផ្គត់​ផ្គង់​ម៉ីសីល​​ឱ្យ​អ៊ុយ​ក្រែន

ឧបនាយក​រដ្ឋ​មន្ត្រី​ចក្រ​ភព​អង់​គ្លេស លោក​ស្រី អែន​ជែល​ឡា រាយ​ន័រ​ (Angela Rayner)​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ម្សិល​មិញ​នេះ បាន​​ទម្លាយ​ពីកា​រ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្គត់​ផ្គង់​ម៉ីសីល​ការ​ពារ​ដែន​អាកា​ស​​ជាង ៥០០០​គ្រាប់ ឱ្យ​ទៅ​អ៊ុយ​ក្រែន ដើម្បី​ទប់​ទល់​នឹង​ការ​ឈ្លាន​ពី​មហា​អំណាច​រុស្ស៊ី ដែល​បាន​អូស​បន្លាយ​ប្រមាណ​ជា​៣ឆ្នាំ​ទៅ​នេះ។​

រ៉យទ័រ (Reuters) បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៥​នេះ​ថា​ លោក​ស្រី រ៉ាយ​ន័រ​(Rayner) ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​នៅ​ក្រុង​រ៉ូម ជា​កន្លែង​សន្និសីទ​មួយ​ដែ​​​ល​សង្រ្គោះអ៊ុយ​ក្រែន។ កិច្ច​ព្រម​ព្រៀង​បាន​ប្រកាស​លើ​កទីមួ​យ​ដោយ​នាយក​រដ្ឋ​មន្ត្រី គៀ ស្តាម៊រ(Keir Starmer) នៅថ្ងៃ​ទី​២ ខែ​មីនា។

រដ្ឋាភិបាល​ក៏បា​ន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា នឹង​ផ្គត់​ផ្គង់​ដល់​ទៅ ២៨៣​លាន​ផោន ក្នុង​ទំនាក់​ទំនង​ទ្វេ​ភាគី​ជំនួយ​ដល់​អ៊ុយ​ក្រែន​នៅ​ឆ្នាំ​ក្រោយ។

មន្ត្រីអ៊ុយក្រែនថា រុស្សីហាក់បី​បន្ថែម​ការ​វាយ​លុក​រដ្ឋ​ធានី​របស់​ខ្លួន​ដោយ​ម៉ីសីល និង​ដ្រូន​ ពេញ​មួយ​យប់​ថ្ងៃ​ពុធ ដែល​ឈាន​ដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ បណ្តាល​ឱ្យ​ភ្លើង​ឆេះ​ពាស​ពេញ​តំប​ន់ទូ​ទាំង​ក្រុង និង​បាន​សម្លាប់​មនុស្ស​ពីរ​នាក់​ក្នុង​មួយ​ថ្ងៃ បន្ទាប់​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត​នៃ​សង្រ្គាម​រយៈ​ពេល ៣ឆ្នាំ​មក​ដល់​ពេល​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​ដោយ​អេភី​(AP)។

ប្រភព​អេភី(AP) រាយ​ការណ៍​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​​២០២៥​ថា ប្រធាន​រដ្ឋបាល​តំបន់​គីវ (Kyiv) និ​យាយ​​ថា៖ «មនុស្ស​​ទាំង​នេះ​ត្រូវ​បាន​សម្លាប់​ដោយ​ជន​ជាតិ​រុស្សី។ នេះ​គឺ​ជា​ការ​បាត់​បង់​ដ៏​គួរ​​ឱ្យ​ភ័យ​ខ្លាច។ ខ្ញុំ​​​​ចូល​រួ​ម​រំ​លែ​ក​ទុក្ខ​ទៅកា​ន់​គ្រួសារ​របស់​ពួក​គេ»។

កាលពីថ្ងៃព្រហស្បតិ៍ រុស្ស៊ី បាន​បើកការវាយលុកទៅលើទីក្រុង​គីវ​(Kyiv) ប្រទេស​អ៊ុន​ក្រែន ជា​ទ្រង់​ទ្រា​យ​ធំ​​មិន​​ធ្លា​​ប់មា​ន ដែល​គេ​មើល​ឃើញ​ថា រុស្សី​បាន​ព្យាយាម​គាប​សង្កត់​លើ​ការ​ការ​ពារ​ដែន​អាកាស​របស់​អ៊ុយ​ក្រែន​ជា​មួយ​នឹង​ការ​វាយ​ប្រហារ​ធំៗ​ដែល​រួម​មាន​ការ​កើន​ឡើង​នៃ​ចំនួន​ដ្រូន។

សេច​ក្តី​រាយការណ៍នានា បញ្ជាក់​ថា មនុស្ស​ជាង ១ពាន់​នាក់​ ​រួម​ទាំង​កុមារ ៧០​នាក់​ បាន​ភៀស​ខ្លួន​ទៅ​ទីនោះ កំឡុង​ពេល​ការ​វាយ​ប្រហារ​របស់​រុស្សី​កាន់​តែ​កើន​ឡើង។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា លោក​មាន​ការ​អាក់​អន់​ស្រពោន​ចិត្ត​ជាមួយ​នឹង​ប្រធានាធិបតី​រុស្សី​ លោក វ្លាឌីមៀ ពូទីន ដែល​មិន​បាន​ផ្អាក​ការ​បាញ់​ប្រហារ និង​ទាម​ទារ​សន្តិភាព ចាប់​តាំង​ពី​លោក​ចូលកា​ន់​តំណែង​តាំង​ពី​ខែ​មករា​ឆ្នាំ​២០២៥ និង​បាន​ជំរុញ​ឱ្យ​មាន​ដំណោះ​ស្រាយ​មួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ