សហរដ្ឋអាមេរិក​បង្កើន​វិធាន​ដាក់​ពន្ធ​ដើម្បី​ទប់​ទល់​ឥទ្ធិពល​ពាណិជ្ជ​កម្ម​ចិន

សហរដ្ឋអាមេរិក ព្យាយាម​ទប់​ស្កាត់​ការ​អនុវត្ត​ពាណិជ្ជ​កម្ម​ចិន ដែល​ថា​មិន​យុត្តិ​ធម៌​និង​រំលោភ​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើ​​ងចាប់​តាំង​ពី​ក្រុង​ប៉េកាំង​ បាន​ចូល​ជា​សមាជិក​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព​លោក​(WTO)​ក្នុង​ឆ្នាំ ២០០១។

ការណ៍​នេះ ជា​ការ​ឆ្លើយ​តប ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ដាក់​ពន្ធ​គឺ​ជា​ការ​រឹត​បន្តឹង​លើ​ការ​នាំ​ចេញ​រ៉ែ​កម្រ​ទៅ​កាន់​សហរដ្ឋ​អាមេរិក។​ ព័​ត៌​មាន​រាយ​ការណ៍​ដោយ​អេស៊ា​ថាមស៍។

ASIA TIMES បាន​រាយ​ការណ៍​នៅ​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ​ថា ការ​ពឹង​ផ្អែក​លើ​សាធារណៈ​រដ្ឋ​ប្រជា​មានិត​ចិន​សម្រាប់​លោហៈ និង​រ៉ែ​កម្រ​ គឺ​ជា​ថាមពល​សំខាន់​ និង​ហានិភ័យ​សន្តិ​សុខ​ជាតិ​ដល់​សហរដ្ឋអាមេរិក ចក្រ​ភព​អង់​គ្លេស និង​ប្រទេស​ដទៃ​ទៀត។

ប្រភព​បន្តថា ក្រុងប៉េកាំង​មិន​ត្រឹម​តែ​គ្រប់​គ្រង​ផ្នែក​ដ៏​ធំ​នៃ​ខ្សែ​សង្វាក់​តម្លៃ និង​ការ​ផលិ​ត​សារ​ធាតុ​រ៉ែ​សំខាន់ៗ​ប៉ុណ្ណោះ​​ទេ ​ប៉ុន្តែ​សំខាន់​ជាង​នេះ ចិន​គ្រប់​គ្រង​ស្ទើ​រ​តែ​ទាំង​ស្រុង​នៃ​ការ​ចម្រាញ់​និង​កែ​ច្នៃ​ផ្នែក​លោហៈ និង​សារ​ធាតុ​រ៉ែ​សំខាន់ៗ។ ចក្រភព​អង់​គ្លេស និង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ជឿន​លឿន​ភាគ​ច្រើន​មិន​ចម្រាញ់​និង​កែ​ច្នៃ​លោហៈ និង​រ៉ែ​កម្រ​ទេ។

ប្រភពបន្ថែមថា ចក្រភព​អង់​គ្លេស និង​សហរដ្ឋ​អាមេរិក ពឹង​ផ្អែក​ទាំង​ស្រុង​លើ​សាធារណៈ​រ​ដ្ឋ​ប្រជា​មានិតចិន​ចំពោះ​​កាល់​ល្យូម​(gallium)។ កាល់ល្យូ​ម ត្រូវ​បាន​ដាក់​នៅ​ក្រោម​ការ​រឹ​ត​បន្តឹង​នាំ​ចេញ​ដោយ​​សាធារណៈ​រដ្ឋ​ប្រជាមានិត​​ចិន​ក្នុង​ខែ​សីហា​ ឆ្នាំ​២០២៣។ កាល់​ល្យូម​ប្រើប្រា​ស់​ជា​ឧបករណ៍​អេឡិច​ត្រូនិក​សម្រាប់​បន្ទះ​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ និង​ថ្ម ក្នុង​ចំណោម​ការ​ប្រើ​ប្រាស់​ផ្សេង​ទៀត។

អ្នកនយោបាយ និង​អ្នកដឹកនាំ​ធុរៈ​កិច្ច​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​សេរី​ កំពុង​ផ្តើម​គំនិត​ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​ទៅ​លើ​ចិន ចំពោះ​សម្ភារៈ​ទាំង​នេះ។ ភាព​ជាដៃ​គូ​ស​ន្តិសុខ​រ៉ែ​ គឺ​ជា​ឧទាហរណ៍​នៃ​​បញ្ហា​នេះ ប៉ុន្តែ​ត្រូវ​ការ​ខិត​ខំ​ប្រឹង​ប្រែង​កាន់​តែខ្លាំ​ង​បន្ថែម​ទៀត ដើម្បី​ដោះ​ស្រាយ​បញ្ហា​លោហៈ និង​រ៉ែ​សកល​ ដែល​មិន​មាន​តុល្យ​ភាព​នេះ។

លើសពីនេះ ប្រភព​ថា វិធី​សាស្រ្តភ្លា​មៗ​ដែល​រួម​បញ្ចូល​មិន​ត្រឹម​តែ​ប្រភព​នៃ​លោហៈ និង​សារធាតុ​រ៉ែ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ការ​ចម្រាញ់ និង​ការ​កែច្នៃ​ គឺ​ចាំបាច់​ដើម្បី​ចាប់​ផ្តើម​ធ្វើ​ឱ្យ​មាន​តុល្យភាព​ទីផ្សារ​ឡើង​វិញ​ និង​ដក​ការ​គ្រប់​គ្រង​របស់​សាធារណៈ​រដ្ឋ​ប្រជា​មានិត​ចិន​នៃ​លោហៈ​និង​សារធាតុ​រ៉ែ និង​ផលិត​ផល​ស​ម្រេច​។ ផល​ប៉ះពា​ល់​នេះ​ គឺ​ទូលំទូលាយ​ណាស់​ដែល​ពង្រីក​ដល់​ការ​ផលិត​រថយន្ត​និង​​យោធា។

ប្រភព​​បាន​គូស​បញ្ជាក់​ថា នៅ​ក្នុង​ការ​ចរចា​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន នៅ​ក្នុង​ទីក្រុង​ឡុង​នាពេល​ថ្មីៗ​នេះ សហរដ្ឋ​អាមេរិក​ បាន​ទទួល​ស្គាល់​ថា ចិន​មាន​បំណង​គ្រប់​គ្រង​លើ​វិទ្យា​សាស្រ្ត​ និង​បច្ចេក​វិទ្យា ក្នុ​​ង​ការប្រណាំងប្រ​ជែង​ដើម្បី​ក្លាយ​ជា​អនុត្តរភាព​ពិភព​លោក នេះ​ជា​មូល​ហេតុ​ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​ព្យាយាម​ទប់​ស្កាត់​ការ​ចូល​ប្រើរបស់​ចិន ចំពោះ​បច្ចេក​វិទ្យា​រសើប រួម​ទាំង​បន្ទះ​ឈី​ប​កុំព្យូទ័រ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ