អង្គការ​ណាតូ​គ្រោង​ជួប លោក ត្រាំ ជជែក​អំពី​សង្រ្គាម​នៅ​អ៊ុយ​ក្រែន

អគ្គលេខា​អង្គការ​ណាតូ លោក ម៉ាក រូត(Mark Rutte) គ្រោង​នឹង​ជួប​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​សប្តាហ៍​នេះ ចំ​ពេល​ដែល​មេដឹក​នាំស​ហរដ្ឋ​អាមេរិក ប្រកាស​ផែន​ការ​លក់​សព្វា​វុធ​ទៅ​សម្ព័ន្ធ​មិត្ត​ណាតូ ដែល​ពួក​គេ​អាច​បន្ត​បញ្ជូន​ទៅ​ឱ្យ​អ៊ុយ​ក្រែន។

យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​អេភី​(AP) រាយ​ការណ៍​នៅ​ថ្ងៃ​ទី​​១៤ ខែ​កក្កដា ឆ្នាំ​២០២៥​នេះ​ថា លោករូត​ នឹង​ស្ថិត​នៅ​ក្រុង​វ៉ាស៊ីន​តោន​នៅ​ថ្ងៃចន្ទ និង​ថ្ងៃ​អង្គារ គ្រោង​នឹង​ជជែក​ពិភាក្សា​ជាមួយ​ លោក ត្រាំ និង​រដ្ឋលេខា​ធិការ Marco Rubio (ម៉ាកូ រូប៊ីអូ) និង​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ Pete Hegseth(ភីក ហេកសែត) ព្រម​ទាំង​សមាជិក​សភា​ផង​ដែរ។

សម្ព័ន្ធមិត្ត​កំពូល​របស់ លោក ត្រាំ សមាជិក​ព្រឹទ្ធស​ភា​ពី​គណបក្ស​សាធារណ​រដ្ឋ​នៃ​រ​ដ្ឋ​កាលី​ហ្វញ៉ា​​ខាង​ត្បូ​ង​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ជម្លោះ​ជិត​ឈាន​ដល់​ចំណុច​មួយ​កាន់​តែ​តាន​តឹង ខណៈ​ដែល​លោក ត្រាំបង្ហាញ​ការ​ចាប់​អារម្មណ៍​​កាន់​តែ​ខ្លាំង​ឡើង ជួយ​អ៊ុយ​ក្រែន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រុស្ស៊ី។

ប្រភព​នោះ បញ្ជាក់​ថា វា​ជា​ហេតុ​ដែល លោក ត្រាំ កំឡុង​ពេល​យុទ្ធនាការ​របស់​គាត់​ធ្វើ​ឱ្យ​បញ្ចប់​សង្រ្គាម​យ៉ាង​ឆាប់រហ័ស​ជា​អាទិភាព​កំពូល​នោះ ដែល​ពី​មុន​បាន​ច្រាន​ចោល​ថា​ជា​ការ​ខ្ជះ​ខ្ជាយ​លុយ​អ្នក​បង់​ពន្ធ​របស់​សហរដ្ឋ​អាមេរិក។

គួររំឭក​ថា ដំណើរ​ទស្សនៈ លោក រូត កើត​ឡើង​បន្ទាប់​ពី​ លោក ត្រាំ បាន​ចំអក កាល​ពី​សប្តាហ៍​មុន​ថា លោក​នឹង​ធ្វើ “សេច​ក្តី​ថ្លែង​ការណ៍​សំខាន់” លើ​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​ចន្ទ និង​ខណៈ​ដែល​អ៊ុយ​ក្រែន​កំពុង​តស៊ូ​ដើម្បី​ទប់​ទល់​នឹង​ការ​វាយ​​ប្រហារ​តាម​អាកាស​ដ៏ធំ និង​ស្មុគ​ស្មាញ​ដែល​បាន​ចាប់​ផ្តើម​ដោយ​កង​កម្លាំង​រុស្ស៊ី​។ យ៉ាង​ណា ប្រភព​ថា លោក ត្រាំ បាន​បដិសេធ​មិន​ផ្តល់​ព័ត៌​មាន​លំអិត​បន្ថែម​លើ​ការ​ប្រកាស​​នៅ​ថ្ងៃ​ខាង​មុខនេះ​ទេ។

កាលពីថ្ងៃសុក្រ លោក រ៉ូប៊ីអូ បាន​និយាយ​ថា អាវុធ​មួយ​ចំនួន​ដែលផ​លិត​ដោយ​សហរដ្ឋ​អាមេរិក​ដែល​អ៊ុយ​ក្រែន កំពុង​​ស្វែង​រក​ត្រូវ​បាន​ដាក់​ពង្រាយ​ជាមួយ​សម្ព័ន្ធ​មិត្ត​នៅ​អឺរ៉ុប។ លោក​ រ៉ូប៊ីអូ បន្ត​ថា សព្វា​វុធ​ទាំង​នោះ​អាច​នឹង​ផ្ញើ​ទៅ​អ៊ុយ​ក្រែន​ឆាប់ៗ ដោយ​ប្រទេស​នៅ​ក្នុង​អ៊ឺរុប​ទិញ​ជំនួស​ពី​សហរដ្ឋ​អាមេរិក។

លោក ត្រាំ ក៏​បាន​ប្រឈម​នឹង​ការ​អំពាវ​នាវ​ពី​គណបក្ស​សាធារណ​រដ្ឋ និង​គណប​ក្ស​ប្រជាធិប​តេយ្យ ក៏​ដូច​ជា​សម្ព័ន្ធ​មិត្ត​អឺរ៉ុប ឱ្យ​គាំ​ទ្រ​ច្បាប់​ក្នុង​ព្រឹទ្ធ​សភា ដែល​មាន​ចែង​ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​ប្រេង​របស់​រុស្ស៊ី​ចុះ​ខ្សោយ​ និង​វាយ​លុក​ទីក្រុង​មូស្គូដោយ​ដាក់​ទណ្ឌ​កម្ម ដោយ​សហរដ្ឋ​អាមេរិក ចំពោះ​ការ​លុក​លុយ​ជា​បន្ត​បន្ទាប់​ទៅ​លើ​អ៊ុយ​ក្រែន។

ប្រាក់​ចំណូល​ជា​ចំណុចសំខាន់​អាច​ជួយ​រក្សា​ឱ្យ​សង្រ្គាម​រុស្សី​​នៅ​ស្ងៀម​បាន ខណៈ​​ដែល​សហរដ្ឋ​អាមេរិក​ និង​សហ​ភាព​អឺរ៉ុប បាន​ដាក់​បម្រាម​នាំ​ចូល​និង​នាំ​ចេញ​យ៉ាង​ទូលាយ​ទៅ​លើ​ទំនិញ​ជា​ច្រើន​ប្រភេទ​ទៅ និងមក​ពី​ប្រទេស​រុស្ស៊ី ដែល​​ប៉ះ​ពា​ល់​ដល់​វិស័យ​ ដូច​ជា​ ហិរញ្ញ​វត្ថុ ថាមពល ការ​ដឹក​ជញ្ជូន បច្ចេក​វិទ្យា និង​វិស័យ​ការ​ពារ​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ