ប្រធានាធិបតី លោក សាន់ធីយ៉ាហ្គោ ផេណា(Santiago Pena) និយាយកាលពីថ្ងៃចន្ទថា ក្រុងផារ៉ាហ្គាយ កំពុងរៀបចំទទួលប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងធឹ នៅខែក្រោយ ដែលមានន័យថាលោក ឡៃ ទំនងនឹងធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក ដែលជាជំហានអាចបង្កឱ្យក្រុងប៉េកាំងខឹងសម្បារយ៉ាងខ្លាំង។
រ៉យទ័រ រាយការណ៍នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះថា ប៉ារ៉ាហ្គាយ ជាប្រទេសមួយនៅអាមេរិកខាងត្បូង ហើយក៏ជាប្រទេសមួយក្នុងចំណោម ១២ប្រទេស ដែលរក្សាទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ដែលទាមទារដោយចិន។
ការធ្វើដំណើរទស្សនៈកិច្ចរបស់ប្រធានាធិបតីតៃវ៉ាន់ ទៅអាមេរិកកណ្តាល និងអាមេរិកខាងត្បូង តែងតែចំថ្ងៃឈប់សម្រាកជាផ្លូវការនៅសហរដ្ឋអាមេរិក។ ការឈប់សម្រាកទាំងនោះ ជាញឹកញាប់បានក្លាយជាផ្នែកសំខាន់បំផុតនៃការធ្វើដំណើរនេះ។
បន្ថែមពីនេះ ប្រភពថា ក្រុងវ៉ាស៊ីនតោនជាដៃគូរអន្តរជាតិកំពូល ហើយក៏ជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ផងដែរ។
លោក ឡៃ នៅមិនទាន់បានទៅសហរដ្ឋអាមេរិកទេ ចាប់តាំងពីប្រធានាធិបតី លោក ដូណាល់ ត្រាំ ចូលកាន់ដំណែងជាលើកទី២ កាលពីដើមឆ្នាំនេះ ទោះបីជាកាលពីចុងឆ្នាំមុន លោក ឡៃ បានឆ្លងកាត់កោះហាវៃ (Hawaii) និងទឹកដីរបស់សហរដ្ឋអាមេរិកនៃកោះហ្គាំ (Guam ) ខណៈពេលដែលទៅទស្សនកិច្ចប៉ាស៊ីហ្វិកក៏ដោយ។
គម្រោងទស្សនកិច្ចរបស់តៃវ៉ាន់នេះ ចិនបង្ហាញការជំទាស់យ៉ាងខ្លាំងទៅលើទំនាក់ទំនងអន្តរកម្ម រវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិក នឹងបានថ្កោលទោសចំពោះសកម្មភាពដំណើរទស្សនៈកិច្ចប្រធានាធិបតីតៃវ៉ាន់ ចំពេលថ្ងៃឈប់សម្រាកនៅសហរដ្ឋអាមេរិក។
រដ្ឋាភិបាលតៃវ៉ាន់ តែងតែបដិសេធនិងច្រានចោលចំពោះការទាមទារពីសំណាក់ក្រុងប៉េកាំង និងនិយាយថាខ្លួនមានសិទ្ធផ្តាច់មុខ ក្នុងទំនាក់ទំនងប្រទេសផ្សេងទៀត និងចូលរួមជាមួយពិភពលោក៕









