ក្រុងវ៉ាស៊ីនតោនព្រមានរុស្ស៊ី​​បើ​មិ​នមាន​បទ​ឈប់​បាញ់​ជាមួយ​អ៊ុយ​ក្រែន

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​ថា នឹង​អនុ​វត្ត​ពន្ធ​បន្ទាប់​បន្សំ​លើ​រុស្ស៊ី​យ៉ាង​ធ្ងន់​ធ្ងរ ១០០​ភាគ​រយ ប្រសិន​បើ​មិន​មាន​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់ រវា​ង​រុស្សី​និង​អ៊ុយ​ក្រែន ក្នុង​រយៈ​ពេល ​៥០​ថ្ងៃ​ទេ​នោះ។

បើយោងតាម BBC រាយ​ការណ៍​​​នៅ​ថ្ងៃ​​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៥​នេះ ឱ្យ​ដឹង​ថា ការ​ប្រកាស​នេះ បាន​ធ្វើ​ឡើង​​កំឡុង​ពេល​ជំនួប​ប្រជុំ​រវាង​អគ្គ​លេខា​ធិការ​​អ​ង្គ​ការ​​ណាតូ លោក ម៉ាក្ស​រូត និង​ប្រធានា​ធិបតី​សហរ​ដ្ឋ​អាមេរិក លោក ដូ​ណាល់ ត្រាំ នៅ​ក្នុង​សេតវិមាន។

លោក រូត នឹង​ស្ថិត​នៅ​ក្រុងវ៉ា​ស៊ីន​តោន នៅ​ថ្ងៃ​ចន្ទ និង​ថ្ងៃអ​ង្គារ គ្រោង​នឹង​ជជែក​ពិភាក្សា​ជាមួយ​ លោក ត្រាំ និង​រដ្ឋ​លេខាធិ​ការ Marco Rubio(ម៉ាកូ រូប៊ីអូ) និង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ Pete Hegseth (ភីក ហេកសែត) ព្រម​ទាំង​សមាជិក​សភា។

ដំណើរទស្សនៈកិច្ចរបស់​ លោក រូត កើត​ឡើង​បន្ទាប់​ពី​ លោក ត្រាំ បាន​ចំអក​កាល​ពី​សប្តាហ៍​មុន​ថា លោកនឹង​ធ្វើ “សេចក្តី​ថ្លែង​ការណ៍​សំខាន់” លើ​ប្រទេស​រុស្ស៊ី នៅ​ថ្ងៃ​ចន្ទ និង​ខណៈ​ដែល​អ៊ុយ​ក្រែន​កំពុង​តស៊ូ​ដើម្បី​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​តាម​អាកាស​ដ៏ធំ និង​ស្មុគ​ស្មាញ​ដែល​បាន​ចាប់​ផ្តើម​ដោយ​កង​កម្លាំង​រុស្ស៊ី​។

យ៉ាងណា ប្រភព​ថា លោក ត្រាំ បាន​បដិសេធ​មិន​ផ្តល់​ព័ត៌​មាន​លំអិត​បន្ថែម​ លើ​ការប្រ​កាស​នៅ​ថ្ងៃ​ខាង​មុខនេះ​ទេ។

គួររំឭក​ថា កាលពីថ្ងៃសុក្រ លោក រ៉ូប៊ីអូ បាន​និយាយ​ថា អាវុធ​មួយ​ចំនួន​ដែល​ផលិត​ដោយ​សហរដ្ឋ​អាមេរិក​ដែល​អ៊ុយ​ក្រែន កំពុង​ស្វែង​រក​​ត្រូវ​បាន​ដាក់​ពង្រាយ​ជាមួយ​សម្ព័ន្ធ​មិត្ត​នៅ​អឺរ៉ុប។ លោក រ៉ូប៊ីអូ បន្ត​ថា សព្វា​​វុធ​ទាំង​នោះ​អាច​នឹង​ផ្ញើ​ទៅ​អ៊ុយ​ក្រែន​ឆាប់ៗ ដោយ​ប្រទេស​នៅ​ក្នុង​អ៊ឺរុប​ទិញ​ជំនួស​ពី​សហរដ្ឋ​អាមេរិក។

លោក ត្រាំ ក៏បានប្រឈមនឹងការអំពាវនាវពីគណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិ​ប​តេយ្យ​ ក៏​ដូច​ជា​​សម្ព័ន្ធ​មិត្ត​អឺរ៉ុប ឱ្យ​គាំ​ទ្រ​ច្បាប់​ក្នុង​ព្រឹទ្ធ​សភា​ ដែល​មាន​ចែង​ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​ប្រេង​របស់​រុស្ស៊ី​​ចុះ​ខ្សោ​យ​​និ​ងវាយ​លុក​ទីក្រុង​មូស្កូ​ ដោយ​ដាក់​ទណ្ឌ​កម្ម​​ដោយ​សហរដ្ឋ​អាមេរិក ចំពោះ​ការ​លុក​លុយ​ជា​បន្ត​បន្ទាប់​ទៅ​លើ​អ៊ុយ​ក្រែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ