សហភាព​អឺរ៉ុប​នឹង​ទិញ​អាវុធ​ពី​អាមេរិក​ឱ្យ​ទៅ​អ៊ុយ​ក្រែន​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​ពី​រុស្ស៊ី

ប្រទេស​ជា​ច្រើន​នៅ​អឺរ៉ុប និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ពួក​គេ​នឹង​ទិញ​សព្វា​វុធ​ពី​សហរដ្ឋ​អាមេរិក ឱ្យ​ទៅ​អ៊ុយ​ក្រែ​ន​ក្រោម​គ្រោង​ដែល​ប្រកាស​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូ​ណាល់ ត្រាំ ប្រឆាំង​ទៅ​នឹង​កា​រ​ឈ្លាន​ពាន​ពី​រុស្ស៊ី បើ​ទោះ​បី​ជា​ការ​រៀប​ចំ​មិន​ទាន់​ដំណើរ​ការ​ក៏​ដោយ។ នេះបើ​តាម​ប្រភព​ពី​រ៉យទ័រ។

រ៉យទ័រ រាយ​កាណ៍​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ថា លោក​ ត្រាំ​ និយាយ​នៅ​ទីក្រុង​វ៉ាស៊ីន​តោន​ថា នឹង​ផ្គត់​ផ្គង់​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស មីស៊ីល និង​សព្វា​វុធ​ផ្សេង​ទៀត ដល់​អ៊ុយ​ក្រែន​សម្រាប់​ប្រឆាំង​សង្រ្គាម និង​ការ​ពារ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ ហើយ​អាវុធ​នឹង​ត្រូវ​ចំណាយ​ដោយ​ប្រទេស​ណាតូ​ផ្សេង​ទៀត។

ប៉ុន្តែប្រភព​មិន​ទាន់​បាន​លម្អិត​ទេ ពី​​ចំនួន និង​​ប្រភេទ​​សព្វាវុធ​​ជាក់​លាក់ ​ដែល​​ត្រូវ​​ផ្តល់​​ឲ្យ​ទៅអ៊ុ​យ​ក្រែន និង​មួយ​វិញ​ទៀត​ថា តើ​ពួក​គេនឹ​ង​ត្រូវ​ផ្គត់​ផ្គង់​លឿន​ប៉ុណ្ណា និង​ត្រូវ​ចំណាយ​ប្រាក់​ប៉ុន្មាន​នោះ​នៅ​ឡើយ?។

តែយ៉ាងណា មន្ត្រីសហរដ្ឋអាមេរិក បាន​ស្នើ​ថា បណ្តា​ប្រទេស​នៅ​អឺរ៉ុប​សុខ​ចិត្ត​លះ​បង់​ស្តុក​អាវុធ​ផ្ទាល់​ខ្លួន​មួយ​ចំនួន សម្រាប់​អ៊ុយ​ក្រែន និង​ទិញ​ជំនួស​ពី​សហរដ្ឋ​អាមេរិក។

ទង្វើ​បែប​នេះ អាច​នឹង​ឱ្យ​អ៊ុយ​ក្រែន​ទទួល​បាន​អាវុធ​កាន់​តែ​លឿន​ជាង​មុន ប៉ុន្តែ​នឹ​ង​ធ្វើ​ឱ្យ​ប្រទេស​ម្ចាស់​ជំនួយ​ងាយ​រង​គ្រោះ រហូត​ដល់​ប្រព័ន្ធ​ថ្មី​រៀប​ចំ​រួច​រាល់។

ការជជែក​ជាមួយ​ លោក ​ត្រាំ នៅ​សេតវិមាន​ កាល​ថ្ងៃ​ចន្ទ ប្រធាន​អង្គ​ការ​ណាតូ លោ​ក រូ​ត បាន​និយាយ​ថា​ ប្រទេស​អាល្លឺ​ម៉ង់ ហ្វីន​លែន ដែន​ណឺម៉ាក ណ័រវ៉េ ចក្រ​ភព​អង់​គ្លេស នេតាលែន និង​កាណាដា​ ចង់​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការ​ផ្តើម​គំនិត​នេះ ប្រទេស​ជា​ច្រើន​ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ ស្ថិត​ក្នុង​ចំណោម​អ្នក​ផ្តល់​ជំនួយ​យោធា​ដ៏​ធំ​បំផុត ដល់​អ៊ុយ​ក្រែន មិន​ថា​ជា​រួម ឬ​សម្រាប់​មនុស្ស​ម្នាក់ៗ​ក៏​ដោយ។

លើសពីនេះ រដ្ឋមន្ត្រីអឺរ៉ុប បាន​និយាយ​ថា ឥឡូវ​ពួក​គេកំ​ពុង​សំឡឹង​មើល​ថា​តើ​ការ​ទិញ​អាវុធ​ថ្មី​របស់​អាមេរិក​អាច​ត្រូវ​បង់​យ៉ាង​ដូច​ម្តេច ក្នុង​​ករ​ណី​​​ជា​​ច្រើន វា​​ទំនង​​​ជា​​ពាក់​ព័ន្ធ​​នឹង​បណ្តា​​ប្រទេស​​ដែល​​សហការ​​គ្នា​​ទិញ​​ប្រព័ន្ធ​​សព្វាវុធ​​របស់​​សហរដ្ឋ​​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ