អ្នករាយការណ៍សារព័ត៌មាន អាក់ស៊ីស (Axios) បានឱ្យដឹងថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ និងជួបជាមួយនាយករដ្ឋមន្ត្រីហ្គាតា នៅថ្ងៃពុធ ដើម្បីជជែកពិភាក្សាការចរចាលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាស្សា Gaza។ តាមប្រភពសារព័ត៌មានរ៉យទ័រ។
រ៉យទ័រ បានរាយការណ៍នៅថ្ងៃទី១៦ ខែកក្កដាថា អ្នកចរចាអ៊ីស្រាអែល និងហាម៉ាស បានចូលរួមកិច្ចពិភាក្សាចុងក្រោយមួយនៅដូហា ចាប់តាំងពីថ្ងៃទី៦ ខែកក្កដា។
ជំជួបពិភាក្សានោះ ផ្តោតលើសំណើដែលគាំទ្រដោយសហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់រយៈពេល ៦០ថ្ងៃ ដែលគិតគូរពីការដោះលែងចំណាប់ខ្មាំងជាដំណាក់កាលនៃការដកទ័ពរបស់អ៊ីស្រាអ៊ែល ពីផ្នែកនៃតំបន់ហ្គាស្សា និងការពិភាក្សាស្តីពីការបញ្ចប់ជម្លោះ។
បើតាមរ៉យទ័រ បេសសកជនមជ្ឈឹមបូព៌ារបស់ លោក ត្រាំ គឺលោក ស្ទីហ្វ វីតខហ្វ (Steve Witkoff) បាននិយាយកាលពីថ្ងៃអាទិត្យថា លោក‘‘មានសង្ឃឹម’’លើការចរចាបទឈប់បាញ់ដែលកំពុងដំណើរការលើប្រទេសហ្គាតា គឺជាអ្នកសម្របសម្រួលដ៏សំខាន់រវាងភាគីទាំងពីរ។
អ្នកចរចារបស់សហរដ្ឋអាមេរិក មានប្រទេសហ្គាតា អេហ្ស៊ីប ដែលជាអ្នកសម្របសម្រួលកំពុងដំណើរការដើម្បីធានាបាននូវកិច្ចព្រមព្រៀងមួយ តែទោះជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល និងហាម៉ាស់ ត្រូវបែកចែកវិសាលភាពជាយថាហេតុនៃការដកអ៊ីស្រាអែលពីជាយប៉ាលេស្ទីន។
គួររំឭកថា កាលពី ២ខែមុន បទឈប់បាញ់បានបញ្ចប់ នៅពេលដែលការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាលេស្ទីនជាង ៤០០នាក់ នៅថ្ងៃទី១៨ ខែមីនា។
លោក ត្រាំ កាលពីដើមឆ្នាំ បានស្នើឱ្យសហរដ្ឋអាមេរិក កាន់កាប់តំបន់ហ្គាស្សា ដែលត្រូវបានថ្កោលទោសជាសកលដោយអ្នកជំនាញសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ និងប៉ាឡេស្ទីនថា ជាសំណើនៃ “ការបោសសម្អាតជនជាតិភាគតិច”៕









