សហភាព​អឺរ៉ុប​បរាជ័យ​លើ​ការ​អនុ​ម័ត​ដាក់​ទណ្ឌ​កម្ម​លើ​រុស្សី

អ្នកការ​ទូត​សហភាព​អឺរ៉ុប​៤នាក់ បាន​ប្រាប់​រ៉យ​ទ័រ​ថា សហភាព​អឺរ៉ុប​បរាជ័យ​សម្រាប់​ថ្ងៃ​ទី​២ ក្នុង​ការ​អនុ​ម័ត​កញ្ចប់​ទណ្ឌ​កម្ម​ថ្មី ប្រឆាំង​នឹង​រុស្សី កាល​ពីថ្ងៃ​​ពុធ ខណៈ​ដែល​ស្លូវ៉ាគី​បន្ត​ស្វែង​រក​សម្បទាន​លើ​ការ​ផ្គត់​ផ្គង់​ឧស្ម័ន។

រ៉យទ័រ បាន​រាយការណ៍នៅថ្ងៃទី១៧ ខែ​កក្កដា​នេះ​ថា ក្រុម​អ្នក​ការទូត​ដែល​ដឹង​ច្បាស់​អំ​ពីកិ​ច្ច​ពិភាក្សា​បាន​និយាយ​ថា ស្លូវ៉ាគី​បាន​វេតូ​លើ​ការ​អនុ​ម័ត​ទណ្ឌ​កម្ម​ កំឡុង​ពេល​កិច្ច​ប្រជុំ​របស់​ឯកអ​គ្គ​រដ្ឋ​ទូត​នៃ​បណ្តា​ប្រទេស​ស​ហ​ភាព​អឺរ៉ុប ក្នុង​នោះ​ប្រទេស​ម៉ាល់​តា​ ក៏​បាន​លើក​ពី​ការ​ជំទាស់​ផង​ដែរ។

បើតាមរ៉យទ័រ រដ្ឋាភិបាលស្លូវ៉ាគី បាន​និយាយថា​​ ខ្លួន​នឹង​មិន​យល់​ព្រម​អនុ​ម័ត​លើ​ការ​ដាក់​ទណ្ឌ​កម្ម​នេះ​ទេ​មុន​ពេល​ប្រទេស​នេះ​ ទទួល​បាន​ការ​ធានា​បន្ថែម​ទៀត​ថា ខ្លួន​នឹង​មិន​ប៉ះ​ពាល់​ដោយ​សារ​ផែន​ការ​របស់​សហភាព​អឺរ៉ុប​ ដាច់​ដោយ​ឡែក​មួយ ដើម្បី​បញ្ឈប់​ឧស្ម័ន​នៅ​ចុង​ឆ្នាំ​២០២៧​នេះ​ទេ។

ផែនការទាំងនោះ ត្រូវបានអនុម័តក្នុងសហភាពអឺរ៉ុប​ដែលបា​ន​ពង្រឹង​ដោយ​ប្រទេស​ជា​ច្រើន មាន​ន័យ​ថា​ស្លូវ៉ាគី​តែ​ម្នាក់​ឯង​មិន​អាច​វេតូ​បាន​ទេ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ដាក់​ទណ្ឌ​កម្ម​ទាម​ទារ​​​ឲ្យ​​មាន​​ការ​​ឯកភាព។ ទណ្ឌ​កម្ម​នឹង​ក្លាយ​ជា​កញ្ចប់​ទី​១៨ របស់​សហភាព​អឺរ៉ុប​នៃ​វិធាន​ការ​ប្រឆាំង​នឹង​រុស្សី អំពី​ការ​ឈ្លាន​ពាន​អ៊ុយ​ក្រែន​ពេញ​ក្នុង​ឆ្នាំ​២០២២។

ប្រភពបន្ថែមទៀតថា ​គណកម្មា​ការ​សហភាព​អឺរ៉ុប ស្វែង​រក​ការ​ឈ្នះលើ​ស្លូវ៉ាគី​កាល​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន​នឹង​ដំណើរ​ការ​ដោះ​ស្រាយ​លើ​ភាព​កង្វល់​របស់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ